មុខនឹងកាន់តែឡើងមុន បើចេះតែប្រើឡេការពារកម្ដៅថ្ងៃផ្ដេសផ្ដាស
- 2019-04-08 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខនឹងកាន់តែឡើងមុន បើចេះតែប្រើឡេការពារកម្ដៅថ្ងៃផ្ដេសផ្ដាស
ការលាបឡេការពារកម្ដៅថ្ងៃលើមុខជារឿងដែលនារីៗមិនអាចមើលរំលងបាន។ ដោយសារតែពេលអ្នកចេញទៅខាងក្រៅវាជួយការពារពន្លឺព្រះអាទិត្យដែលអាចបំផ្លាញស្បែកមុខរបស់អ្នក។ ប៉ុន្តែវាជារឿងដែលគួរឲ្យបារម្ភនៅពេលដែលអ្នកលាបវាពេលមុខកំពុងកើតមុន ព្រោះវានឹងធ្វើឲ្យមុខអ្នករលាកបានយ៉ាងងាយ ហើយបណ្ដាលឲ្យមុខកាន់តែមានបញ្ហាទៅៗ។
ទោះបីជាយ៉ាងណា ការប្រើឡេការពារកម្ដៅថ្ងៃជារឿងដែលចាំបាច់មួយសម្រាប់ស្រីៗពេលចេញទៅខាងក្រៅ អ៊ីចឹងហើយអ្នកត្រូវតែរកដំណោះស្រាយពេលមានបញ្ហាបែបនេះ ត្រូវជ្រើសរើសឡេការពារកម្ដៅថ្ងៃណាដែលត្រឹមត្រូវ និងមិនធ្វើឲ្យរលាកស្បែករបស់អ្នក។
ផលប៉ះពាល់ចំពោះការប្រើឡេការពារកម្ដៅថ្ងៃពេលកំពុងកើតមុន
ឡេការពារកម្ដៅថ្ងៃមិនថាជាឡេប្រភេទអីទេ វានឹងធ្វើឲ្យមានមុនកប់។ទោះបីវាជាប្រភេទធ្វើឲ្យស្បែកមុខមានពន្លឺក៏ដោយ បើអ្នកសម្អាតមុខមិនបានស្អាតល្អទេសារជាតិក្រែមរបស់វានឹងកកស្ទះក្នុងរន្ធរោម ហើយងាយបណ្ដាលឲ្យស្បែកមុខរលាក។
ប្រសិនបើមិនចាំបាច់អ្វីទេកុំប្រើឡេការពារកម្ដៅថ្ងៃពេលកំពុងកើតមុនល្អជាង ដោយសារតែវានឹងធ្វើឲ្យស្បែកកាន់តែខ្សោយ ហើយមិនអាចប្រឆាំងនឹងបញ្ហាផ្សេងៗបាន។ តែបើអ្នកចាំបាច់ត្រូវប្រើអ្នកត្រូវតែផ្លាស់ប្ដូរប្រើផលិតផលផ្សេងដែលត្រូវជាមួយនឹងស្បែករបស់អ្នកជាមុនសិន។ ជៀសវាងការចេញទៅក្រៅញឹកញាប់ ត្រូវតែនៅកន្លែងដែលមិនសូវមានពន្លឺព្រះអាទិត្យនិងកាំរស្មី UV ឲ្យសោះ។
តើគួរលាបឡេការពារកម្ដៅថ្ងៃបែបណាពេលកើតមុខកំពុងកើតមុន?
បើសិនជាអ្នកចាំបាច់ត្រូវចេញក្រៅមែន អ្នកមិនអាចមើលរំលងឡេការពារកម្ដៅថ្ងៃឡើយ។ បើអ្នកប្រើឡេការពារកម្ដៅថ្ងៃអ្នកត្រូវតែជ្រើសយកប្រភេទទឹកជូតសម្អាតមុខឲ្យបានស្អាត កុំទុកឲ្យកាកសំណល់ដែលសល់ពីក្រែមធ្វើឲ្យមុខកាន់តែឡើងមុន ។ លើសពីនេះត្រូវជ្រើសរើសក្រែមដែលសមនឹងលក្ខខណ្ឌមុខរបស់អ្នក ហើយត្រូវជ្រើសរើសឡេដែលធ្វើឲ្យមុខភ្លឺ ព្រោះវាជួយកាត់បន្ថយរលាកបាន។ ត្រូវថែមុខរបស់អ្នកឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និងត្រូវតែរកវិធីព្យាបាលមុនឲ្យបានឆាប់បំផុត នៅពេលមុខលែងមានមុនហើយអ្នកនឹងអាចប្រើឡេការពារកម្ដៅថ្ងៃបានដោយមិនបាច់បារម្ភច្រើនឡើយ៕
ចុចអាន៖ កំហុសធំៗ៥ ធ្វើឲ្យរន្ធញើសលើមុខរីកកាន់តែធំទៅៗ