​ស្រលាញ់​​គ្នា​ដោយ​មិន​​យក​​​រឿង​ឈឺ​​ក្បាល​​ដាក់​​​ក្នុង​ខ្លួន​​ គួរ​​ទន្ទិញពាក្យ​​ទាំង​​​​នេះ​ក្នុង​​​ចិត្ត​

  • 2019-04-24 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​បើ​​​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ ​ត្រូវ​​​​ស្រលាញ់​​​​​​​​​​​​​​​​​​​​​​​​​បេះដូង​​និង​​ទឹក​​​ចិត្ត​​របស់​គាត់​​ មិន​​មើល​អ្វី​ផ្សេង​​​សំខាន់​ជាង​នេះ​។

​​ពេល​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​​​​​​​​ កុំ​​​ខ្វល់​​ខ្វាយ​​​​​រវល់​​​​​តែ​​សួរ​​​ខ្លួន​ឯង​​​ថា ​​​​​ហេតុ​​​​អ្វី​បាន​ជា​អ្នក​ស្រលាញ់​គាត់ ​​​គ្រាន់​​តែ​​​ដឹង​ថា​​​អ្នក​​​​​មាន​ចិត្ត​ស្រលាញ់​​​​ មាន​អារម្មណ៍​ល្អ​ពេល​​​​​​​ទាក់​ទង​គ្នា​ទៅ​គឺ​គ្រប់​គ្រាន់​​ហើយ​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ កុំ​​បារម្ភ​​​​ពី​​​ឧបសគ្គ​ដែល​​អាច​​នឹង​​កើត​​​​​​​នា​ថ្ងៃ​​ខាងមុខ ​ប៉ុន្តែ​​ត្រូវ​​​​​ចាត់​ទុក​​​ឧបសគ្គ​ទាំង​នោះ​​ ជា​ឱកាស​​​​​​​ដើម្បី​​​​​ឲ្យ​អ្នក​ទាំង​ពីរ​​ជម្នះ​​​វា​​ឲ្យ​​បាន​។

ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ កុំ​​​​​​ខ្ជះខ្ជាយ​ពេល​​គិត​​ចង់​​ឲ្យ​​គេ​​ធ្វើ​​អ្វី​មួយ​​ដើម្បី​​ខ្លួន​​ឯង ​​​​ប៉ុន្តែ​​​គួរ​អង្គុយ​គិត​​​​​​រក​​វិធី​​​​​ល្អ​​ៗ​ ​​​​ដើម្បី​បាន​ប្រយោជន៍​ទាំង​​​​សង​​ខាង​។

​​​​​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​ កុំ​​​​​ប្រចណ្ឌ​ច្រើន​​ពេក​ ហើយ​តែង​​​​សង្ស័យ​ថា​គេ​មាន​​ថ្មី​​ចោល​​អ្នក​​នៅ​​​ថ្ងៃ​ណា​មួយ​​។ បើ​​រឿង​​​​មិន​ទាន់​កើត​​ឡើង​ផង រវល់​​តែ​​រវើរវាយ ច្បាស់​ជា​​នៅ​ជាមួយ​គ្នា​មិន​សុខ​​ឡើយ​។ មាន​ភស្តុតាង​​គ្រប់​គ្រាន់​ចាំ​​​ចោទ​​​​ប្រកាន់ ដក​​ខ្លួន​​​​​​បើក​​បេះដូង​ទទួល​​យក​អ្នក​​ថ្មី​​ទៀត​​ក៏​មិន​ទាន់​​​ហួស​ពេល​​​​​​ដែរ​។

​​​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ កុំ​​​​ខ្វល់​ពី​អតីតកាល​​​របស់​គាត់​​ច្រើន​ពេក បើ​​​បច្ចុប្បន្ន​គាត់​​ល្អ​​ គួរ​​​​​​​ត្រេកអរ​​ទៅ ព្រោះ​​​​អតីត​​បាន​​​កន្លង​​ហើយ​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ ​​យើង​​ជា​​ស្រី​​មិន​មែន​​មាន​ន័យ​ថា​​​ត្រូវ​​​យក​ឈ្នះ​​គេ​គ្រប់​ពេល​​ទេ ​​បើ​​​​​ខ្លួន​​អ្នក​មាន​កំហុស​​​​ ​​​គួរ​​ចេះ​​ទទួល​ស្គាល់​​ផង​។

​​​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​​​ ​​កុំ​ព្យាយាម​​ចង់​​ផ្លាស់​ប្តូរ​​​គេ​​​​ទាំង​ស្រុង ​​​​ព្រោះ​​ចរិត​មនុស្ស​​ពី​កំណើត​​​​​មិន​​អាច​​​​កែ​ប្រែ​​​​ងាយ​ៗ​​ឡើយ សំខាន់​ត្រូវ​​ចេះ​​និយាយ​​​​​និង​​រក​​វិធី​​​​​​​​​ជួយ​សម្រួល​​​​​​ឲ្យ​​ប្រសើរ​ជាង​​​នេះ ទើប​​​មាន​​​ប្រសិទ្ធភាព​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​​​ ​មិន​ត្រូវ​​​ទន់​ជ្រាយ​​ដាច់​​ខាត ពុំ​​​ដូច្នោះ​ទេ​​​​​ ទំនាក់​​​​ទំនង​​​របស់​អ្នក​​នឹង​​​​​​​រលាយ​​​សាប​​សូន្យ​​​​ដោយ​មិន​​ដឹង​ខ្លួន​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ មិន​ចាំ​​​​​បាច់​​​​​​​និយាយ​ពាក្យ "​​ស្រលាញ់​" ​​​​រាល់​ថ្ងៃ​ពេក​ក៏​​​បាន​​​ ព្រោះ​​ទង្វើ​​នឹង​​​​បញ្ជាក់​​​​​អត្ថន័យ​​គ្រប់​​បែប​យ៉ាង​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​ ​​​​​​​កុំ​​សម្លឹង​​តែ​​សំបក​​​​ក្រៅ​ឲ្យ​​សោះ ឲ្យ​​តម្លៃ​​ទឹក​​ចិត្ត​ ភាព​​ស្មោះ​​ត្រង់ដែល​​​គាត់​មាន​​ចំពោះ​អ្នក ទើប​មិន​​ខក​​ចិត្ត​​ទៅ​​​​​​ថ្ងៃ​ក្រោយ​។

​​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ មិន​ត្រូវ​​​មើល​ឃើញ​ពី​​គុណវិបត្តិ​​ច្រើន​ជាង​​គុណសម្បត្តិ​​​ឡើយ​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​ ​​​គួរ​ទុក​​​​ពេល​​វេលា​ផ្ទាល់​​​​ខ្លួន​​​​​ឲ្យ​​គាត់​​ខ្លះ​​​ផង កុំ​​​​ចង់​​​​ចាប់​ចង​ជើង​​​​មិន​ឲ្យ​​​សេរីភាព​​​​សោះ​​។

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​ ​​ត្រូវ​​​​ខ្វល់​​ខ្វាយ​​​ពី​​​សុខទុក្ខ​​​​​របស់​គាត់​​​ ​ចេះ​លើក​​ទឹក​​ចិត្ត​ពេល​គាត់​​​​ជួប​​​វិបត្តិ ​​​​​​​មិន​​ធ្វើ​​​ហីៗ​ទុក​​​​គាត់​​​​​ឈឺ​​​ខ្លាំង​​ទើប​​សួរ​​​នាំ​។

​​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ កុំ​​ខ្លាច​​​នឹង​​និយាយ​​​ពាក្យ​ថា "ស្រលាញ់”​ ទៅ​កាន់​គាត់ ព្រោះ​​​ឱកាស​​​​ល្អ​មិន​​មែន​សុទ្ធ​​​​​តែ​អាច​​​​កើត​ឡើង​គ្រប់​ពេល​​ទេ​។​

​ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់ ត្រូវ​​ជឿ​ជាក់​​​​ទុក​ចិត្ត​​​លើ​គាត់ ច្រើន​​ជាង​​សួរ​​​ដេញ​​​ដោល​​ ស្រែក​ឡែតៗ​ ឥត​​​​​ហេតុផល។​

ពេល​​​​ស្រលាញ់​​​​បុរស​​​​​​​​​ណា​ម្នាក់​​ ​​​​​​​​ត្រូវ​​​​​យល់​ថា​អ្នក​មាន​​​​​សុភមង្គល មាន​ក្តី​​សុខ​​ជាង​ពេល​​​​ដែល​​នៅ​ម្នាក់​ឯង​។ ​​

ពេល​​ស្រលាញ់​​​បុរស​​​​​​ណា​ម្នាក់ គឺ​​​​​ងាយ​ស្រួល​ជាង​​ពេល​ដែល​​​​​អ្នក​​ត្រូវ​​ដក​​​​​គាត់​​ចេញ​​ពី​​បេះ​​ដូង​។​​​

​​ស្នេហា​បាន​​​​បង្រៀន​​​​មនុស្ស​​​​​ច្រើន​ណាស់​​​​​ ​​បើ​អ្នក​​មិន​​បាន​​​ជួប​​ផ្ទាល់​​ទេ គឺ​​គ្មាន​ថ្ងៃ​​​យល់​ឡើយ​​​​​។ ស្នេហា​ធ្វើ​​ឲ្យ​​​​​​អ្នក​​មាន​ភាព​​​ចាស់​ទុំ​​ ឲ្យ​អ្នក​​យល់​​​ពី​បញ្ហា​កាន់​​​​​​តែ​​ច្រើន ​​​​​​​​​​និង​​​​​បំពេញ​​​​​ចន្លោះ​​ក្នុង​ជីវិត​។ បន្ទាប់​ពី​បាន​អាន​​រួច​ សង្ឃឹម​ថា​អត្ថបទ​​​​​ខាង​​លើ​​​​​​​​អាច​ជួយ​ការពារ​មិន​ឲ្យ​​អ្នក​ជួប​រឿង​​​​ឈឺ​​ក្បាល​​ស្មុគស្មាញ​​ច្រើន​​​​​​ ពេល​​​បង្កើត​​​ស្នេហា​ជាមួយ​​​​​មនុស្ស​​​​ដែល​​​​ខ្លួន​​ស្រលាញ់​ពិត​​ប្រាកដ​៕​​​​

​​​​​​ចុចអានបន្ត៖

ប្រភព៖ eatrices ប្រែ​សម្រួល៖ ដេត ឈុនអ៉ី