នារីអាយុ៣០ប្លាយ តែងខ្លួនតាមស្ទីលបែបនេះធានាថាក្មេងជាងវ័យ ក្រមុំសុំខ្មាស
- 2019-04-19 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអាយុ៣០ប្លាយ តែងខ្លួនតាមស្ទីលបែបនេះធានាថាក្មេងជាងវ័យ ក្រមុំសុំខ្មាស
សម័យនេះទៅហើយ អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ វាមិនអាចបង្ហាញអ្វីទាំងអស់។ ដូចនេះហើយ កុំទុកឲ្យអ្នកលែងមានចិត្តធ្វើខ្លួនឲ្យសោះ។ ទោះបីជាស្ថិតក្នុងវ័យ៣០ប្លាយក៏ដោយ ក៏អ្នកអាចស្អាតស្រស់ថ្លាបាន ជាមួយស្ទីលតែងខ្លួនខាងក្រោម៖
១. អាវក្រណាត់ និងខោជើងប៉ាត់មិនមែនសម្រាប់តែការិយាល័យ
ឲ្យពេលឃើញ អាវក្រណាត់ និងខោជើងប៉ាត់ មិត្តៗនារីភាគច្រើន តែងគិតដល់រូបភាពអ្នកធ្វើការការិយាល័យភ្លាម។ តែគំនិតនេះមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះបើយើងចេះគួបផ្សំតែបន្តិច ឈុតនេះអាចស្លៀកដើរលេងបានយ៉ាងរំភើយ ហើយលេចធ្លោជាងគេទៀតផង។
២. ស្លៀកឈុតពណ៌ស្រដៀងគ្នា
ស្លៀកឈុតពណ៌ស្រដៀងគ្នា ទាំងលើទាំងក្រោម មិនត្រឹមតែធ្វើឲ្យអ្នកមានរាងស្ដើង និងខ្ពស់ជាងមុននោះទេ វាក៏ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យទៀតផង។ បន្ថែមពីនេះ ការស្លៀកពណ៌ដូចគ្នា ទាំងលើ ទាំងក្រោមនេះ នឹងមិនធ្វើឲ្យអ្នកដទៃមើលមកពិបាកភ្នែក ហើយមើលទៅយើងរមទម្យផងដែរ។
៣. ខោខូវប៊យនឹងធ្វើឲ្យអ្នកក្មេងជាងវ័យ
អាចនិយាយបានថា ខោខូវប៊យគឺជាជម្រើសដ៏ប្រពៃសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺអ្នកមានវ័យជ្រេ។ ខោប្រភេទនេះ ធ្វើឲ្យអ្នកមើលទៅទាន់សម័យ តែមិនឡួយឆាយហួសអាយុ។ តិចនិកនោះគឺ គួររើសខោមានពណ៌ស្រាលដូចជា ខៀវទឹកសមុទ្រ និងស ហើយមិនគួររើសខោដែលមានម៉ូដស្ទាវពេក ដែលធ្វើឲ្យមើលទៅមិនសមនឹងវ័យ៕