មិន​មែនចេះតែប្រុសៗ! ពេល​ជិះឡាន ស្រីៗ​​​​ក៏គួរ​​ដឹង​​ពី​​​សញ្ញា​​​​​ប្រុង​​​​ប្រយ័ត្ន​​​ទាំង​​នេះ​

  • 2019-04-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​នេះ​គឺ​​ជា​​សញ្ញា​​​​ប្រុង​​​ប្រយ័ត្ន​​​​ ដែល​​អ្នក​​​បើក​​បរ​​ឡាន​ទាំង​​អស់​​​គួរ​​​ដឹង ជា​​​ពិសេស​​​​​​​​​គឺ​​ស្រី​​​​​​​​ៗ​​ដែល​​ពុំ​​​សូវ​​បាន​​​ចាប់​អារម្មណ៍​​ពី​​​មុន​​មក​​។ ​​​​​បើ​​ក្នុង​​​ឡាន​​របស់​អ្នក​​​ លេច​ចេញ​​សញ្ញា​​​ទាំង​នេះ​​មក ​បញ្ជាក់​​ថា​ អ្នក​​គួរ​​​ត្រួត​​ពិនិត្យ​​ឲ្យ​បាន​​ទាន់​​ពេល​វេលា​ ដើម្បី​​ការ​ពារ​​​សុវត្ថិភាព​​​​​​​និង​​​មិន​​បណ្តោយ​​ឲ្យ​មាន​​បញ្ហា​​​កាន់​​តែ​​ធំ​។

​សញ្ញា​​​​​​ដែល​​​​មាន​​​ភ្លើង​​ពណ៌​​​​ក្រហម ជា​អ្វី​​ដែល​​​អ្នក​​ត្រូវ​​ប្រុង​​ប្រយ័ត្ន​​​​បំផុត​និង​មិន​​គួរ​​មើល​​រំលង​ដាច់​​ខាត​​​​ បន្ទាប់​​​​​​មក​​ គឺ​ពណ៌​​​​​​លឿង​​និង​ពណ៌​​​បៃតង។

​​​​សញ្ញា​​​​​មាន​ភ្លើង​​​​ក្រហម មាន​ន័យ​ថា​​អ្នក​​ត្រូវ​​តែ​​យក​​​ឡាន​​​​ទៅ​​ត្រួត​​​ពិនិត្យ​ភ្លាម​​ៗ ដើម្បី​​​ដឹង​​ពី​​ច្បាស់​​ពី​មូល​ហេតុ​​មិន​​ប្រក្រតី​​។​

​​សញ្ញា​មាន​​​ភ្លើង​​លឿង​ ​​មាន​ន័យ​ថា​​​​ ឡាន​​​​នៅ​តែ​អាច​​ប្រើ​​ប្រាស់​​បន្ត ប៉ុន្តែ​​​ត្រូវ​​​​ប្រុង​​​ប្រយ័ត្ន​​ពេល​​បើក​​បរ​។

​​សញ្ញា​​មាន​ភ្លើង​​​​​​​បៃតង មាន​ន័យ​ថា​​​អ្នក​​បើក​បរ​​​​​អាច​​​ប្រើប្រាស់​​​​​​ដោយ​​​ពុំ​មាន​​ហានិភ័យ​​នោះ​ឡើយ​។​​​​​

​​​​​​​​ខាង​​ក្រោម​​នេះ​​​ ​​នឹង​​​បង្ហាញ​​​ពី​​អត្ថន័យ​​នៃ​​សញ្ញា​​​​​ផ្សេងៗ ដែល​​អ្នក​​ត្រូវ​​ប្រុង​​ប្រយ័ត្ន​ឲ្យ​បាន​​ខ្ពស់​។

​​សញ្ញា​​នេះ​​​​​​មាន​ន័យ​​ថា​​​ ប្រេង​​​ម៉ាស៊ីន​​​​ឡាន​​របស់​​អ្នក​​នៅ​​​តិច​​ខ្លាំង​ណាស់ ហើយ​​​មិន​គ្រប់​គ្រាន់​​សម្រាប់​​​ដំណើរ​ការ​នៃ​​ម៉ាស៊ីន​នោះ​ទេ។ ម៉្យាង​ទៀត​មាន​​ន័យ​​ថា ប្រេង​​ម៉ាស៊ីន​​​​​ស្ងួត​​ខ្លាំង​​ បើ​​អ្នក​​នៅ​​តែ​​បន្ត​​​​​​​​​ប្រើ​ប្រាស់ នោះ​​​វា​នឹង​​ប៉ះពាល់​​​ដល់​​ម៉ាស៊ីន​ឡាន​។ មួយ​​វិញ​ទៀត​​ បើ​​កម្រិត​​​ប្រេង​​ម៉ាស៊ីន​​នៅ​​ធម្មតា​ប៉ុន្តែ​​​​សញ្ញា​នៅ​​តែ​​បង្ហាញ​​ចេញ​មក វា​អាច​​បណ្តាល​​មក​​ពី​​សាំង​​ដែល​​អ្នក​​​បាន​​​ចាក់។ ចង់​​​​​បញ្ចៀស​​ពី​បញ្ហា​​​ទាំង​​អស់​នោះ គួរ​​ផ្លាស់​​ប្តូរ​​ប្រេង​​ម៉ាស៊ីន​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ជួយ​​​​ឲ្យ​​​ម៉ាស៊ីន​​ឡាន​មាន​​​​​ដំណើរ​​​​ការ​​​ស្រួល។

​​​សម្រាប់​​សញ្ញា​​ ដែល​មាន​​អក្សរ​ ABS នេះ​​វិញ​​ ​​សំដៅ​​​ទៅ​​លើ​​​​​​ប្រព័ន្ធ​​​​ហ្រ្វាំង​ កំពុង​​តែ​មាន​​​​​​​បញ្ហា​​​​​ដូច្នេះ​​​គួរ​​​យក​ឡាន​ទៅ​​​​​​ត្រួត​​ពិនិត្យ​​នៅ​​​​យានដ្ឋាន​។ ​​​​យ៉ាង​ណា​​​មិញ រថយន្ត​​នីមួយៗ​​​ មាន​​បំពាក់​ប្រព័ន្ធ​​ហ្រ្វាំង ABS ផ្សេងៗ​​គ្នា ហើយ​​​​ទោះ​បី​ឡាន​បង្ហាញ​​​សញ្ញា​​​​ចេញ​​មក​​ក៏​​ដោយ​ ហ្រ្វាំង​​​​នៅ​​តែ​​​​​ដំណើរ​​ការ​​ធម្មតា ប៉ុន្តែ ABS ​​​​​​​​​​​លែង​​​​​​​ប្រក្រតី​​​ដូច​​មុន​​​ហើយ។ ABS គឺ​​​​ជា​​​​ប្រព័ន្ធ​​​​ទប់​​លំនឹង​​​នៃ​កង់ ពេល​អ្នក​ជាន់​​​ហ្រ្វាំង វា​​​ អាច​កាត់​​​បន្ថយ​​​​​និង​ការពារ​​​​​ក្នុង​​សភាព​​​​​​​​​ផ្លូវ​​រអិល ជាប់​​​​​ផុង ឬ​​ចុះ​​ចំណោត​ជា​ដើម​។

សញ្ញា​​​​អាគុយ​​​​​ដែល​​​មាន​​​​​ប៉ូល​បូក​​និង​​​ដក ​​​តម្រូវ​​ឲ្យ​​អ្នក​​​​មាន​​ការ​​​​​​ប្រុង​​ប្រយ័ត្ន​​​ដូច​គ្នា​​​​។ ប៉ុន្តែ​​​​​វា​​​ក៏​​អាច​​​​​​​ មាន​​​ន័យ​ថា ខ្សែ​​​សាក​​​​​​​ដំណើរ​ការ​​​​មិន​ប្រក្រតី ដូច​ជា​​ដោត​​​ខុស​​ឬ​​ខូច​ជា​​ដើម។ បើ​អ្នក​​​​នៅ​​តែ​​បន្ត​​ប្រើ ដោយ​​មិន​យក​​ចិត្ត​ទុក​​ដាក់​ ​​វា​នឹង​​​បង្ក​ផល​ប៉ះ​ពាល់​​​​ដល់​​​​​ប្រព័ន្ធ​​អេឡិចត្រូនិក​ទាំង​អស់​​នៅ​​ក្នុង​ឡាន​។

​នេះ​ជា​​​​​​​​​​​​​សញ្ញា​​​ពោង​​​​សុវត្ថិភាព ដែល​​តែ​ង​តែ​​បង្ហាញ​ចេញ​​មក​​​ប្រហែល​​​​៥​​វិនាទី​ ពេល​​អ្នក​​បញ្ឆេះ​​ម៉ាស៊ីន​ឡាន។ បើ​​សញ្ញា​​នេះ​​ មិន​​បង្ហាញ​​មក​ទេ​​ ត្រូវ​​ឲ្យ​អ្នក​ជំនាញ​​​ត្រួត​ពិនិត្យ​​មើល​​​​​ ពី​​បញ្ហា​​របស់​​វា​។​

​​​​​​​​​​សញ្ញា​​មួយ​​នេះ​​​ដែរ ចង់​​ប្រាប់​ឲ្យ​អ្នក​​​ប្រុង​​ប្រយ័ត្ន​ជាមួយ​នឹង​​​ហ្រ្វាំង​​ដៃ​​​​​​។​ បើ​​វា​បង្ហាញ​​​ បន្ទាប់​ពី​​អ្នក​ប្រើ​​ឬ​​ទម្លាក់​​​ហ្រ្វាំង​​ដៃ​​​​ចុះ​ មាន​ន័យ​ថា ហ្រ្វាំង​​​​ដៃ​​​​​ខ្វះ​​ជាតិ​​​​​ប្រេង​​រំអិល។

​​​​​​សញ្ញា​​​​បារត​​ជាមួយ​នឹង​ទឹក​​​​​រលក​​ ចង់​បង្ហាញ​​​​​​​​​ពី​​​​​​​​​​ដំណើរ​​ការ​មិន​ប្រក្រតី​​​ នៃ​​ប្រព័ន្ធ​​បញ្ចុះ​​កម្តៅ​ម៉ាស៊ីន​​​​​ ដូច​ជា​កង្ហារ​​​វិទ្យុសកម្ម​ខូច ដូច្នេះ​​​បើ​​អ្នក​​នៅ​​តែ​​​​​ប្រើ​​វា​​​​ទៀត អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​​ឡើង​​កម្តៅ​​​ខ្លាំង​​ ​​​​បណ្តាល​​​​​​​​​​ឲ្យ​​​ខូច​​​ជា​​ដើម​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​សញ្ញា​​​​​នេះ ចង់​បង្ហាញ​​​​ប្រាប់​​​ឲ្យ​​អ្នក​​​ទៅ​​​ចាក់​​​សាំង​​​ ​​​កុំ​​​ឲ្យ​​អស់​​​តាម​​ផ្លូវ​ទាន់​​ ព្រោះ​​​សាំង​​នៅ​​ត្រឹម ១០-១៥% ប៉ុណ្ណោះ ដែល​​​​​​​​​​​​អាច​ធ្វើ​​ដំណើរ​​​​​​​​ ប្រមាណ​​ពី​​ ៤០​-១០០ គីឡូម៉ែត្រ​ទៀត​​

​​នេះ​​​​ជា​សញ្ញា​​​​តំណាង​​ឲ្យ​​ម៉ាស៊ីន បើ​​វា​​​លេច​​​​​​ចេញ​​មក​​មិន​​ព្រម​​បាត់​ទៅ​​​វិញ​ទេ មាន​ន័យ​ថា ម៉ាស៊ីន​​ឡាន​​កំពុង​តែ​មាន​​​បញ្ហា ដូច​ជា​​​​​​​​បញ្ហា​​​​​​អុកស៊ីហ្សែន​ ECU...។ ​

ចុចអានបន្ត៖

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម