ឈប់តោងទាមគេទៀត បើអ្នកតស៊ូអស់រាប់ឆ្នាំហើយតែគ្មានលទ្ធផលអីសោះ
- 2019-04-02 03:03:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់តោងទាមគេទៀត បើអ្នកតស៊ូអស់រាប់ឆ្នាំហើយតែគ្មានលទ្ធផលអីសោះ
បើអ្នកស្រឡាញ់នរណាម្នាក់តែឯងកើនដល់ឆ្នាំហើយនោះវាមិនមែនជារឿងលេងសើចទេ ព្រោះឈានមកដល់ដំណាក់កាលនេះមិនដឹងត្រូវគ្រាំគ្រាចិត្តប៉ុណ្ណាទេ។ យ៉ាងណារឿងស្រឡាញ់គេតែឯង ហើយគេមិនបានដឹងមែននោះមិនអីទេ តែបើគេដឹងខ្លួនឯង តែនៅតែគ្មានអីតបវិញនោះទើបជាបញ្ហា។
បើអ្នកតស៊ូតាមយកចិត្តគេអស់ជាងពីរឆ្នាំ ហើយគេនៅតែគ្មានអីតបមកអ្នកវិញសោះ នោះអ្នកគួរតែគិតសាជាថ្មីថាគួរដើរបន្ត ឬបញ្ឈប់។ ក្នុងរឿងមនោសញ្ចេតនាយើងអាចមើលឃើញច្បាស់តាមរយៈអារម្មណ៍ និងបេះដូងបានដោយមិនបាច់ប្រើត្រចៀកស្ដាប់ក៏បានដែរ។ បើក្នុងរយៈពេលនេះ គេបង្ហាញថាគេមានអារម្មណ៍ខ្លះដែរ គេយកចិត្តទុកដាក់អ្នកខ្លះដែរ គេគិតគូរពីអ្នកខ្លះដែរ នោះវាអាចជាសញ្ញាដែលអ្នកអាចនឹងបន្តទៀតខ្លះ តែបើអត់សោះគួរតែឈប់ត្រឹមហ្នឹងទៅ។
ស្នេហាអាចកើតឡើងនៅពេលដែលអ្នកជួបមនុស្សម្នាក់ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ពិសេសលេចចេញមក តែបើអ្នកមានតែម្ខាងនោះអ្នកនឹងក្លាយជាជនរងគ្រោះ។
ប្រហែលពេលខ្លះអ្នកដឹងថាខ្លួនឯងហត់ តែអ្នកមិនព្រមឈប់ព្រោះអ្នកចង់ឈ្នះវា តែអ្នកមានដឹងអត់ថាបើអ្នកអូសបន្លាយពេលកាន់តែយូរអ្នកកាន់តែឈឺខ្លាំង។ រយៈពេលគិតជាឆ្នាំមិនអាចនិយាយថាខ្លីទេ ដូច្នេះវាក៏សមល្មមហើយដែរដែលអ្នកគួរតែដើរចេញពីអារម្មណ៍ស្រឡាញ់គេតែម្ខាង ហើយគេមិនអាចផ្ដល់នូវទំនាក់ទំនងច្បាស់លាស់ណាមួយមកឲ្យអ្នក។
បើជាមិត្តគួរតែជាមិត្តឲ្យប្រាកដ តែបើមិនមែនគួរតែជាស្នេហា មិនមែនលែងត្រឹមពាក់កណ្ដាលដែលមិនដឹងជាអ្វីឲ្យប្រាកដនឹងគ្នានោះទេ។ ឈប់តោងទាមគេទៀតទៅ បើគេស្រឡាញ់អ្នកដែរ គេមិនមែនទុកការស្រឡាញ់អ្នកចោលបែបនេះទេ៕
ចុចអាន៖មិនបាច់សួរថាគេអស់ចិត្ត ឬក៏អត់? ៦សញ្ញានេះបង្ហាញច្បាស់ៗមិនឲ្យខុស