ចាំបាច់ត្រូវដឹង! វិធីសង្គ្រោះជីវិតខ្លួនឯងពេលជួបអាសន្នម្តងៗ

  • 2019-04-23 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ជួន​កាល​ស្ថានភាព​ដែល​យើង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​ធ្វើ​ឲ្យ​យើង​មិន​អាច​ទទួល​យក​បាន​។​ ដើម្បី​​ការពារ​ជីវិត​ខ្លួន​ឯង​បាន​ យើង​ត្រូវ​តែ​ដឹង​​ពី​តិចនិក​ការពារ​ខ្លួន​សំខាន់​ៗ​ដូច​រៀបរាប់​ខាង​ក្រោម​នេះ​៖

១. ស្ករ​កៅស៊ូ​អាច​បង្កើត​ជា​ភ្លើង​បាន

គ្រាន់​តែ​ប្រើ​ថ្ម​ពិល​ជា​មួយ​នឹង​ស្ករ​កៅស៊ូ​ អ្នក​អាច​បង្កាត់​ភ្លើង​បាន​បើ​សិន​ជា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​ណា​មួយ​ហើយ​ត្រូវ​ការ​ភ្លើង​ជា​បន្ទាន់​។ ដំបូង​កាត់​​ស្ករ​ជា​ពីរ​ចំពាក់​កណ្ដាល និង​កាត់​ឲ្យ​ចេញ​រាង​ស្ដើង​ ហើយ​តូច​។​ បន្ទាប់​មក​ភ្ជាប់​ស្ករ​មួយ​ចំហៀង​ទៅ​នឹង​ប៉ូល​អវិជ្ជមាន​របស់​ថ្ម​ (-)​ ហើយ​មួយ​ចំហៀង​ទៀត​ភ្ជាប់​ជា​មួយ​នឹង​ប៉ូល​វិជ្ជមាន​ (+)​ ហើយ​រង់​ចាំ​មើល​ ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​អ្នក​នឹង​ធុំ​ក្លិន​តិច​ៗ​ ហើយ​ភ្លើង​នឹង​ឆេះ​ចេញ​មក​ភ្លាម​។

២. ប្រើ​ក្រណាត់​ចម្រោះ​ទឹក​

បើ​សិន​ជា​អ្នក​មិន​អាច​ស្វែង​រក​ប្រភព​ទឹក​ស្អា​ត​បាន​ទេ​ អ្នក​គ្រាន់​តែ​រក​ដប​ដាក់​ទឹក​ពីរ​ ហើយ​នឹង​ក្រណាត់​ (អ្នក​អាច​ហែក​អាវ​យក​មក​ប្រើ​សិន​ក៏​បាន​)​។​ បន្ទាប់​មក​អ្នក​ទម្លាក់​ចុង​ម្ខាង​នៃ​ក្រណាត់​ចូល​ក្នុង​ដប​​ដែល​ដាក់​ទឹក​កខ្វក់​ហើយ​ចុង​ម្ខាង​ទៀត​ចូល​ក្នុង​ដប​ទឹក​ដែល​ទទេ​ស្អាត​។​ បន្ទាប់​ពី​អស់​រយៈ​ពេល​ មួយ​ម៉ោង​ក្រោយ​មក​អ្នក​នឹង​ទទួល​បាន​ទឹក​ស្អាត​មួយ​ចំនួន​សម្រាប់​ទទួល​ទាន​បាន​។

៣. ប្រើ​ថ្នាំ​ដុស​ធ្មេញ​​លាប​ពេល​សត្វ​ល្អិត​ខាំ

នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ខាំ​ដោយ​សត្វ​ល្អិត​ អ្នក​អាច​យក​ថ្នាំ​ដុស​ធ្មេញ​បន្តិច​ទៅ​លាប​នៅ​លើ​​កន្លែង​មាន​ស្នាម​បាន។​ ដោយ​សារ​តែ​ថ្នាំ​ដុស​ធ្មេញ​មាន​សារធាតុ​ផ្សំ​ដែល​ជួយ​កាត់​បន្ថយ​រលាក ការ​ហើម​ និង​ក្រហម​ ហើយ​ជាតិ​ menthol ក្នុង​ក្រែម​ក៏​អាច​ជួយ​កាត់​បន្ថយ​រមាស់​បាន​ដែរ​។​ ​ ៤. ប្រើ​ស្រោម​អនាម័យ​ធ្វើ​ជា​ដប​ទឹក​

