ដើរ​លេង​មេឃ​ក្ដៅ មក​រៀន​ធ្វើ​ទឹក​ផ្លែ​ឈើ​ត្រជាក់ៗ​​ញ៉ាំ​តាម​ផ្លូវ

  • 2019-04-12 07:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 126

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ដើរ​លេង​ចូល​ឆ្នាំ ឬ​នៅ​ផ្ទះ​ទេ អាកាសធាតុ​ក្ដៅ​ហែង​បែប​នេះ ច្បាស់​ជា​ពិបាក​ទ្រាំ​ ហើយ​ត្រូវ​ការ​ទឹក​ញ៉ាំ​ជា​ញឹក​ញាប់ ទើប​អាច​ទប់​ទល់​បាន។ អ៊ីចឹង យើង​មក​រៀន​ធ្វើ​ទឹក​ផ្លែ​ឈើ (Detox Water) ដែល​ល្អ​សម្រាប់​សុខភាព ជួយ​សម្រស់ ជា​ពិសេស​សម្រាប់​អាកាសធាតុ​ក្ដៅ​អាច​ជួយ​រក្សា​សំណើម​ដល់​ស្បែក និង​រាងកាយ​បាន​ល្អ​ទៀត​ផង។

១. ​ក្រូចឆ្មារ​និង​ត្រសក់

​​ផ្លែ​ទាំង​ពីរ​មុខ​នេះ​គឺ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​មេផ្ទះ​ដើម្បី​ចម្អិន​ម្ហូប​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ដើម្បី​បាន​ទាំង​សម្រស់ និង​សុខភាព ហើយ​អ្នក​មិន​ចង់​ញ៉ាំ​វា​ជា​អាហារ​ដែល​ចម្អិន គួរ​ងាក​មក​សាក​ល្បង​ការ​យក​ផ្លែ​ឈើ​ទាំង​ពីរ​មក​ដាក់​ក្នុង​ទឹក​ញ៉ាំ​វិញ។

អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ ​ក្រូចឆ្មារ​កន្លះ​ផ្លែ ត្រសក់​កន្លះ​ផ្លែ ជីរ​អង្កាម​៤ ៥​សន្លឹក និង​ទឹក​​ត្រជាក់​៣០០​ម.ល។ វិធី​ធ្វើ​គឺ​ចិត​ផ្លែ​ទាំង​ពីរ​ខា​ងលើ​ជា​ចំណិត​ស្ដើងៗ ដាក់​ចូល​កែវ ចាក់​ទឹក​ត្រជាក់​ចូល និង​ស្លឹក​ជីរ​អង្កាម​ រួច​យក​ទៅ​ដាក់​ក្លាសេ​​ហោច​ណាស់​៤​ម៉ោង សឹម​យក​មក​ញ៉ាំ។ ​វិធី​នេះ​អាច​ធ្វើ​ញ៉ាំ​ជា​ប្រចាំ​ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បញ្ចុះ​ទម្ងន់។

ចុចអាន៖ មាន​អ្នក​ដឹង​តិច​ណាស់​! ថា​ហេតុ​អី​ម្នាស់​ត្រូវ​ត្រាំ​ទឹក​អំបិល​សិន​មុន​ញ៉ាំ​

២. ស្ត្រូបឺរី និង​ក្រូចឆ្មារ

គ្រឿង​ផ្សំ​ទាំង​ពីរ​អាច​ជួយ​អ្នក​ឱ្យ​ទទួ​ល​បាន​ស្បែក​ស្អាត ម៉ត់​រលោង ព្រោះ​ផ្លែ​ត្រកូល​បឺរី​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​ភាព​ចាស់ និង​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​។ ចិត​ក្រូចឆ្មារ និង​ស្ត្រូបឺរី ស្ដើងៗ​ដាក់​ចូល​កែវ​ដូច​វិធី​ខាង​លើ​ដែរ រួច​បន្ថែម​ជីរ​អង្កាម​ ហើយ​ក្លាសេ​ក្នុង​ទូទឹកកក​ពី​៣​ទៅ​៤​ម៉ោង​ចាំ​យក​មក​ញ៉ាំ។

៣.ស្ត្រូបឺរី និង​គីវី

ដើម្បី​ប្រឆាំង​អុកស៊ីតកម្ម និង​បញ្ចុះ​កូលេស្តេរ៉ូល អ្នក​គួរ​ញ៉ាំ​ទឹក​ដែល​ដាក់​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ។ ​ក្រៅ​ពី​អាច​ព្យាបាល​អាការៈ​ទាំង​ពីរ​នេះ​បាន ផ្លែ​ឈើ​ទាំង​ពីរ​អាច​ជួយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​សុខភាព​ល្អ និង​សភាព​ទន់​រលោង គួរ​ឱ្យ​ចង់​ស្ទាប​អង្អែល។ មិន​មាន​អ្វី​ពិបាក​ឡើយ គ្រាន់​តែ​ធ្វើ​ដូច​វិធី​ខាង​លើៗ ហើយ​កុំ​ភ្លេច​ដាក់​ជីរ​អង្កាម​ដើម្បី​បន្ថែម​ក្រអូប​ប្រហើរ​ក្លាសេ​ក្នុង​រយៈ​ពេល​ដូច​ខាង​លើ​ដែរ។

ប៉ុន្តែ​បើ​អ្នក​ពិបាក​រក​ផ្លែ​ស្ត្រីបឺរី និង​គីវី​នេះ អ្នក​អាច​ជំនួស​ដោយ​ប្រើ​ផ្លែ​ឪឡឹក និង​ត្រសក់​ក៏​បាន។

ចុចអាន៖ ចែករំលែក​​វិធី​​ត្រាំ​​​ស្រា​​ផ្លែ​​ឈើ សម្រាប់​អ្នក​ដែល​ចូលចិត្តបែប​បុរាណ

៤. ​ក្រូច

ផ្លែ​ក្រូច​សម្បូរ​វីតាមីន C ដែល​រាងកាយ​ត្រូវ​ការ​នៅ​ពេល​មាន​អារម្មណ៍​មិនស្រួល​ខ្លួន ឬ​សម្រាប់​ថ្ងៃ​ក្ដៅ​ខ្លាំង និង​កាត់​បន្ថយ​ភាព​នឿយហត់​។ ដូច្នេះ ការ​ធ្វើ ​Detox Water ​ដោយ​ប្រើ​ផ្លែ​ក្រូច​នឹង​ជួយ​ឱ្យ​រាងកាយ​អ្នក​ទទួល​បាន​ថាមពល​មក​វិញ បន្សុទ្ធ​សារធាតុ​ពុល​ក្នុង​រាងកាយ ​​បង្កើន​ភាព​ធន់​ទៅ​នឹង​បរិយាកាស​ និង​ជំនួយ​ស្បែក​ឱ្យ​នៅ​តែ​ក្មេង​ស្រស់​ស្អាត។

ចំណុះដែលត្រូវផឹក៖

  • មនុស្ស​វ័យ​ជំទង់ អាចផឹកពី៦-៨កែវ ក្នុងមួយថ្ងៃ
  • អ្នក​ត្រូវ​ប្រើ​កម្លាំង​ច្រើន ផឹកពី៨ទៅ១២កែវ ក្នុងមួយថ្ងៃ
  • អ្នក​លេង​កីឡា ផឹកពី១២ទៅ១៥កែវ

** បើ​ផឹក​នៅ​ពេល​យប់ គួរ​​ផឹក​​ចន្លោះ​ពី ២ ទៅ​៤​ម៉ោង មុន​ចូល​គេង​ទើប​មិន​ធ្វើ​ឱ្យ​រំខាន​ដល់​ដំណេក។

ជា​ទឹក​ដែល​គ្មាន​ជាតិ​ស្ករ​ច្រើន​ដូច​ទឹក​ផ្លែ​ឈើ ឬ​កាហ្វេ​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ Detox Water អាច​ផ្ដល់​គុណ​សម្បត្តិ​ជា​ច្រើន​សម្រាប់​សុខភាព​និង​សម្រស់ ជា​ពិសេស​ការ​ប្រឆាំង​ជំងឺ​មហារីក។ ដោយ​សារ​តែ​វា​ដូច​ទឹក​ធម្មតា​ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ ដូច្នេះ​អ្នក​អាច​ធ្វើ​វា​ ហើយ​ដាក់​តាម​ខ្លួន​សម្រាប់​ញ៉ាំ​បាន​គ្រប់​ទីកន្លែង ជា​ពិសេស​សម្រាប់​រដូវ​ក្ដៅ​នេះ​៕

អត្ថបទ៖ សរ សុគន្ធី