រោគសញ្ញា ៧ យ៉ាងបញ្ជាក់ច្បាស់ៗថាអ្នកកំពុងងប់ងុលនឹងមិត្តប្រុសខ្លាំង
- 2019-04-23 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញា ៧ យ៉ាងបញ្ជាក់ច្បាស់ៗថាអ្នកកំពុងងប់ងុលនឹងមិត្តប្រុសខ្លាំង
ស្រីៗយើងមានដែលចាប់អារម្មណ៍ទេថា តើខ្លួនឯងស្រលាញ់មិត្តប្រុសកម្រិតណាទេ? អ្នកប្រាកដជាមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែទង្វើរបស់អ្នកបានបង្ហាញច្បាស់ៗថាអ្នកស្រលាញ់មិត្តប្រុសខ្លួនឯងកម្រិតណា។ សង្កេតមើលខ្លួនឯងមានលេចចេញរោគសញ្ញា ៧ យ៉ាងដូចខាងក្រោមហ្នឹងអត់? បើមានច្បាស់ណាស់ថាអ្នកកំពុងតែងប់ងុលនឹងគេខ្លាំងងើបមុខមិនរួចហើយ។
១. ចង់នៅជាមួយគេគ្រប់ពេល
អ្នកនឹងមានអារម្មណ៍ថាឯកា នៅពេលដែលមិននៅក្បែរគេ មិនថាវាជាថ្ងៃធ្វើការ ពីថ្ងៃចន្ទ ដល់សុក្រ ឬថ្ងៃឈប់សម្រាកអីទេ។ អ្នកតែងតែខលទៅរកគេ ហើយចង់នៅក្បែរគេ ២៤ ម៉ោង។ នេះជាអ្វីម៉្យាងដែលគេហៅថា «ងប់ងុល»។
២. មានប្រតិកម្មភ្លាមៗចំពោះមនុស្សស្រីណាដែលនៅក្បែរមិត្តប្រុសខ្លួនឯង
បើសិនជាមានមនុស្សស្រីទៅមកៗក្បែរៗគេ អ្នកនឹងបញ្ចេញចរិតគួរឲ្យខ្លាចដាក់សង្សារខ្លួនឯង និងស្រីម្នាក់នោះ ដោយសារតែអ្នកខ្លាចមិត្តប្រុសរបស់អ្នកនឹងមានគំនិតមិនល្អជាមួយស្រីម្នាក់នោះ។
៣. Call ទៅរករឿងដើម្បីទាមទារចំណាប់អារម្មណ៍
ទោះបីជាគ្រាន់តែខលទៅរករឿងមិត្តប្រុសខ្លួនឯងមិនមែនជារឿងល្អក៏ដោយ វាធ្វើឲ្យមិត្តប្រុសរបស់អ្នកខាតពេលនិយាយជាមួយអ្នក ហើយបើទោះជាវាគឺជាការឈ្លោះគ្នា ប៉ុន្តែអ្នកនឹងមានអារម្មណ៍ល្អព្រោះអ្នកធ្វើឲ្យគេចាប់អារម្មណ៍អ្នក ហើយនេះជាវិធីរបស់អ្នកដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគេ។ បើអ្នកឧស្សាហ៍ធ្វើបែបនេះគឺមានន័យថាអ្នកកំពុងឈ្លក់វង្វេងនឹងគេដល់កម្រិតហើយ។
៤. រាយការណ៍ប្រាប់គេគ្រប់ពេល
មិនថាទៅណា ពេលណា ទៅជាមួយនរណា អ្នកតែងតែរាយការណ៍ប្រាប់គេទាំងអស់។ ពេលខ្លះដល់ថ្នាក់ថតរូប និងវីដេអូផ្ញើឲ្យគេទៀតផង។ ធ្វើបែបនេះមិនខុសទេ អ្នកមិនចាំបាច់មានបញ្ហា ហើយអាចឲ្យគ្រប់គ្នាដឹងថាគាត់មានមិត្តស្រីហើយ។
៥. មិនអាចសម្រេចចិត្តខ្លួនឯងបានទេ ទាល់តែមានជំនួយពីសង្សារ
នៅក្នុងជីវិតយើងតែងតែមានជម្រើសជាច្រើនឲ្យជ្រើសរើស ក៏ប៉ុន្តែអ្នកមិនអាចធ្វើការសម្រេចចិត្តខ្លួនឯងទេ។ អ្នកត្រូវការមិត្តប្រុសរបស់អ្នកមកជួយសម្រេចចិត្តឲ្យ មិនថាវាជារឿងងាយសម្រេចចិត្តប៉ុណ្ណាទេ ប៉ុន្តែអ្នកតែងតែចង់ឲ្យគេមកទាក់ទងគ្រប់ការសម្រេចចិត្តរបស់អ្នក។
៦. និយាយជាមួយអ្នកណាក៏រំលឹកពីសង្សារខ្លួនឯងដែរ
មិនថានិយាយជាមួយអ្នកណា និយាយពីរឿងអ្វីទេ អ្នកតែងតែរំលឹកពីសង្សារខ្លួនឯង។ មិនថាមានអ្នកមកនិយាយរឿងបែកបាក់ស្នេហាយ៉ាងណាទេ តែអ្នកនៅតែសរសើរពីមិត្តប្រុសខ្លួនឯង ហើយហៅខ្លួនឯងថាជានារីដែលសំណាងម្នាក់។
៧. លែងចេះទៅណាម្នាក់ឯង
ទោះបីជាពេលខ្លះទៅណាមកណាម្នាក់ឯងងាយស្រួលជាងក៏ដោយ តែអ្នកតែងតែចង់ឲ្យគេទៅជាមួយ សូម្បីតែទៅទិញរបស់ប្រើប្រាស់តិចតួចក៏ចង់ឲ្យគេជូនទៅដែរ។ នេះដោយសារតែអ្នកមានអារម្មណ៍ថាកក់ក្ដៅពេលមានគេនៅក្បែរ ហើយមានអារម្មណ៍ថាមានសុវត្ថិភាពជាទៅម្នាក់ឯង។ សញ្ញាបែបនេះបញ្ជាក់ថាអ្នកកំពុងតែរស់ខ្វះគេមិនបានហើយ៕
ចុចអាន៖ ប្រុសៗកុំប្រើពាក្យ ១០ ម៉ាត់នេះជាមួយនាង បើមិនទាន់ចង់បែកគ្នា