៧ យ៉ាងអ្នកក្រចូលចិត្តធ្វើ តែអ្នកមានមិនធ្វើដាច់ខាត
- 2019-04-29 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ យ៉ាងអ្នកក្រចូលចិត្តធ្វើ តែអ្នកមានមិនធ្វើដាច់ខាត
អ្នកក្រចូលចិត្តមើលទូរទស្សន៍ តែអ្នកមានចូលចិត្តអានសៀវភៅ។ អ្នកក្រចូលចិត្តសន្សំ តែអ្នកមានចូលចិត្តវិនិយោគ ព្រោះពួកគេដឹងថាការសន្សំគ្មានអ្វីរីកចម្រើនទេ។ លោក Dan Lok បានបញ្ចេញទស្សនៈខុសគ្នារវាងរបៀបរស់នៅ និងការគិត របស់អ្នកមាននិងអ្នកក្រ៖
អ្នកក្រចូលចិត្តមើលទូរទស្សន៍ ហើយអ្នកមានចូលចិត្តអាន
អ្នកមានលំដាប់ថ្នាក់លេខ៣ក្នុងពិភពលោក Warren Buffett អានសៀវភៅជាមធ្យម ៥០០ ទំព័រក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ គាត់គិតថាចំណេះដឹងជារបស់ដែលមានតម្លៃលើសអ្វីៗទាំងអស់។ ពិតណាស់ ជាធម្មតាហើយដែលបុគ្គលជោគជ័យក្នុងពិភពលោក គិតថាគួរតែអានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះយល់ល្អគួរតែបិទទូរទស្សន៍ ហើយយកសៀវភៅមកអានដើម្បីអភិវឌ្ឍន៍ខ្លួនឯង ហើយចាប់ផ្ដើមដំណើរការជីវិតខ្លួនឯងឲ្យល្អបំផុត។
អ្នកក្រធ្វើការស៊ីឈ្នួលគិតម៉ោង តែអ្នកមានធ្វើការគិតលើលទ្ធផល
រឿងដំបូងដែលអ្នកត្រូវគិតគឺ លទ្ធផលនៃការងាររបស់អ្នកគឺជាលុយដែលអ្នកមាន មិនមែនឋិតលើអ្វីដែលអ្នកចំណាយទេ។ បញ្ហាមិនមែនថាអ្នកជាមនុស្សពូកែក្នុងរឿងការងារទេ តែបើសិនជាអ្នកមិនចូលរួមចំណែកខិតខំជួយឲ្យសម្រេចការងារនោះទេ អ្នកនឹងទទួលបានគ្រាន់តែជាចំនួនតួលេខតែប៉ុណ្ណោះ។ អ៊ីចឹងហើយ កុំខ្លាចក្នុងការស្វែងរកអ្វីថ្មី ដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍។
អ្នកក្រចូលចិត្តទម្លាក់កំហុសឲ្យអ្នកដទៃ តែអ្នកមានទទួលខុសត្រូវខ្លួនឯង
ការស្តីបន្ទោសអ្នកដទៃជាស្ថានភាពមួយដែលធ្វើឲ្យអ្នកបាត់បង់អំណាចខ្លួនឯង មិនថាបញ្ហាជាអ្វីទេ ការទទួលខុសត្រូវរបស់អ្នកគឺអាចផ្លាស់ប្ដូរវាបាន។ អ្នកមាន មានភាពទុកចិត្តលើខ្លួនឯងដោយការយល់ដឹងពីជីវិតក្នុងដៃរបស់គេ ដូច្នេះបើអ្នកចង់បានជីវិតល្អប្រសើរអ្នកត្រូវតែប្រឹងឲ្យខ្លាំងជាងនេះ។
អ្នកក្រចូលចិត្តសន្សំ តែអ្នកមានចូលចិត្តវិនិយោគ
អ្នកក្រតែងតែស្មុគស្មាញជាមួយលុយ តែអ្នកមានតែងតែយកលុយធ្វើជាឧបករណ៍ ជាប្រភពដែលធ្វើឲ្យគេអាចទទួលបាននូវអ្វីដែលគេចង់បាន។ កុំភ្លេចថាការសន្សំលុយមិនទទួលបានប្រាក់ចំណេញទេ អ៊ីចឹងអ្នកត្រូវតែយកវាទៅប្រើជាជាងយកវាមកលាក់ទុក ព្រោះនៅពេលដែលអ្នកចាស់ទៅអ្នកអាចនឹងមានជីវិតដែលល្អប្រសើរ។
អ្នកក្រគិតថាដឹងគ្រប់រឿងទាំងអស់
អ្នកក្រតែងតែឲ្យគំនិតទៅគេលើសពីសមត្ថភាពខ្លួនឯង ខណៈពេលដែលអ្នកមានរៀនហើយឈានម្ដងមួយជំហានៗដោយមានកម្រិត ដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ រឿងមួយដែលអ្នកក្រចូលចិត្តធ្វើនោះគឺនិយាយពីអ្នកដទៃ ជាងបញ្ចេញគំនិតខ្លួនឯង។ កុំភ្លេចថាគ្មានអ្វីអត់បានការជាងមនុស្សដែលតែងតែដឹងគ្រប់រឿងនោះទេ។
អ្នកក្រតែងតែគិតថាលុយគឺជាបិសាច
លុយអាចប្រើទាំងសម្រាប់បំណងល្អ និងអាក្រក់។ ទោះជាយ៉ាងណា សម្រាប់អ្នកមាន លុយគឺមានតម្លៃណាស់។ អ្នកដែលគិតថាលុយគឺជាបិសាចគ្រាន់តែជាលេសដោះសារតែប៉ុណ្ណោះ ដោយសារតែពួកគេខ្លាចមិនអាចបំពេញក្ដីស្រមៃរបស់គេបាន។ កុំភ្លេចធ្វើជាអ្នកមានហើយត្រូវចេះជួយមនុស្ស ហើយធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរ។
អ្នកក្រតែងតែដេកស្រមៃចង់ឈ្នះឆ្នោត
រឿងម៉្យាងដែលអ្នកក្រតែងតែស្រមៃចង់បាននោះគឺ ការឈ្នះឆ្នោត និងទទួលបានសំណាងជាដើម។ កុំភ្លេចថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលបង្កើតសំណាងឲ្យខ្លួនឯង ឈប់ស្រមៃ ភាពជោគជ័យមិនមែនជាការឈ្នះឆ្នោតទេ អ្នកមិនអាចជោគជ័យដោយការស្រមៃទាំងថ្ងៃទេ។ អ្នកអាចជោគជ័យដោយសារតែការបញ្ចេញសកម្មភាព ជាមួយនឹងការចង់បានខ្ពស់តែប៉ុណ្ណោះ៕
ចុចអាន៖ មនុស្សស្រីពូកែមិនដែលយកចិត្តទុកដាក់រឿង ៣ យ៉ាងនិងមនុស្ស ៣ ប្រភេទនេះទេ