៦ចំណុច​ដែល​បង្ហាញឲ្យ​ឃើញ​ពី​ស្នេហា​ដែល​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន​អនាគត

  • 2019-04-11 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 68

ចន្លោះមិនឃើញ

ពេល​ដែល​ស្រឡាញ់​គ្នា​ តើ​អ្នក​ណា​មិន​ចង់​បន្ត​រហូត​ដល់​អនាគត​​ជាមួយ​គ្នា?​ ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​ដូច​អ្វី​ដែល​អ្នក​ប៉ង​នោះ​ទេ​ ហើយ​បើ​អ្នក​សង្កេត​ឃើញ​ថា​ទំនាក់ទំនង​អ្នក​ស្ថិត​ក្នុង​ចំណុច​ទាំង​នេះ​ នោះ​វា​ពិបាក​ណាស់​ដែល​អ្នក​អាច​បន្ត​ទៅ​ថ្ងៃ​អនាគត៖​

១. មិន​​អាច​ស្រឡាញ់​អ្វី​ជា​ធម្មជាតិ​ដែល​មាន

អ្នក​ទាំង​ ២ មិន​អា​ចទទួល​យក​ធម្មជាតិ​ដែល​ដៃគូ​មាន ចរិត​អាក្រក់​ដែល​គ្នា​មាន។ អ្នក​ស្រឡាញ់​តែ​ចំណុច​ល្អ អ្វី​ដែល​អ្នក​ពេញ​ចិត្ត តែ​បើ​ខុស​ពី​ចិត្ត​ខ្លួន​អ្នក​ពិបាក​ទទួល​យក និង មិន​អាច​ទ្រាំ​បាន។

រូបតំណាង

៣. បញ្ចេញ​កំហឹង​ដាក់​គ្នា​ពេល​ដែល​ខ្លួន​មាន​បញ្ហា​

ពេល​ដែល​ គាត់​​ឬក៏​​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ ស្មុគស្មាញ​ ឬ​មាន​រឿង​ពី​​ខាង​ក្រៅ​មក​ តែងតែ​មក​ជះ​កំហឹង​ និង​​​ រក​រឿង​​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​អាច​​ទប់​អារម្មណ៍​បាន។

៤. គ្មាន​តុល្យភាព​លើ​ស្នេហា​

ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​​គឺ​មាន​ម្នាក់​ស្រឡាញ់​ខ្លាំង​ ហើយ​ម្នាក់​ទៀត​មិន​សូវ​ខ្វាយ​ខ្វល់​។​ ស្នេហា​ដែល​ល្អ​មួយ​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​មែន​មាន​តែ​ម្ខាង​នោះ​ទេ​ គាត់​ខ្វល់​ពី​អ្នក​ អ្នក​ក៏​ត្រូវ​ខ្វល់​ពី​គាត់​ បើ​អ្នក​ចង់​នៅ​ក្បែរ​គាត់​ គាត់​ក៏​ត្រូវ​ចង់​នៅ​ក្បែរ​អ្នក​ដូច​គ្នា។

៥. អ្នក​ទាំង​ពីរ​គ្មាន​ចំណុច​ដូច​គ្នា​

អ្នក​ និង​ គាត់​តែង​តែ​មាន​គំនិត​ផ្ទុយ​គ្នា​ មិន​ចុះ​សម្រុង​គ្នា​ច្រើន​ជាង​ការ​ត្រូវរ៉ូវ​គ្នា​។​ ឧទាហរណ៍ គាត់​ចង់​ធ្វើ​នេះ​ តែ​អ្នក​ចង់​ធ្វើ​នោះ​ អ្នក​គិត​ថា​បែប​នេះ​ល្អ​ តែ​គាត់​គិត​ថា​មិន​ល្អ​។

រូបតំណាង

៦. មាន​ភាព​ព្រងើយ​កន្តើយ​ច្រើន

ក្នុង​ទំនាក់​ទំនង​ស្នេហា​អ្នក​​ច្រើន​តែ​ព្រងើយ​ៗ​ដាក់​គ្នា​ មិន​សូវ​មាន​ភាព​ផ្អែម​ល្ហែម ជិតស្និទ្ធ​ និង​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​រវាង​គ្នា​និង​គ្នា​ ហើយ​តែង​តែ​គិត​ថា​​ « មិន​អី​ទេ​ ទោះ​បែប​នេះ​ក៏​ដោយ»​។

៧. មិន​សូវ​មាន​ភាព​ជឿ​ជាក់​លើ​គ្នា​

​គាត់​មិន​សូវ​ទុកចិត្ត​អ្នក​ ឬក៏​ អ្នក​មិន​សូវ​ទុក​ចិត្ត​គាត់​ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្នេហា​អ្នក​មាន​បញ្ហា​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។​ ម្យ៉ាង​ទៀត​វា​ធ្វើ​ឲ្យ​អ្នក​គ្មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​នោះ​ទេ។

៨. គ្មាន​ការ​តាំង​ចិត្ត​ចំពោះ​រឿង​អនាគត​

ទំនាក់​ទំនង​ស្នេហា​ត្រូវការ​ទាមទារ​ឲ្យ​មាន​រយះ​ពេល​វែង​​ មិន​មែន​តែ​មួយ​ឆាវ​នោះ​ទេ​ បើ​អ្នក​គ្មាន​ការ​តាំង​ចិត្ត​លើ​រឿង​អនាគត​ នោះ​អ្នក​នឹង​បរាជ័យ​នូវ​ថ្ងៃ​ណា​មួយ​។

រូបតំណាង

បើ​ក្នុង​ស្នេហា​មួយ​មាន​ភាព​រីករាយ​តិច​ជាង​កើត​ទុក្ខ​នោះ​ មាន​ន័យ​ថា​ស្នេហា​នោះ​មិន​មែន​ជា​ស្នេហា​ដែល​ល្អ​មួយ​នោះ​ទេ​៕ ​ ចុចអាន៖មនុស្ស​ប្រុស​ចង់​បែក​ តែង​តែមាន​លេសដ៏​កំសត់ ៥ យ៉ាង​នេះ​ជា​និច្ច

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម