ដក​ខ្លួន​ភ្លាម! សញ្ញា​ទាំង​៥ បង្ហាញ​ថា​គេ​គ្រាន់​តែ​ចង់​ញ៉ែ​អ្នក​លេង​ប៉ុណ្ណោះ

  • 2019-04-11 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ រឿង​មនុស្ស​ម្នាក់​ញ៉ែ​ស្រី​ពីរ បី​នាក់ ឬ​ច្រើន​ជាង​នេះ​ក្នុង​ពេល​តែ​មួយ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ។ ដួច​នេះ ស្រី​ៗ​ត្រូវ​ផ្ចង់​អារម្មណ៍​សង្កេត​ឲ្យ​ច្បាស់​ថា​តើ​គ្រាន់​តែ​លេង​សើច​ជាមួយ​យើង ឬ​ក៏​កំពុង​តាម​ស្រលាញ់​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​នានា​បញ្ជាក់​ថា អ្នក​គ្រាន់​តែ​ជា​ស្រី​ម្នាក់​ក្នុង​ចំណោម​ស្រី​ច្រើន​នាក់​ដែល​គេ​ញ៉ែ​លេង​ប៉ុណ្ណោះ។

១. យក​ចិត្ត​ទុក​ដាក់​ក្លែងក្លាយ

មនុស្ស​ម្នាក់​បើ​ស្រលាញ់​យើង​មែន ទោះ​រវល់​យ៉ាង​ណា ឬ​ឆ្ងាយ​យ៉ាង​ណា បើ​សិន​ជា​យើង​ត្រូវ​ការ​គេ គេ​នឹង​ឆ្លៀត​មក​ឲ្យ​ទាល់​តែ​បាន មិន​មែន​និយាយ​តែ​មាត់​នោះ​ទេ។ គេ​តែង​ថា​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង តែ​គេ​បាន​តែ​មាត់ មិន​ដែល​ធ្វើ​អ្វី​ឲ្យ​យើង​ឡើយ។

២. ឧស្សាហ៍ like និង​ដាក់​រូប​បេះដូង​លើ​រូប​របស់​ស្រី​ផ្សេង

តើ​អ្នក​ទាំង​២​បាន​ស្គាល់​គ្នា​តាម​រយៈ​ការ like រូប​របស់​គេ​មែន​ទេ? បើ​ដូច្នេះ​មែន​នោះ សូម​ពិចារណា​ឲ្យ​ច្បាស់​ថា ហេតុការណ៍​នេះ​កំពុង​កើត​ឡើង​ចំពោះ​ស្រី​ផ្សេង​ឬ​អត់? បើ​តាម​ធម្មតា អត្រា​នៃ​ការ​កើត​ឡើង​នេះ​គឺ​៩០%​ឯណោះ។

៣. ជៀស​វាង​និយាយ​រឿង​មនោសញ្ចេតនា

ជាក់​ស្ដែង បើ​បុរស​ម្នាក់​ស្រលាញ់​ម្នាក់​ពិត​ប្រាកដ​នោះ គេ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ពេល​អ្នក​និយាយ​ដល់​មនោសញ្ចេតនា​របស់​អ្នក​ទាំង​​២។ តែ​សម្រាប់​អ្នក​ដែល​ចង់​លេង​សើច​វិញ ពេល​អ្នក​និយាយ​ដល់​រឿង​នេះ គេ​នឹង​បង្វែង​ដាន​ទៅ​និយាយ​រឿង​ផ្សេង​វិញ ព្រោះ​មិន​ចង់​ជំពាក់ជំពិន​ជាមួយ​អ្នក​ទៅ​ថ្ងៃ​ក្រោយ។

៤. មិន​សារភាព

នៅ​ពេល​គេ​សង្កេត​ឃើញ​ថា អ្នក​បាន​តប​ស្នង​មនោសញ្ចេតនា​គេ​មក​វិញ ចំពោះ​អ្នក​ស្រលាញ់​យើង​មែន​ពិត​នោះ គេ​នឹង​មិន​ក្រែង​នឹង​ការ​សារភាព​ដើម្បី​បាន​ក្លាយ​ជា​សង្សារ​ពេញ​សិទ្ធិ​នោះ​ទេ។ យ៉ាងណាក្ដី ចំពោះ​អ្នក​ដែល​គ្រាន់​តែ​ចង់​ញ៉ែ​លេង គ្មាន​ថ្ងៃ​គេ​សារភាព​នឹង​អ្នក​ឡើយ។

៥. មិន​បើក​ចំហ

មនុស្ស​ប្រុស​ដែល​ស្រលាញ់​យើង​ចេញ​ពី​ចិត្ត គេ​ប្រាកដ​ជា​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​ឲ្យ​គេ​ដឹង​ឮ ហើយ​ក៏​ដូច​ជា​សញ្ញា​បង្ហាញ​ឲ្យ​ប្រុស​ដទៃ​ដឹង​ថា​អ្នក​មាន​ម្ចាស់​រួច​ហើយ។ ផ្ទុយ​មក​វិញ សម្រាប់​អ្នក​លេង​សើច គេ​នឹង​ប្រាប់​ឲ្យ​អ្នក​ជួយ​លាក់​រឿង​របស់​អ្នក​ទាំង​២ ដើម្បី​គេ​ងាយ​ស្រួល​ញ៉ែ​ស្រី​ផ្សេង​ទៀត៕

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម