ស្រី​ក្រៅ​គ្មាន​ថ្ងៃ​យក​ប្រៀប​បាន​ បើ​ប្រពន្ធ​មាន​ទ្រព្យ​ទាំង​នេះ​ជាប់​ខ្លួន

  • 2019-04-03 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​មនុស្ស​ស្រី​ត្រូវ​តែ​មាន​ទ្រព្យ​ដែល​ចោរ​លួច​មិន​បាន​ទាំង​នេះ​ជាប់​ខ្លួន​​ ទើប​ស្រី​ខាង​ក្រៅ​ទាំង​នោះ​មិន​អាច​យក​ប្រៀប​ជា​មួយ​អ្នក​បាន​។​ ស្ត្រី​ម្នាក់​ដែល​​ឪពុក​របស់​នាង​បាន​បង្រៀន​នាង​ពី​របៀប​ធ្វើ​ជា​មនុស្ស​ស្រី​។​ នាង​ត្រូវ​បាន​គេ​នាំ​ទៅ​ក្លឹប​កម្សាន្ត​របស់​ឪពុក​នាង​ ទៅ​មើល​ស្រីៗ​ដែល​នៅ​បម្រើ​ឪពុក​របស់​នាង​។​

មិន​បាន​ប៉ុន្មាន​នាង​ក៏​រៀប​ការ​ ហើយ​ប្ដី​របស់​នាង​គ្មាន​ស្រី​នៅ​ខាង​ក្រៅ​សូម្បី​តែ​ម្នាក់​ គឺ​មាន​តែ​នាង​ម្នាក់​គត់​។​ ដឹង​ទេ​ថា​នាង​បាន​រៀន​អ្វី​ខ្លះ​ពី​ឪពុក​របស់​នាង?  នាង​រៀន​ពីរ​របៀប​លេង​កូនហ្គោល​ របៀប​វាស់​គុណ​ភាព​ស្រា​ នាង​រៀន​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ជំនាញ​ ជា​អ្នក​បញ្ចេញ​យោបល់​ រៀន​ពី​របៀប​ថត​រូប​ របៀប​រាំ នាង​រៀន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ថ្លៃ​ថ្នូរ​និង​ស្រស់​ស្អាត​ ​និង​រៀន​ចេញ​រក​ស៊ី​ដោយ​ខ្លួន​ឯង​។ ​នាង​មិន​បាន​រៀន​ផ្គាប់​ចិត្ត​មនុស្ស​ប្រុស​ទេ​ តែ​ប្រុសៗ​ចូល​ចិត្ត​នាង​ខ្លាំង​ណាស់​។ នាង​មិន​បាន​រៀន​ពី​របៀប​ធ្វើ​ជា​ស្រី​កំណាន់​ចិត្ត​របស់​អ្នក​ណា​ទេ​ តែ​អ្វី​ដែល​នាង​បាន​រៀន​គឺ​ជា​រឿង​ដែល​មនុស្ស​ស្រី​គ្រប់​រូប​គួរ​តែ​ចេះ​និង​ចង់​ចាំ​។

រូបតំណាង

១. កុំ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជីវិត​របស់​អ្នក​ ត្រូវ​ចេះ​ទទួល​យក​ការ​បាត់​បង់

២. កុំ​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ជា​ខ្លួន​ឯង​ដោយ​សារ​ប្រុស​ម្នាក់ ​មិន​មែន​ចេះ​តែ​សម្រប​ខ្លួន​តាម​គេ​គ្រប់​ពេល​ទេ​ ត្រូវ​ចាំ​ថា​បុរស​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​ភាព​ជា​ខ្លួន​ឯង

៣. ​មនុស្ស​រាប់​លាន់​នាក់​មិន​អាច​បោះ​បង់​ស្នេហា​បាន ម្នាក់​ៗ​ជ្រើស​រើស​យក​ស្នេហា ​នៅ​ពេល​បាត់​បង់​ស្នេហា​ ទើប​ដឹង​ខ្លួន​ថា​គ្មាន​សល់​អ្វី​សោះ​។ ​ជ្រើស​យក​អ្វី​ដែល​យើង​ឃើញ​ថា​ល្អ ​នៅ​ពេល​បាត់​បង់​ស្នេហា​ យើង​ក៏​អាច​មាន​សមត្ថភាព​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង​បាន និង​មាន​ជីវិត​ផ្ទាល់​ខ្លួន

៤. ​កុំ​ផ្ញើ​ជីវិត​​ខ្លួន​ឯង​លើ​បុរស​ណា​ម្នាក់​ឲ្យ​សោះ ​ព្រោះ​លើ​លោក​នេះ​គ្មាន​នរណា​ចូល​ចិត្ត​មនុស្ស​បញ្ញើ​ក្អែក​ទេ

៥. ​កុំ​ទៅ​ខ្វល់​ជា​មួយ​រឿង​កំប៉ិក​កំប៉ុក​ក្នុង​ជីវិត​ច្រើន​ពេក​ ត្រូវ​ចាំ​ថា​ស្វា​មី​និង​កូន​ៗ​កំពុង​ត្រូវ​ការ ​ការ​មើល​ថែ​ពី​អ្នក

៦. កុំ​នៅ​រឹង​ទទឹង​ពេល​ដឹង​ថា​មនុស្ស​ដែល​អ្នក​ស្រលាញ់​មិន​បាន​ស្រលាញ់​អ្នក ឲ្យ​សេរី​ភាព​គេ​ទៅ​ ដោះ​លែង​គេ​ឲ្យ​គេ​ទៅ​ស្វែង​រក​ជីវិត​របស់​គេ​ចុះ

៧. ​កុំ​គិត​ថា​ពេល​គេ​ចាក​ចេញ​ទៅ​អ្នក​មិន​អាច​រស់​នៅ​បាន​ទៀត​ ត្រូវ​ចាំ​ថា​ជីវិត​របស់​អ្នក​ត្រូវ​បាន​ឪពុក​ម្ដាយ​អ្នក​ជា​អ្នក​ផ្ដល់​ឲ្យ​ អ៊ីចឹង​ហើយ​គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​លោក​ទាំង​ពីរ ​ស័ក្ដិសម​នឹង​ទទួល​បាន​ការ​លះ​បង់​ជីវិត​របស់​អ្នក​ឡើយ​

៨. ​កុំ​ស្លៀក​ពាក់​ កុំ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​សម្រាប់​តែ​ផ្គាប់​ចិត្ត​នរណា​ម្នាក់​ ត្រូវ​ធ្វើ​អ្វីៗ​សម្រាប់​តែ​ខ្លួន​ឯង​ទៅ​បាន​ហើយ

រូបតំណាង

៩. ​កុំ​ប្រើ​ទឹក​ភ្នែក​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ​​ត្រូវ​តែ​ប្រើ​ស្នាម​ញញឹម​ប្រឈម​ជា​មួយ​បញ្ហា​ទាំង​អស់​

១០. ​កុំ​មើល​ងាយ​ខ្លួន​ឯង​ មនុស្ស​គ្រប់​គ្នា​មាន​ភាព​ល្អ​រៀង​ៗ​ខ្លួន គេ​ប្រហែល​ជា​អាច​មើល​ងាយ​អ្នក​ ​តែ​អ្នក​មិន​ត្រូវ​មើល​ងាយ​ខ្លួន​ឯង​ឡើយ​

១១. ​កុំ​ពឹង​ផ្អែក​លើ​នរណា​ម្នាក់​ឲ្យ​សោះ​ បេះ​ដូង​របស់​មនុស្ស​ម្នាក់​ផ្លាស់​ប្តូរ​បាន​គ្រប់​វិនាទី​ ​ត្រូវ​រស់​នៅ​ពឹង​លើ​ខ្លួន​ឯង​ទើប​ជា​ការ​ល្អ​។

ចុចអាន៖ ចូល​ចិត្ត​តែ​ធ្វើ​រឿង​ ៩​ យ៉ាង​នេះ​ទើប​មនុស្ស​ស្រី​តែង​តែ​រើស​ប្ដី​ខុស

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម