ស្នេហាកាន់តែកក់ក្ដៅ ផ្អែមល្ហែម បើសិនជាមនុស្សស្រីអាចធ្វើរឿងទាំងនេះបាន
- 2019-04-09 07:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាកាន់តែកក់ក្ដៅ ផ្អែមល្ហែម បើសិនជាមនុស្សស្រីអាចធ្វើរឿងទាំងនេះបាន
ការពិតមនុស្សប្រុសមានអារម្មណ៍មិនខុសពីមនុស្សស្រីឡើយ គាត់ចង់ឲ្យអ្នកយល់ពីគាត់ដូចគ្នា។ ដើម្បីឲ្យស្នេហាមួយដែលមានមនុស្ស២នាក់ទៅមុខដោយស្នាមញញឹម និងសេចក្ដីសុខនោះគឺត្រូវមានការចូលរួមទាំងពីរនាក់។ បើគាត់ល្អហើយ គាត់យល់ពីអ្នកច្រើនហើយ អ្នកក៏គួរតែយល់ពីគាត់ដូចគ្នា។ ខាងក្រោមនេះជារឿងមួយចំនួនដែលអាចជួយឲ្យស្នេហាកាន់តែមានភាពកក់ក្ដៅ បើសិនជាមនុស្សស្រីអាចធ្វើបាន ៖
១. កុំព្យាយាម ផ្លាស់ប្ដូរគាត់
គួរតែស្រឡាញ់គាត់ជាគាត់ មិនគួរស្រឡាញ់គាត់ដោយសារចង់កែប្រែគាត់នោះទេ។ បើអ្វីដែលគាត់ចង់កែខ្លួនឯង សឹមអ្នកជួយ តែបើគាត់មិនចង់ទេអ្នកមិនគួរកែប្រែដើម្បីបំពេញបំណងខ្លួនឯងឡើយ គួរតែឲ្យគាត់រស់នៅជារបៀបគាត់ទៅ។
២. កុំបង្ខំគាត់ឲ្យចូលចិត្តអ្វីដែលអ្នកចូលចិត្ត
បើអ្នកចូលចិត្តញ៉ាំបន្លែ ហើយគាត់ចូលចិត្តសាច់ អ្នកមិនគួរបង្ខំគាត់ឲ្យចូលចិត្តដូចអ្នកដែរនោះទេ។ អ្នកគួរតែចេះយល់ និងសម្របខ្លួនជាមួយគ្នាទៅវិញទៅមក ហើយក៏ត្រូវគាំទ្រអ្វីដែលគាត់ស្រឡាញ់ផងដែរ។
៣. កុំឲ្យគាត់បោះបង់ក្ដីស្រមៃដោយសារអ្នក
កុំព្រោះតែអ្នកចង់ល្អខ្លួនឯងហើយឲ្យគាត់បោះបង់អ្វីដែលគាត់ខំប្រឹងនោះ ទោះមានបញ្ហាអ្វីក៏ដោយអ្នកគួរតែព្យាយាមដោះស្រាយ ហើយលើកទឹកចិត្តគាត់ក្នុងការសម្រេចគោលដៅ។ បើអ្នកអាចធ្វើបែបនោះមានអ្នកពិតជាអត្មានិយមណាស់ ព្រោះមនុស្សប្រុសស្រឡាញ់គោលដៅក្នុងជីវិតណាស់។
៤. កុំឲ្យគាត់មានសម្ពាធក្នុងការមើលថែអ្នក
អ្នកក៏ធំហើយដែរ ដូច្នេះពេលខ្លះអ្នកមិនគួរឲ្យគាត់មានអារម្មណ៍ទើសទាល់ក្នុងការចែកពេលវេលាមកមើលថែអ្នកគ្រប់ពេលដែរ។ ពេលខ្លះគាត់ក៏រវល់ គាត់ក៏ហត់ គាត់ក៏ចង់សម្រាកដូចគ្នា បើពេលដែលគាត់មិនបានមើលថែអ្នកៗគួរតែមើលថែខ្លួនឯង។
៥. កុំមានចិត្តចង្អៀតចង្អល់ពេក
បើគ្រាន់តែគាត់សម្លឹងមើលស្រីផ្សេង អ្នកក៏ខឹងនឹងគាត់ដែរ នោះពិតជាតឹងតែងពេកហើយ។ អ្នកត្រូវដឹងថាអ្នកនេះគឺជាធម្មជាតិទេព្រោះសូម្បីអ្នកក៏អាចនឹងបែបហ្នឹងដែរ ណាមួយគ្រាន់តែមើលក៏គ្មានអីខុសផង កុំឲ្យតែគាត់លួចទាក់ទងជាមួយស្រីផ្សេង។
៦. ជឿជាក់គាត់
ការទុកចិត្តគ្នាគឺសំខាន់ណាស់ បើគ្រាន់តែមានរឿងអីបន្តិចអ្នកឆាប់ជឿគេពេក ហើយសង្ស័យគាត់ តាមដានគាត់វាមិនល្អក្នុងទំនាក់ទំនងស្នេហាឡើយ។ បើមានរឿងអីមិនទុកចិត្តអ្នកគួរតែសួរគាត់ ជាជាងយល់ច្រឡំតែម្នាក់ឯង។
រឿងខ្លះអ្នកក៏ដឹងថាមិនល្អដែរតែនៅតែធ្វើ ដូច្នេះបើអាចឈប់បានអ្នកគួរតែឈប់៕
ចុចអាន៖បើសង្សារចង់បែកគ្នាតែអ្នកមិនទាន់អស់ស្រឡាញ់ គួរធ្វើរឿងទាំងនេះសិន