ចាស់មួយឆ្នាំទៀតហើយ! បើគិតថាខ្លួនឯងឯកា មកអានប៉ុន្មានចំណុចនេះ
- 2019-04-18 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់មួយឆ្នាំទៀតហើយ! បើគិតថាខ្លួនឯងឯកា មកអានប៉ុន្មានចំណុចនេះ
ហេតុអ្វីខ្ញុំគួរតែរៀបការ ខណៈពេលដែលខ្ញុំមានហេតុផលជាច្រើនដែលត្រូវនៅលីវ ហើយសប្បាយនោះ?
កុំខ្វល់នឹងពាក្យថា «ធ្លាប់រៀបការនៅ?» ឬពាក្យដែលគេចូលចិត្តនិយាយទាក់ទងពីរឿងរៀបការរបស់ស្ត្រី។ មនុស្សស្រីភាគច្រើនគឺមានហេតុផលដែលធ្វើឲ្យពួកគេមិនងាយនឹងរៀបការឡើយ។ វាមិនមែនជារឿងល្អទេ ដែលអ្នកមិនទាន់ត្រៀមខ្លួនហើយក្នុងដំណើរជីវិតថ្មី និងការពុះពារថ្មីមួយទៀត។ កុំប្រញាប់រៀបការបើអ្នកនៅមិនទាន់ស្គាល់ពាក្យថា តម្លៃនៅឡើយទេ។ មាននារីច្រើនណាស់ដែលទើបតែចាប់ផ្ដើមស្គាល់រូបរាងស្នេហាហើយក៏ប្រញាប់ប្រញាល់ទទួលយកឡាន យកផ្កា ពីបុរសហើយហៅថាប្ដីពេញៗមាត់។ ពួកគេតែងស្រមៃពីស្នេហា ការរៀបការដែលពោរពេញដោយផ្កាកុលាប មានគម្រោងច្រើនមិនចេះចប់ ទាំងដែលគ្មានបទពិសោធន៍ក្នុងជីវិត ហើយចង់ដឹង ចង់ឃើញរឿងទាំងអស់នោះ។ ដូច្នេះហើយហេតុអ្វីខ្ញុំគ្មានសិទ្ធនៅម្នាក់ឯងសិន ដើម្បីរៀនដឹងពីបទពិសោធន៍ឲ្យច្រើន មុនពេលដើរលើផ្លូវថ្មីជាមួយនឹងបុរសម្នាក់នោះ?
ពិភពលោកនេះធំណាស់ហើយមនុស្សប្រុសម្នាក់នោះនឹងកំពុងតាមរកខ្ញុំដូចគ្នា
ជារឿងត្រឹមត្រូវហើយដែលថាសេចក្ដីស្រលាញ់ គឺជាគ្រឹះដ៏រឹងមាំបំផុតនៃអាពាហ៍ពិពាហ៍។ តែវាគ្រាន់ជាលក្ខខណ្ឌចាំបាច់ មិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ ស្នេហាគឺជាការកាន់ដៃគ្នាដើរទៅរកអាពាហ៍ពិពាហ៍ជាមួយនឹងភាពរីករាយ។
មនុស្សប្រុសដែលត្រឹមត្រូវម្នាក់ អ្នកគ្រាន់តែមើលភ្នែករបស់គេក៏អាចដឹងថាអ្នកទាំងពីរចង់បានអ្វីពីគ្នានឹងមានរឿងអ្វីដែលត្រូវកើតឡើងនៅថ្ងៃមុខ។ ដូច្នេះហើយប្រសិនបើអ្នករៀបការយ៉ាងហោចណាស់មនុស្សដែលអ្នករៀបការជាមួយគឺជាមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អពេលនៅជាមួយ អាចយោគយល់គ្នា អាចចែករំលែកអារម្មណ៍ជាមួយគ្នា និងនិយាយតែពាក្យណាដែលមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាភ័យខ្លាច។
ខ្ញុំស្រស់ស្អាត ហើយខ្ញុំមិនឯកាទេ
តើអ្នកគិតថាខ្លួនឯងកំពុងឯកាមែនទេ? គ្មានអ្នកណានៅក្បែរអ្នកមែនទេ? ប៉ុន្តែហេតុអ្វីក៏អ្នកនិយាយបែបនេះ ទាំងដែលមានគ្រួសារនិងមិត្តភក្តិនៅក្បែរអ្នក។ អ្នកគិតថាអ្នកនៅក្នុងបន្ទប់ម្នាក់ឯង គេងលើគ្រែម្នាក់ឯង ចូលផ្ទះលឿននៅពេលយប់? ប៉ុន្តែការរស់នៅម្នាក់ឯងហើយចូលគេងលឿន ល្អជាងរៀបការហើយនៅយំឱបជង្គង់ម្នាក់ឯងដែរ។ នៅពេលដែលអ្នកគិតថាអ្នកឯកា ត្រូវទន្ទេញពាក្យថា «ខ្ញុំមិនមែននៅម្នាក់ឯងទេ គ្រាន់តែគូព្រេងរបស់ខ្ញុំមិនទាន់មកដល់»៕
ចុចអាន៖ ស្រីៗហ៊ានធ្វើចិត្តដាច់ លះបង់ចោលរឿងទាំងនេះ ជីវិតនឹងស្រស់បំព្រងភ្លាម