អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែឪឡឹកក្នុងរដូវក្តៅ

  • 2019-05-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​ជា​ប្រភេទ​ផ្លែ​ឈើ​បំបាត់​ការ​ស្រេក​ទឹក​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ខែ​ក្ដៅ​នោះ​ទេ ផ្លែ​ឪឡឹក​ថែម​ទាំង​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​ដឹង។

១. សម្បូរ​ទៅ​ដោយ lycopyne

ពណ៌​ក្រហម​ដែល​មាន​នៅ​ក្នុង​ឪឡឹក​គឺ​មក​ពី​សារជាតិ lycopyne ដែល​ជា​សារធាតុ​ម្យ៉ាង​ប្រឆាំង​នឹង​ភាព​ចាស់ និង​ជម្ងឺ​ទឹក​នោម​ផ្អែម។ ក្នុង​ចំណោម​បន្លែ​ ផ្លែ​ឈើ​គ្រប់​ប្រភេទ​ ឪឡឹក​គឺ​ជា​ផ្លែ​ដែល​មាន​ផ្ទុក lycopyne ច្រើន​ជាង​គេ​បង្អស់។

២. ការ​ពារ​អ្នក​ពី​ពន្លឺ​ព្រះអាទិត្យ

សារ​ជាតិ lycopyne នៅ​ក្នុង​ឪឡឹក​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ​បាន​យ៉ាង​ល្អ ប្រសិន​បើ​អ្នក​ទទួល​ទាន​ឪឡឹក​មុន​ចេញ​ក្រៅ​មួយ​ម៉ោង។ យ៉ាង​ណា​ក្ដី​ នេះ​មិន​មាន​ន័យ​ថា អ្នក​អាច​ចេញ​ក្រៅ​ដោយ​មិន​ប្រើ​ពេល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ​ឡើយ គឺ​ត្រូវ​ប្រើ​ឡេ ដែល​មាន​ SPF យ៉ាង​តិច​៣០។

៣. ការពារ​បេះដូង

ឪឡឹក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ amino axit citrulline ដែល​ជួយ​ឲ្យ​ឈាម​ដើរ​បាន​ល្អ និង​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ។ សារធាតុ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជួយ​ឲ្យ​អ្នក​កើត​ជំងឺ​បេះដូង​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។

៤. ការពារ​សន្លាក់

ឪឡឹក​មាន​ផ្ទុក​សារជាតិ​ធម្មជាតិ beta-crytoxanthin ជួយ​បំបាត់​អាការៈ​ហើម​សន្លាក់ និង​រលាក​សន្លាក់​ដែល​បង្ករ​ឡើង​ដោយ​ធ្វើ​ចលនា​ច្រើន​ពេក។

៥. ការ​ពារ​ភ្នែក

គ្រាន់​តែ​មួយ​ចំណិត​នៃ​ឪឡឹក (ប្រមាណ​៥០០​មីលីលីត្រ) បាន​ផ្គត់ផ្គង់​ដល់​ទៅ​៣០​%​វីតាមីន​ A សម្រាប់​រាង​កាយ​ពេញ​មួយ​ថ្ងៃ​ទៅ​ហើយ។ ហើយ​វីតាមីន​គឺ​ជា​ជីវជាតិ​ដែល​បំប៉ន​ភ្នែក​ដ៏​ល្អ​បំផុត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម