ចង់​​​ឲ្យ​​ខួរ​​ក្បាល​​កូន​​​ពូកែ​ចាំ ​​​​​​​​​​​​​​ឆ្លាត​វៃ​​ពេល​ធំ​​ឡើង​ អ្នក​ម្តាយ​​​​​គួរ​ធ្វើ​​​រឿង​​​​៧​យ៉ាង​នេះ​​សិន

  • 2019-04-30 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 617

ចន្លោះមិនឃើញ

​​ធ្វើ​​ជា​​​​ឪពុក​​​​​​ម្តាយ​គេ​​​មាន​​​​ទំនួល​​​ខុស​​ត្រូវ​​ជា​​​ច្រើន ​​ដែល​​​​គួរ​​​យក​​​ចិត្ត​ទុក​​ដាក់​ ពិសេស​​​​​​​ពេល​កូន​​នៅ​​តូច​ៗ។ ​​​​​បើ​​​ចង់​​​​​ហ្វឹក​​​ហាត់​​​​​​បណ្តុះបណ្តាល​​​​​​ឲ្យ​​​ខួរ​ក្បាល​​​និង​​ការ​​​ចង់​​ចាំ​​របស់​ពួក​គេ​ ​​​​​មាន​ការ​វិវត្ត​បាន​ល្អ ឆ្លាត​​វៃ​ ឆាប់​​​​​​ចាប់​​​បាន​ពេល​ធំ​ឡើង អ្នក​គួរ​​ធ្វើ​​​​រឿង​​​​​​ ៧យ៉ាង​​ ​នេះ​​សិន​​ ​ទាន់​​កូន​​នៅ​​ក្មេង​​​សេច​ក្តី​។​

​​​​១. ហៅ​​​ឈ្មោះ​​​​កូន​​​​ឲ្យ​​បាន​​ច្រើន ពេល​​និយាយ​​គ្នា​លេង​​​​​

​​ប្រសិន​​​បើ​​​អ្នក​​​​​ចង់​​ឲ្យ​​​កូន​​​តូច​​​​​ឆាប់​​​​ចាំ ​​គួរ​​​ចាប់​​ផ្តើម​មាន​​​ទម្លាប់​​​​​​ហៅ​​ឈ្មោះ​​​របស់​​គេ​​​​​​​ឲ្យ​បាន​​ច្រើន​​។ ​​យូរ​ៗ​ទៅ​​​​​ ​កូន​នឹង​​ដឹង​​​​​ថា​​អ្នក​​​និង​គេ​​ គឺ​​កំពុង​​តែ​​​សន្ទនា​​ជាមួយ​គ្នា។ ការ​ហៅ​​ឈ្មោះ​​កូន ជា​គន្លឹះ​​មូលដ្ឋាន​​​ ដែល​​ជួយ​ឲ្យ​​គេ​​​ចេះ​គិត​​​​ ដឹង​ថា​​​ឈ្មោះ​​​​នោះ​​តំណាង​ឲ្យ​​​ខ្លួន​ឯង។ ​​​​​​​​​​​ដល់​ពេល​​កូន​ធំ​​​មួយ​កម្រិត​​​​​ទៀត អ្នក​ម្តាយ​​អាច​​​និយាយ​​រឿង​​និទាន ​​​​​ច្រៀង ​​ឬ​​សើច​​​ដាក់​​កូន​​​ជា​ដើម​។ ​​​ទំនាក់​​​ទំនង​​​រវាង​​កូន​និង​​ឪពុក​ម្តាយ ជា​​​វិធី​​ដ៏​ល្អ​​​​ ​​​ក្នុង​​ការ​ជួយ​​​ជំរុញ​ឲ្យ​​​​ខួរ​ក្បាល​​លូតលាស់​។​

​​​​​២. បង្កើត​អនុស្សាវរីយ៍​​ល្អៗ​ជាមួយ​កូន​​​​​

​​​​ពេល​​​ចិញ្ចឹម​​​បីបាច់​​កូន ​​​​ពេល​​វេលា​​​សំខាន់​​​​​បំផុត​​​​​​​ដើម្បី​​​​ឲ្យ​ពួក​​គេ​​​​​ចង​ចាំ​​មាន​​ពីរ​គឺ ​ពេល​​​យប់​​​មុន​​​ចូល​គេង ​និង​ពេល​ព្រឹក​​ក្រោយ​​ភ្ញាក់​ពី​គេង។ អ្នក​​អាច​​​​​អាន​​រឿង​និទាន ឬ​កំណាព្យ​ឲ្យ​កូន​ស្តាប់។​

​​សម្រាប់​​​​អ្នក​​ដែល​​មាន​កូន​​ធំ​​​​​បន្តិច​ ​​អាចជួយ​​​បង្រៀន​​ពួក​គេ​​ ដាក់​​​កិច្ចការ​ឲ្យ​ធ្វើ ​ព្រោះ​វា​​ជា​​វិធី​​​​​ដើម្បី​ជួយ​​​ឲ្យ​កូន​​​​ចាំ​មេរៀន និង​​​យល់​​រហ័ស​ជាង​មុន​។​