ទោះ​បី​ជា​អ្នក​គ្រប់​គ្នា​គិត​ថា​វា​គួរ​ឲ្យ​ខ្ពើម​ តែ​ស្រោម​អនាម័យ​មាន​អនាម័យ​ខ្ពស់​ និង​មាន​សមត្ថភាព​ផ្ទុក​ទឹក​រហូត​បាន​ដល់​ ២ លីត្រ​។​ ដើម្បី​ធ្វើ​របស់​ស្តុក​ទឹក​ ដំបូង​ចាក់​ទឹក​ចូល​ក្នុង​ស្រោម​អនាម័យ​ ប្រើសំបក​ឈើ​គ្រប​វា​ ប្រើ​ស្រោម​ជើង​មួយ​ច្រក​វា​ពី​ក្រៅ​មួយ​ជាន់​ទៀត​។

៥. ប្រើ​អាវ​ទ្រនាប់​ធ្វើ​ជា​ម៉ាស់​​

ក្នុង​ករណី​មាន​អគ្គិភ័យ​ឆាប​ឆេះ​ អ្នក​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ដក​ដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ការ​ស្រូប​យក​ផ្សែង​ពុល​និង​ធូលី​។​ ប្រើ​ប្រាស់​អាវ​ទ្រនាប់​ធ្វើ​ជា​ម៉ាស់​បណ្ដោះ​អាសន្ន​សិន​ទៅ​។​ អាវ​ទ្រនាប់​ភាគ​ច្រើន​មាន​ទំហំ​​ស័ក្ដិសម​សម្រាប់​គ្រប​ពី​លើ​ច្រមុះ​និង​មាត់​បាន​យ៉ាង​ល្អ ហើយ​អាច​ប្រើ​ខ្សែ​របស់​វា​ចង់​ជុំ​វិញ​ក្បាល​បាន​ដោយ​មិន​បាច់​កាន់​។ ​​​​ ៦. ដុត​ជី​អង្កាម​បណ្ដេញ​មូស​

បើ​សិន​ជា​អ្នក​កំពុង​មាន​មូស​​ ឬ​សត្វ​ល្អិត​ផ្សេង​ៗ​មក​រំខាន​ អ្នក​គួរ​តែ​យក​ជី​អង្កាម​ទៅ​ដុត​ ប្រេង​ដ៏​សំខាន់​របស់​រុក្ខជាតិ​នេះ​នឹង​បណ្ដេញ​សត្វ​ល្អិត​ទាំង​នោះ​ឲ្យ​ចេញ​ឆ្ងាយ​។

៧. របៀប​ស្រាយ​ចំណង​ដៃ​ពី​ខ្សែ​ជ័រ

ខ្សែ​ជ័រ​ប្រើ​សម្រាប់​ធ្វើ​ចំណង​គឺ​ភាគ​ច្រើន​ពួក​ចាប់​ជំរិត​ចូល​ចិត្ត​ប្រើ​​ចង​ជន​រង​គ្រោះ​ណាស់​។​ ប៉ុន្តែ​អ្នក​អាច​ស្រាយ​ចំណង​នោះ​បាន​​យ៉ាង​ងាយ​ ដាក់​ដៃ​របស់​អ្នក​ឲ្យ​នៅ​ទីតាំង​ដូច​ក្នុង​រូប​ ដូច្នេះ​អ្នក​អាច​ទុក​គម្លាត​បាន​ធំ​ ហើយ​ងាយ​ស្រួល​ក្នុង​ការ​ទាញ​ដៃ​ចេញ​ពេល​ពួក​គេ​មក​ចាប់​​៕

ចុចអាន៖ មិន​មែនចេះតែប្រុសៗ! ពេល​ជិះឡាន ស្រីៗ​​​​ក៏គួរ​​ដឹង​​ពី​​​សញ្ញា​​​​​ប្រុង​​​​ប្រយ័ត្ន​​​ទាំង​​នេះ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម