មានអ្នកដឹងតិចណាស់! ថាហេតុអីម្នាស់ត្រូវត្រាំទឹកអំបិលសិនមុនញ៉ាំ
- 2019-03-27 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្នកដឹងតិចណាស់! ថាហេតុអីម្នាស់ត្រូវត្រាំទឹកអំបិលសិនមុនញ៉ាំ
ម្នាស់ជាផ្លែឈើមួយប្រភេទដែលមាននៅតំបន់ត្រូពិក វាគឺពេញនិយមខ្លាំងណាស់ គេចូលចិត្តវាព្រោះថាវាមិនត្រឹមតែផ្អែម ងាយញ៉ាំទេតែវាពោរពេញដោយអត្ថប្រយោជន៍យ៉ាងអស្ចារ្យដល់សុខភាពរបស់មនុស្ស។ វាមានជាតិទឹកខ្ពស់ និងមានកាឡូរីទាប លើសពីនេះវាក៏សម្បូរជាតិប៉ូតាស្យូមដែរ។ ញ៉ាំម្នាស់ជួយកាត់បន្ថយដំបៅនិងធ្វើឲ្យសុខភាពល្អ។
ប៉ុន្តែពេលញ៉ាំអ្នកខ្លះធ្លាប់មានបទពិសោធន៍ ហើមអញ្ចាញធ្មេញ កើតមុន ឬហើមបបូរមាត់ពេលញ៉ាំវាហើយ។ តើមកពីហេតុអ្វី?
ទាំងនេះជាបញ្ហាធម្មតាទេ ដោយសារតែម្នាស់មានអង់ស៊ីម Bromelain ដែលងាយធ្វើឲ្យអាលាក់ស៊ី។ បន្ទាប់ពីញ៉ាំម្នាស់ហើយ បើសិនជាអ្នកអាលាក់ស៊ីរាងកាយរបស់អ្នកនឹងលេចចេញអាការៈដូចជា ឈឺចាប់ ក្អួត ឈឺពោះ រាករូស និងរមាស់ជាដើម។
សម្រាប់ដោះស្រាយជាមួយបញ្ហានេះគឺស្រួលណាស់ ចាស់ៗពីដើមមុនពេលញ៉ាំម្នាស់ ពួកគាត់ត្រាំវាចោលក្នុងទឹកអំបិល ២០នាទីសិន។ ធ្វើបែបនេះនឹងជួយកម្ចាត់សារធាតុដែលធ្វើឲ្យអាលាក់ស៊ី និងធ្វើឲ្យម្នាស់កាន់តែផ្អែម៕
ចុចអាន៖ មកដឹងអត្ថប្រយោជន៍ទាំង ៧ យ៉ាងរបស់ម្នាស់ដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