​​​​​៣. ​​ចេះ​​​ធ្វើ​​ឲ្យ​កូន​​​សប្បាយ​​ចិត្ត​ ​​មាន​អារម្មណ៍​​ល្អ​​​​

​​​​​ការ​​កើត​​ទុក្ខ ព្រួយ​​បារម្ភ ភាព​ភ័យ​​ខ្លាច ​នឹង​​​បង្ក​​​​​​ផល​​ប៉ះពាល់​​ដល់​​ការ​​ចង​ចាំ​​​របស់​​ក្មេង​។ ​ទោះ​​ជា​មាន​រឿង​អ្វី​កើត​ឡើង​​​ក៏​ដោយ គួរ​​ព្យាយាម​​បង្កើត​​​បរិយាកាស​​ស្រស់​​ថ្លា ​​មាន​គំនិត​​​សុទិដ្ឋិនិយម ​ទើប​​អាច​ធ្វើ​ឲ្យ​ពួក​គេ​​​សប្បាយ​​ចិត្ត​​។ ​​អារម្មណ៍​មិន​ល្អ បណ្តាល​ឲ្យ​គំនិត​​កូន​​ក្រឡាប់ចាក់​​​វិល​​វល់​​មិន​​​យល់​​​​សាច់​​​រឿង ​ព្រម​​ទាំង​​​​​មាន​​​ចង​​​ចាំ​​ខ្សោយ​​ឆាប់​ភ្លេច​ភ្លាំង​។​

​​​​​៤. ​​​​​ទម្លាប់​កូន​ធ្វើ​​​កិច្ចការ​ផ្សេៗ​​ឲ្យ​បាន​ច្រើន​​​​ដង​​​​​​​

​​ពេល​អ្នក​​ទម្លាប់​​​​​ឲ្យ​​កូន​​ធ្វើ​​កិច្ចការ​​​​ផ្សេងៗ​​​ច្រើន​លើក​​​ច្រើន​សារ ហើយ​​​​បន្ត​ធ្វើ​​វា​​​​ក្នុង​​​រយៈ​ពេល​យូរ​ ​​​នោះ​​​ខួរ​ក្បាល​​​​​របស់​គេ ​​ឆាប់​​​ចាំ​​ហើយ​ច្បាស់​ទៀត​។ ​យ៉ាង​​ណា​មិញ​ សម្រាប់​​​ក្មេង​​​ដែល​ធំ​ល្មម ​​ចាំ​​បាច់​​​ត្រូវ​​តែ​​​​​បង្រៀន​​ពួក​គេ​ឲ្យ​​យល់​ពី​​បញ្ហា​​​​ និង​​​ចេះ​​​​រក​​ដំណោះ​​​ស្រាយ​​ផ្សេងៗ មិន​មែន​​​​ធ្វើ​​​​រឿង​​ដដែល​ៗ​​ដូច​មុន​ទេ​។

​​​​​​​​៥. ​​​ឲ្យ​កូន​​​គេង​គ្រប់​គ្រាន់​​​​

​​​ការ​គេង​ពិត​ជា​​​សំខាន់​​​​ខ្លាំង​ណាស់ ​ដើម្បី​ជួយ​ឲ្យ​​ខួរ​ក្បាល​​​​បាន​​សម្រាក​​និង​​​ដំណើរ​ការ​ល្អ​ឡើង​វិញ​។ កូន​​​ដែល​​ចូល​គេង​លឿន​និង​គ្រប់​គ្រាន់​ជា​​ប្រចាំ ​ការ​​ចង​ចាំ​​​ក៏​​ល្អ​ប្រសើរ​​ដូចគ្នា​។ ​​​​បើ​គេង​មិន​គ្រប់​វិញ ​​​ខួរ​​ក្បាល​​ឧស្សាហ៍​​ភ្លេចភ្លាំង​​មិន​ល្អ​​សោះ​ឡើយ​។ ​​អ្នក​​ម្តាយ​​គួរ​ទម្លាប់​កូន​ឲ្យ​​ចូល​​គេង​​​​​​ម៉ោង​​៩ ឲ្យ​បាន​​ទៀង​ទាត់​។

​​​​​៦. ​​​​ឲ្យ​កូន​ញ៉ាំ​គ្រប់​គ្រាន់​​​​​

​​​​របប​​​អាហារ​​​​​ក៏​សំខាន់​​មិន​​ចាញ់​​ការ​​គេង​​​ដែរ​ ពិសេស​​សម្រាប់​ក្មេង​​​ដែល​មាន​អាយុ​​ចាប់​ពី ៥-១២​​ ឆ្នាំ​។ ​គួរ​​​ឲ្យ​​កូន​ញ៉ាំ​អាហារ​ណា​ ដែល​​សម្បូរ​​​​វីតាមីន​ B6 ​អូមេហ្កា​៣...​។​

​​​​​៧. ឲ្យ​​កូន​​ធ្វើ​​លំហាត់​​ប្រាណ​​​​​

​​​​​ការ​​ហាត់​​ប្រាណ​​ជា​​រៀង​​រាល់​​ថ្ងៃ ​​អាច​ជួយ​ឲ្យ​​​​ក្មេង​​​​មាន​សកម្មភាព​រស់រវើក​ ​និង​ធូរ​​ស្បើយ​។ ពេល​​​រាង​កាយ​ធ្វើ​ចលនា ​​ធ្វើ​ឲ្យ​​ដំណើរ​ការ​នៃ​ឈាម​​​បញ្ជូន​ទៅ​​ខួរក្បាល​បាន​​លឿន​ ពង្រីក​​​សាច់​​​ដុំ​​ ​មាន​នាទី​ជួយ​​ឲ្យ​កូន​មាន​សុខភាព​​និង​ការ​​​ចង​ចាំ​ល្អ។ ​​​អ្នក​​អាច​​លេង​​កីឡា​​ផ្សេងៗ​ជាមួយ​​កូន​​​ដូច​ជា បាល់​​ទាត់ វាយ​សី ​​​ធាក់​​កង់​....៕​ ​​ ​​​​​

​​ ​​​​​​ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ emdep ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទពេញនិយម