ដាច់ខាតកុំទិញទំនិញ ១០ ប្រភេទនេះតាមអនឡាញអី
- 2019-04-26 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ខាតកុំទិញទំនិញ ១០ ប្រភេទនេះតាមអនឡាញអី
ទោះបីជាការទិញទំនិញតាមអនឡាញជួយឲ្យអ្នកចំណេញពេលវេលាច្រើនមែន តែក្រៅពីចំណេញពេលវេលាគឺវាមានគុណវិបត្តិជាច្រើនដែលអ្នកគួរជៀសវាង។ ទំនិញខ្លះមានគុណភាពខុសពីការគិតរបស់អ្នកទាំងស្រុង។ ខាងក្រោមនេះជាទំនិញ ១២ ប្រភេទដែលអ្នកមិនគួរទិញតាមអនឡាញ៖
១. សម្ភារៈលំអក្នុងផ្ទះ
អ្នកគួរតែទៅដល់កន្លែងផ្ទាល់ ដើម្បីឲ្យប្រាកដចិត្តថាអ្នកពេញចិត្តទំនិញនោះពិតមែន។ បើសិនអ្នកទៅដល់កន្លែង ២ ទៅ ៣ ដងទៀតអ្នកអាចនឹងទទួលបានតម្លៃពិសេស ព្រោះអ្នកលក់មិនចង់ឲ្យអ្នកដើរចេញមកដៃទទេឡើយ។ ទំនិញជាច្រើនដូចជា វាំងនន កម្រាលពូក កម្រាលព្រំជាដើម វាតែងតែមានពណ៌ខុសពីរូបថតនៅលើអនឡាញ អ៊ីចឹងហើយទៅដល់កន្លែងផ្ទាល់ដើម្បីបានពណ៌កាន់តែត្រូវចិត្ត។
២. កម្រាលពូក ឬ ខ្នើយ
គិតមើលទៅអ្នកត្រូវចំណាយពេលប្រហែល ៨ ម៉ោងនៅលើកម្រាលពូកនិងខ្នើយ ដូចនេះវាជាផ្នែកសំខាន់មួយក្នុងជីវិតអ្នក ដូច្នេះអ្នកគួរតែប្រាកដចិត្តថាវាមានភាពទន់ និងមានពណ៌ស្រស់ស្អាត ហើយគុណភាពល្អ។ អ៊ីចឹងហើយគួរតែទៅទិញដល់កន្លែង ល្អជាងទិញតាមអនឡាញ។ ៣. ទិញទំនិញភ្លាមៗ
បើសិនជាអ្នកត្រូវការទិញទំនិញសម្រាប់កម្មវិធីអ្វីមួយភ្លាមៗ អ្នកគួរតែទៅដល់ហាងលក់តែម្ដងទៅ។ ដោយសារនៅពេលដែលទិញតាមអនឡាញ អ្នកនឹងពិបាកយកទៅប្តូរវិញពេលទំនិញមិនត្រូវចិត្តអ្នក។
៤. គ្រឿងសំអាងដែលអ្នកមិនធ្លាប់ប្រើពីមុន
អ្នកអាចទិញផលិតផលណាដែលអ្នកធ្លាប់ប្រើតាមអនឡាញបាន តែបើសិនជាអ្នកចង់សាករបស់ថ្មី អ្នកគួរតែទៅទិញនៅហាងឬតូបដែលអ្នកធ្លាប់ស្គាល់វិញ។ អ្នកលក់អនឡាញជាច្រើននាក់នឹងមិនប្ដូរទំនិញឲ្យអ្នកវិញទេនៅពេលបើកប្រើហើយ។ បើសិនជាអ្នកចង់ទិញតាមអនឡាញអ្នកគួរតែមើលហាងណាដែលអាចប្ដូរទំនិញវិញបាន។
៥. សម្លៀកបំពាក់មិនស្គាល់ Brand
ទិញសម្លៀកបំពាក់ដែលមិនស្គាល់ប្រេន វាអាចនឹងខុសទំហំ ហើយមិនអាចប្ដូរបានទៀត។
៦. សម្លៀកបំពាក់មួយទឹក
ទោះបីវាអាចជួយសន្សំលុយបានខ្លះតែការទិញសម្លៀកបំពាក់មួយទឹកអាចនឹងមិនល្មម ឬគុណភាពអន់ (ដាច់ ឬ រហែកជាដើម)។
៧. ស្បែកជើង
ស្បែកជើងដែលចង្អៀតឬរលុងធ្វើឲ្យអ្នកខ្ជះខ្ជាយលុយ។ ទោះបីជាវាជាប្រេនដែលអ្នកធ្លាប់ប្រើក៏ដោយ អ្នកត្រូវតែបានលសិនមុននឹងទិញ។
៨. ឡាន
កុំចេះតែជឿតាមការណែនាំផ្ដេសផ្ដាសតាមបណ្ដាញសង្គម។ អ្នកនឹងមិនដឹងច្បាស់ថាឡាននោះយ៉ាងម៉េចទេ បើមិនបានឆ្លងកាត់ការបើកសាកល្បង និងត្រួតពិនិត្យមើល។ អ្នកគួរតែត្រួតពិនិត្យមើលសម្លេងវាឲ្យបានល្អិតល្អន់ នោះហើយជាហេតុផលដែលអ្នកមិនគួរទិញឡានតាមអនឡាញ។
៩. របស់ប្រើប្រាស់ក្នុងផ្ទះ
ទិញទូទឹកកក ម៉ាស៊ីនបោកគក់ ថោកៗ ប៉ុន្តែថ្លៃដឹងជញ្ជូនថ្លៃ គិតចុះគិតឡើងតម្លៃចង់លើសទៅទិញនៅហាងទៀត។
១០. ឧបករណ៍តន្ត្រី
បើទិញហ្គីតា មកលេងត្រឹមពេលខ្លី មិនអីទេអ្នកទិញអនឡាញបាន។ ប៉ុន្តែបើត្រូវការប្រើយូរអ្នកគួរតែទៅរកមើលឲ្យបានត្រឹមត្រូវនៅហាង ដោយសារតែឧបករណ៍ភ្លេងត្រូវបានប្រើដោយដៃ របស់នីមួយៗមានសំឡេងខុសៗគ្នា។ ពេលខ្លះអ្នកលក់អាចណែនាំអ្នកឲ្យរើសយករបស់ល្អក៏ថាបាន៕
ចុចអាន៖ តិចនិកប្រើម៉ាស៊ីនត្រជាក់ក្នុងរដូវក្ដៅ កុំឲ្យថ្លៃភ្លើងឡើងខ្លាំង