អាថ៌កំបាំង ៥ ដែលស្រីៗចង់ឲ្យមនុស្សប្រុសដែលនាងស្រលាញ់បានដឹង
- 2019-04-04 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង ៥ ដែលស្រីៗចង់ឲ្យមនុស្សប្រុសដែលនាងស្រលាញ់បានដឹង
អាចនិយាយបានថាអារម្មណ៍របស់មនុស្សស្រី គឺពិបាកយល់បន្តិច។ សម្រាប់អ្នកដទៃទោះមិនយល់ពីនាង ក៏មិនមែនជាបញ្ហាធំឡើយ សំខាន់នាងចង់ឲ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ ដឹងពីអាថ៌កំបាំង ៥ យ៉ាង ដែលនាងត្រូវការបំផុត។
១. ស្តាប់
តើពេលខ្លះអ្នកធ្លាប់ធ្វើដូចហីៗមិនខ្វល់មែនទេ? ក្នុងទំនាក់ទំនងស្នេហា អ្វីដែលមនុស្សស្រីចង់បានខ្លាំងជាងគេ គឺចង់ឲ្យបុរសដែលជាដៃគូ ចេះស្តាប់ពីហេតុផល យោបល់ និងអ្វីដែលនាងត្រូវការ ហើយមិនច្រឡោតដាក់ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
២. សាកចិត្ត
មនុស្សស្រីនឹងព្យាយាមធ្វើរឿងផ្សេងៗ ក្នុងគោលបំណងដើម្បីសាកចិត្តអ្នក។ នាងតែងចង់វាស់ស្ទង់ពីកម្រិតនៃការយកចិត្តទុកដាក់ ការប្រចណ្ឌរបស់អ្នក និងចង់ដឹងច្បាស់ថា តើអ្នកយកនាងត្រឹមកំដរមួយពេល ឬស្រលាញ់ពិតប្រាកដ? ក្នុងអំឡុងពេលនៃការសាកចិត្តនេះដែរ អាចបណ្តាលឲ្យផ្ទុះសង្គ្រាមរវាងអ្នកទាំងពីរ ប៉ុន្តែត្រូវចាំថា អ្វីដែលនាងធ្វើ គឺដើម្បីតែភាពរឹងមាំនៃចំណងស្នេហាតែប៉ុណ្ណោះ។
៣. ទង្វើតូចតាចតែមានន័យ
មនុស្សពីរនាក់ស្រលាញ់់គ្នា មិនចាំបាច់ត្រូវនិយាយបញ្ជាក់រាល់ថ្ងៃក៏បាន ព្រោះបើទង្វើផ្ទុយពីពាក្យសម្តីក៏វាគ្មានន័យអីដែរ។ ពេលខ្លះទង្វើតូចតាចប្រចាំថ្ងៃដូចជា ការថើប ឆាតសួរសុខទុក្ខ ចេះបារម្ភ ឬមិនភ្លេចទិញកាដូក្នុងថ្ងៃពិសេសផ្សេងៗ អាចធ្វើឲ្យនាងសប្បាយរីករាយ និងទុកចិត្តអ្នកជាងការចំណាយលុយទិញរបស់ថ្លៃឬពាក្យផ្អែមទៅទៀត។
៤. ផ្អែមល្ហែម
ស្រលាញ់គ្នាកាន់តែយូរ ភាពផ្អែមល្ហែមនឹងថយចុះបន្តិចម្តងៗ ដូច្នោះហើយគូស្នេហ៍ទាំងអស់ ត្រូវតែព្យាយាម បើចង់បន្តភាពផ្អែមល្ហែម ត្បិតមិនបានដូចទាំងស្រុងជាមួយនឹងពេលផ្តើមស្នេហ៍ដំបូង យ៉ាងហោចណាស់ក៏អាចរក្សាមិនឲ្យវាបាត់បង់ដែរ។ ជាពិសេសវាជាក្តីស្រមៃដែលមនុស្សគ្របរូបស្រីចង់បាន នាងតែងចង់ឲ្យស្នេហាផ្អែមល្ហែម ទាំងថ្ងៃនេះនិងថ្ងៃអនាគត។ យ៉ាងណាមិញ ក្តីសុបិនមួយនេះ អាចសម្រេចបាន លុះត្រាតែមានការចូលរួមចំណែកដ៏ធំពីមនុស្សប្រុសដូចគ្នា។
៥. ភាពស្មោះត្រង់
នាងមិនរករឿងហួងហែងឡើយ បើអ្នកពិតជាស្មោះត្រង់នឹងនាងមែន។ ពេលខ្លះនាងមិនដេញដោល សួរថាអ្នកទៅណា ធ្វើអ្វីជាមួយនរណា...ប៉ុន្តែយល់ល្អ គួរប្រាប់នាងតាមត្រង់ផង។
ចុចអានបន្ត៖
ស្រីក្រៅគ្មានថ្ងៃយកប្រៀបបាន បើប្រពន្ធមានទ្រព្យទាំងនេះជាប់ខ្លួន
ឈប់តោងទាមគេទៀត បើអ្នកតស៊ូអស់រាប់ឆ្នាំហើយតែគ្មានលទ្ធផលអីសោះ