ស្រីៗហ៊ានធ្វើចិត្តដាច់ លះបង់ចោលរឿងទាំងនេះ ជីវិតនឹងស្រស់បំព្រងភ្លាម
- 2019-04-10 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗហ៊ានធ្វើចិត្តដាច់ លះបង់ចោលរឿងទាំងនេះ ជីវិតនឹងស្រស់បំព្រងភ្លាម
កើតមកជាមនុស្សស្រី កុំចាំដល់វ័យ៥០ឆ្នាំ ទើបហ៊ានបោះបង់រឿងដែលធ្វើឲ្យខ្លួនមិនសប្បាយចិត្ត ហើយតាំងប្រើពាក្យថា “ប្រសិនបើថ្ងៃមុន”។
អ្នកមានធ្លាប់សួរខ្លួនឯងទេថា នៅក្នុងមួយជីវិតនេះ អ្នកបានស្ដាយក្រោយប៉ុន្មានរឿងហើយ ហើយរឿងណាខ្លះដែលធ្វើឲ្យអ្នកបំភ្លេចមិនបាន? តាមការពិត កំហុសមួយចំនួន មិនគួរបំភ្លេចឡើយ ព្រោះវាជាមេរៀនដ៏មានតម្លៃ។ តែមានរឿងមួយចំនួនដែលខ្លួនមិនគួរយកដាក់ខ្លួននោះទេ ព្រោះវាបានត្រឹមធ្វើទុក្ខបុកទម្នេញយើងប៉ុណ្ណោះ។ រឿងនានា ខាងក្រោមនេះ បើអ្នកបោះបង់ចោលបាន គឺប្រៀបដូចដកបន្លាចេញពីទ្រូង។
១. ភាពសោកសៅក្នុងអតីតកាល
ការពិបាកគឺជារឿងដែលពូកែឆ្លងរាលដាល ប្រសិនបើអ្នករស់នៅតែក្នុងភាពសោកសៅ នោះប្រៀបដូចអ្នកកំពុងជ្រមុជខ្លួនឯងចូលសមុទ្រទុក្ខ។ គួរយកពេល ដែលគិតពីរឿងដែលហួសហើយក្នុងអតីតកាលនេះ មកផ្ដោតលើបច្ចុប្បន្នវិញថាតើគួរធ្វើយ៉ាងម៉េច ឲ្យជីវិតកាន់តែប្រសើរឡើងទើបមានប្រយោជន៍ ព្រោះទោះបីជាយ៉ាងណា ក៏អ្នកមិនអាចផ្លាស់ប្ដូររឿងដែលកើតឡើងហើយបានដែរ។
២. ភាពកំសាក អន់ចិត្តខ្លួនឯង
ចង់មានក្ដីសុខត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមាន កុំមើលគេហើយរត់តាមទាំងខ្លួនមិនមានសមត្ថភាពឲ្យសោះ។ ហើយក៏កុំប្រៀបធៀបគេជាមួយខ្លួនឯង ហើយអន់ចិត្តអី។ អ្វីដែលយើងឃើញ គ្រាន់តែជាសម្បកក្រៅនោះទេ។ យើងមានទៅដឹងឯណា នៅក្នុងផ្ទះវីឡាដែលគេនៅនោះ មានផ្ទុកទឹកភ្នែកឬអត់ និងក្នុងឡានដែលគេជិះនោះ ធ្លាប់មានជម្លោះអ្វីខ្លះដែលកើតឡើងក្នុងនោះ។ សូមរីករាយនឹងអ្វីខ្លួនមាន ដោយមិនចាំបាច់ប្រៀបធៀបនឹងគេ។
៣. កំហឹង និងគំនុំ
រស់លើលោកនេះ រឿងមួយគត់ដែលមិនអាចលើកលែងបានគឺមនុស្សក្បត់ ក្រៅពីនោះ អ្វីដែលចោលបាន គួរចោលទៅ ទុកនាំតែធ្ងន់ចិត្តហើយគ្មានបានអីមកវិញ។ ឃ្លាដែលថា ១០ឆ្នាំសងសឹកក៏មិនហួសពេលនោះ គឺប្រើបានតែក្នុងរឿងភាគទេ បើជីវិតខាងក្រៅ អ្នកប្រកាន់នូវពាក្យនេះនោះ អ្នកបានត្រឹមយកក្ដៅក្រហាយដាក់ខ្លួនប៉ុណ្ណោះ។
៤. សម្ពាធមង្គលការ
កើតជាមនុស្សស្រី តែងត្រូវគេដាក់កំហិតថា ដល់អាយុណាគួរធ្វើអី ជាពិសេសគឺរឿងមង្គលការតែម្ដង។ ស្រីៗអាយុលើស២៥ឆ្នាំ តែមិនទាន់មានប្ដី នឹងត្រូវគេមើលដោយកែវភ្នែកចម្លែក។ តែចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ កុំដោយសារតែសម្ពាធរបស់អ្នកដទៃហើយបង្ខំខ្លួនយកប្ដីឲ្យសោះ។ វាអាចផ្គាប់ចិត្តអ្នកផងបានមួយពេល តែអ្នកអាចរងទុក្ខមួយជីវិត៕
ចុចអានបន្ត៖
ឆ្នាំម៉ែក្មេក និងកូនប្រសារស្រី៥គូឆុងគ្នា ដូចភ្លើងនិងទឹក មានរឿងមិនចប់
ស្នេហាកាន់តែកក់ក្ដៅ ផ្អែមល្ហែម បើសិនជាមនុស្សស្រីអាចធ្វើរឿងទាំងនេះបាន