បើសង្សារចង់បែកគ្នាតែអ្នកមិនទាន់អស់ស្រឡាញ់ គួរធ្វើរឿងទាំងនេះសិន
- 2018-01-25 02:08:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសង្សារចង់បែកគ្នាតែអ្នកមិនទាន់អស់ស្រឡាញ់ គួរធ្វើរឿងទាំងនេះសិន
ទំនាក់ទំនងស្នេហាមួួយគឺគ្មានអ្នកណាចង់បែកបាក់ឡើយ ព្រោះពេលបែកគ្នាអ្នកនៅនៅស្រឡាញ់គឺទទួលរងអារម្មណ៍ឈឺចាប់ខ្លាំងណាស់។ ពេលខ្លះទោះចង់ឬមិនចង់បើគេចង់បែកទៅហើយគេនឹងព្យាយាមចាកចេញទាល់តែបាន ហើយអ្វីដែលសំខាន់នោះអ្នកទទួលយកបានឬក៏អត់ បើអ្នកកំពុងតែពេញស្រឡាញ់គេនោះ។ ពេលនេះអ្វីដែលអ្នកគួរធ្វើដើម្បីអាចបានគាត់មកវិញនោះគឺ៖
១.សម្រាកមួយរយៈសិនទៅ
គួរតែដកឃ្លាពីគាត់មួយរយៈ ហើយឲ្យគាត់ធ្វើអ្វីតាមតែគាត់ចង់ធ្វើទៅ។ ប្រហែលជាគាត់ចង់មានពេលផ្ទាល់ខ្លួនច្រើនជាងនេះ ហើយមិនចង់ធ្វើអ្វីឲ្យពាក់ព័ន្ធនឹងអ្នក។ អនុញ្ញាតឲ្យគាត់សម្រាកសិនទៅ ប្រហែលបែបនេះគាត់អាចយល់ពីខ្លួនគាត់ និងយល់ពីអ្នកក្រោយពេលគាត់ធូរស្រាលអារម្មណ៍ឡើងវិញ។
**២. ចៀសវាងការដេញដោល ឬនិយាយច្រើនជាមួយគាត់**
បើសិនជាគាត់ចង់ចាកចេញពីអ្នកហើយនោះ សូមកុំព្យាយាមនិយាយច្រើន និងទាក់ទងទៅគាត់ច្រើនដងអី។ បើសិនជាអ្នកធ្វើបែបនេះដើម្បីចង់បានគាត់មក នោះគឺខុសហើយគាត់ប្រហែលជាចាកចេញរឹតតែឆ្ងាយពីអ្នកព្រោះតែការស៊ាំញ៉ាំរបស់អ្នក។ មនុស្សធំៗអស់ទៅហើយ ដូច្នេះពេលខ្លះនិយាយច្រើនក៏គ្មានបានការក្រៅពីធ្វើឲ្យគេរឹតតែធុញប៉ុណ្ណោះ។
៣. កុំផ្ដាច់ខ្លួនពីគាត់ទាំងស្រុង
ចំណុចនេះមានន័យថាអ្នកត្រូវតែរក្សាការទាក់ទងគាត់ ប៉ុន្តែយូរៗម្ដងបានហើយ ឬក៏ចាំគាត់ CALL ឬផ្ញើសារមកចាំឆ្លើយតបទៅវិញដោយភាសាធម្មតាៗទៅទើបល្អ។ គ្រាន់តែរក្សាការសួរសុខទុក្ខ ការបារម្ភ ត្រឹមឋានៈធម្មតាទៅ ព្រោះពេលនេះគ្រប់យ៉ាងកំពុងតែល្អកកករ។
៤. ក្រឡេកមើលពីចំណុចខ្វះខាតរបស់អ្នក
ទុកពេលវេលាសម្រាប់ពិចារណាពីខ្លួនឯង បើមានអ្វីមិនល្អកែប្រែចេញទៅ ហើយត្រូវរៀនធ្វើជាមនុស្សដែលរឹងមាំ មិនមែនធ្វើអ្វីតាមតែចិត្តនឹកឃើញដូចក្មេងមិនដឹងអីនោះទេ។ ចំណុចនេះអាចឲ្យអ្នករៀនស្វែងយល់ពីខ្លួនឯង និង ធ្វើឲ្យគាត់យល់ថាអ្នកជាមនុស្សស្រីដ៏ល្អម្នាក់ដែលមិនគួរឲ្យរបូតពីដៃ។
៥. បង្កើនសម្រស់របស់អ្នក
អ្នកគួរតែផ្លាស់ប្ដូរខ្លួនឯងឲ្យទៅជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់។ សាកផ្លាស់ប្ដូរម៉ូតសក់របស់អ្នក ហាត់ប្រាណដើម្បីឲ្យរាងស្អាត និងតុបតែងខ្លួនបន្តិចទៅមើល ព្រោះមនុស្សទីមួយដែលកត់សម្គាល់ការប្រែប្រួលអ្នកប្រាកដជាសង្សារអ្នកជាមិនខាន។
៦. កុំមានការងប់ងុលខ្លាំង
កុំងប់ងុលខ្លាំងទៅលើហេតុផល ហើយក៏មិនបាច់គិត ថាហេតុអីបានគាត់ចង់បែកពីអ្នកដែរ ព្រោះមនុស្សពេលដែលចង់បែកហើយហេតុផលអីក៏ចេញមកដែរ។ ក្នុងពេលនេះជាពេលល្អដែលអ្នកអាចយល់ពីភាពខុសគ្នារវាងអ្នក និង គាត់ ហើយអ្នកអាចនឹងដឹងពីចម្លើយនោះដោយខ្លួនឯង។
៧. ចៀសឲ្យឆ្ងាយពីការធ្វើបាបខ្លួនឯង
កុំដោយសារតែគាត់ចង់ចាកចេញពីអ្នក ហើយអ្នកមានគំនិតចង់បំផ្លាញខ្លួនឯង ដោយយកស្រា ឬក៏គ្រឿងមិនល្អមកដាក់ខ្លួននោះទេ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកខូចសុខភាព វាថែមទាំងធ្វើឲ្យគាត់រឹតតែត្រូវបញ្ចប់ជាមួយអ្នកទៀតផង។
បើសិនជាអ្នកនៅស្រឡាញ់គាត់ហើយចង់ឲ្យគាត់ត្រឡប់មកវិញអ្នកគួរតែសាកល្បងនូវវិធីទាំងនេះ ព្រោះវាអាចឲ្យអ្នករកឃើញពីខ្លួនឯង និង អាចឲ្យគាត់យល់ពីអ្នកហើយមករកអ្នកវិញក៏ថាបាន តែអ្វីដែលសំខាន់បំផុតគឺអ្នកហ៊ានទទួលស្គាល់ការពិត៕
ចុចអាន៖បើឃើញគាត់ប្រែប្រួលបែបនេះ មានន័យថាគាត់កំពុងមាននារីម្នាក់ទៀតហើយ