កុំឆោតទៅសួរឲ្យសោះថា ចុងបញ្ចប់ខ្ញុំត្រូវជាអ្វីនឹងគេ?

  • 2019-04-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ដូច​ជា​ងងឹត​ភ្នែក វង្វេង​ផ្លូវ មួយ​គឺ​មាន​សុភមង្គល​ដល់​កំពូល និង​មួយ​ទៀត​ឈឺចាប់​ដូច​ធ្លាក់​នរក។ តែ​ទោះ​សុភមង្គល​ប៉ុណ្ណា​ក៏​មិន​អាច​ប៉ះប៉ូវ​មក​វិញ​នូវ​ការ​រង​របួស និង​ការ​ក្បត់​បោក​ប្រាស់​បាន​ដែរ។

រូបតំណាង

ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ ហេតុ​អ្វី​អ្នក​ខ្លះ​ប្រឹង​ព្យាយាម​រុករក​តំណែង​ណា​មួយ​​នៅ​ក្នុង​ចិត្ត​របស់​គេ។ តែងតែ​ដាក់​សំនួរ​រាប់​ពាន់ ហើយ​ដើរ​រក​ចម្លើយ​ខ្លួន​ឯង ជាមួយ​សំនួរ​ថា៖ ចុង​បញ្ចប់ ខ្លួន​ឯង​ត្រូវ​ជា​អ្វី​នឹង​គេ? ស្នេហា​មួយ​ដែល​លែង​មាន​ជម្រៅ ដែល​គេលែង​ខ្វល់ លែង​បារម្ភ គ្មាន​នឹកនា​ទៀត​ហើយ​នោះ រាល់សំនួរ​ទាំង​អស់ គឺ​ប្រែ​ទៅ​ជា​អស់​ន័យ។

ហេតុ​អ្វី​ក្នុង​កំឡុង​ពេល​ដ៏​វែង​នោះ អ្នក​មិន​បាន​ឮ​សំដី​របស់​ដៃ​គូ​និយាយ​ពី​តំណែង​របស់​អ្នក​ ក្នុង​ចិត្ត​រប​ស់​គេ។ គឺ​មក​ពី​អ្នក​មិន​ទាន់​មាន​សារៈសំខាន់​គ្រប់​គ្រាន់ អ្នក​មិន​មែន​ជា​តួ​អង្គឯក​ក្នុង​ជីវិត​របស់​គេ មិន​ទាន់​ជា​ជម្រើស​ចុង​ក្រោយ​របស់​គេ​នៅ​ឡើយ។ អ្នក​នឹង​មិន​ទទួល​ចម្លើយ ការ​ចែក​រំលែក និង​មនោសញ្ចេតនា​តែ​មួយ​គត់​ពី​គេ ព្រោះ​អ្នក​គ្រាន់​តែ​ជា​ចំណត​បណ្ដោះ​អាសន្ន មុន​ពេល​ចេញ​ទៅ​ចំណត​មួយ​ទៀត ដើម្បី​ទៅ​ដល់​ចំណត​ចុង​ក្រោយ។

រូបតំណាង

ទោះ​បី​ជា​ធ្លាប់​ប្រាប់​ថា​ស្រលាញ់​អ្នក​ខ្លាំង​យ៉ាង​ណា ស្បថស្បែរ​ច្រើន​យ៉ាង​ណា ធ្លាប់​ចំណាយ​ពេល​នៅ​ក្បែរ​អ្នក​រាប់​ម៉ោង។ ធ្លាប់​ឃើញ​អ្នក​យំ អោប​អ្នក​ក្នុង​រង្វង់​ដៃ ហើយ​លួង​ទាល់​តែ​បាត់​យំ​នោះ ក៏​មិន​ប្រាកដ​ថា​គេ​នឹង​មិន​ឃ្លាត​ពី​អ្នក​ឡើយ។ ព្រោះ​នោះ​គ្រាន់​តែ​ជា​រឿង​នៅ​មុខ​ភ្នែក​ប៉ុណ្ណោះ ថ្ងៃ​ក្រោយ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប្រយ័ត្ន​តែ​កំពុង​ផ្អែមល្ហែម​សុខ​ៗ ពីរ បី​ថ្ងៃ​ក្រោយ គេ​ហៅ​អ្នក​ថា​ជា​មិត្ត​ចាស់​ទៅ។

កុំ​ប្រញាប់​ជឿ និង​ដាក់​ចិត្ត​ទាំង​ស្រុង​លើ​គេ។ ហើយ​ក៏​កុំ​ប៉ះ​ទូរសព្ទ​គេ​ឲ្យ​សោះ បើ​សិន​ជា​គេ​ប្រតិកម្ម​ខ្លាំង​តាំង​ពី​លើក​ដំបូង ព្រោះ​នៅ​ក្នុង​នោះ​អាច​មាន​អាថ៍កំបាំង​របស់​គេ​ជាមួយ​ស្រី​ជា​ច្រើន​ដែល​គេ​ហៅ​ពួកគេ​ថា ប្អូន​ធម៌ បង​ធម៌ ឬ​អ្នក​ធ្លាប់​ជួយ​គេ​ជា​ដើម។

រូបតំណាង

ដូច​នេះ​ហើយ កុំ​ឆោត​ទៅ​រក​តំណែង​របស់​ខ្លួន​ឯង ក្នុង​ចិត្ត​របស់​គេ​ទៀត។ គ្រាន់​តែ​ដឹង​ថា បើ​យើង​មិន​មែន​ជា​មនុស្ស​តែ​មួយ​គត់របស់​គេ​ហើយ គឺ​គ្មាន​តំណែង​អ្វី​ទាំង​អស់​នៅ​ទី​នេះ៕

ចុចអាន៖ ដក​ខ្លួន​ភ្លាម! សញ្ញា​ទាំង​៥ បង្ហាញ​ថា​គេ​គ្រាន់​តែ​ចង់​ញ៉ែ​អ្នក​លេង​ប៉ុណ្ណោះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel