អ្នក​មិន​ចេះ​ឆ្អែត​ឆ្អន់​ គួរ​អាន​រឿង​របស់​​ Michael Jackson

  • 2019-04-01 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Michael Jackson បាន​ជ្រើស​រើស​វេជ្ជ​បណ្ឌិត​ផ្ទាល់​ខ្លួន​ចំនួន​ ១២​ នាក់​ ប្រចាំ​ការ​នៅ​ផ្ទះ​គាត់​។​ ជា​រៀង​រាល់​ថ្ងៃ​ក្រុម​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​សុខភាព​គាត់​ ពី​សក់​រហូត​ដល់​ចុង​ជើង​។​ អាហារ​របស់​គាត់​តែង​តែ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​មុន​នឹង​យក​មក​ឲ្យ​គាត់​ទទួល​ទាន​។​

មនុស្ស​ ១៥​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជ្រើស​រើស​ ដើម្បី​មើល​ និង​ណែនាំ​គាត់​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​។​

គ្រែ​គេង​របស់​លោក​ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ម៉្យាង​ដែល​គ្រប់​គ្រង​កម្រិត​អុកស៊ីសែន​ នៅ​កន្លែង​សម្រាក​។​

អ្នក​បរិច្ចាគ​សរីរាង្គ​ ត្រូវ​បាន​គេ​រៀប​ចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​ពួក​គេ​អាច​បរិច្ចាគ​ភ្លាម​ៗ​ ពេល​ណា​ក៏​បាន​។​ រូប​គាត់​ផ្ទាល់​​ជា​អ្នក​ថែ​រក្សា​ អ្នក​បរិច្ចាគ​សរីរាង្គ​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​បំផុត​។

គាត់​មាន​បំណង​សម្រេច​ក្ដី​សុបិន​ ដោយ​អាច​រស់​នៅ​បាន​ ១៥០​ ឆ្នាំ​។​

គួរ​ឲ្យ​ស្ដាយ​! គាត់​មិន​អាច​សម្រេច​បំណង​ខ្លួន​ឯ​ងបាន។​

នៅ​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា​ ឆ្នាំ​ ២០០៩​ នៅ​អាយុ​ ៥០​ ឆ្នាំ​ បេះ​ដូង​របស់​គាត់​បាន​ឈប់​ដំណើរ​ការ​។​ ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​គ្រូ​ពេទ្យទាំង ១២​ នាក់​លែង​មាន​ប្រសិទ្ធភាព មិន​អាច​សង្គ្រោះ​លោក​បាន។​

ទោះ​បី​គាត់​មិន​ដែល​ ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ ដោយ​គ្មាន​ការ​ផ្ដល់​យោបល់​ពី​វេជ្ជបណ្ឌិត​ អស់​រយៈ​ពេល​ ២៥​ ឆ្នាំ​ចុង​ក្រោយ​របស់​គាត់​នោះ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​មិន​អាច​សម្រចក្តីស្រមៃរបស់​គាត់​ដែល​អាច​រស់​បាន​ ១៥០​ ឆ្នាំ​ដដែល។

ការ​ធ្វើ​ដំណើរ​ចុង​ក្រោយ​របស់​គាត់​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ របស់​មនុស្ស​ ២.៥ លាន​នាក់​ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មក​ទល់​បច្ចុប្បន្ន​។

នៅ​ថ្ងៃ​ដដែល​គាត់​បាន​ស្លាប់​ ពោល​គឺ​ ថ្ងៃ​ទី 25 ខែ​មិថុនា​ ឆ្នាំ 2009 វេលា​ម៉ោង 3:15 នាទី​រសៀល​ វិ​គី​ភី​ឌា​ ទ្វីត​ធ័រ​ កម្ម​វិធី​ឆាត​ AOL គាំង​លែង​ដំណើរ​ការ។ មនុស្ស​រាប់​លាន​នាក់​ កំពុង​ស្វែង​រក​ព័ត៌មាន​ពី​លោក​Michael Jackson នៅ​លើ​ Google ក្នុង​ពេល​តែ​មួយ​។

Jackson បាន​ព្យាយាម​ប្រកួតប្រជែង​នឹង​ការ​ស្លាប់​ ប៉ុន្តែ​ចុង​ក្រោយ​ ការ​ស្លាប់​បាន​យក​ឈ្នេះគាត់។ ជីវភាព​ដ៏​សំបូរ​បែប​ ក្នុង​ពិភព​​សម្ភារៈនិយម​ បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​យ៉ាង​ណា​ក្ដី​ ក៏​មិន​អាច​បញ្ចៀស​សេចក្ដី​ស្លាប់​បាន​ដែរ។ នេះ​គឺ​ជា​ច្បាប់​នៃ​ជីវិត។

ឥឡូវ​សូម​យើង​គិត។

តើ​យើង​ខំ​រក​ប្រាក់​ គឺ​ដើម្បី​តែ​ជួល​ អ្នក​សាង​សង់​ វិស្វករ​ អ្នក​រចនា​ម៉ូដ​ ឬ​ អ្នក​តុប​តែង​ ផ្ទះ​ឲ្យ​យើង?  ​ តើ​យើង​ចង់​ឲ្យ​គេ​​ស្ញប់ស្ញែង​ ដោយ​ការ​បង្ហាញ​ពី​ផ្ទះ រថយន្ត​និង​ពិធី​អាពាហ៍ពិពាហ៍​ ដែល​ថ្លៃ​អស្ចារ្យ​? តើ​អ្នក​នៅ​ចាំ​ មុខ​ម្ហូប​នៅ​ក្នុង​ពិធី​មង្គលការ​ដ៏​អស្ចារ្យ​ ដែល​អ្នក​បាន​ចូល​រួម​កាល​ពី​ពីរ​ថ្ងៃ​មុន​ទេ?​

ហេតុ​អ្វី​បាន​ក្នុង​ជីវិត​ យើង​ត្រូវ​ធ្វើ​កា​​រលំបាក​ដូច​សត្វ?

តើ​អ្នក​ចង់​ឲ្យ​សាច់​ញាតិ​​ប៉ុន្មាន​ជំនាន់​ ​សោយសុខ​ ដែល​អ្នក​ចាំ​បាច់​ ត្រូវ​ខំ​ដល់​ថ្នាក់​នេះ? យើង​ភាគ​ច្រើន​មាន​កូន​ម្នាក់​ឬ​ពីរ​នាក់។ តើ​អ្នក​ធ្លាប់​​គិត​ថា​តើ​យើង​ត្រូវ​ការ​ប៉ុន្មាន​ហើយ​យើង​ចង់​បាន​ប៉ុន្មាន​?

តើ​យើង​គិត​ថា​​កូន​ៗ របស់​យើង​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​ច្រើន​ទេ​ តើ​ចាំ​បាច់​ប្រឹង​ដើម្បី​សន្សំ​ប្រាក់​បន្ថែម​សម្រាប់​ពួក​គេ​ទេ?

តើ​អ្នក​បាន​ចំណាយ​ពេល​ខ្លះ​ ជា​មួយ​ខ្លួន​អ្នក​ គ្រួសារ​ ឬ​ មិត្ត​ភក្តិ​ ក្នុង​សប្ដាហ៍​កន្លង​មក​ទេ?

តើ​អ្នក​បាន​ចំណាយ​ ៥% នៃ​ប្រាក់​ចំណូល​ ដើម្បី​ខ្លួន​ឯង​ទេ?

ហេតុ​អ្វី​យើង​មិន​មាន​សុភមង្គល​ក្នុង​ជីវិត​ ជា​មួយ​នឹង​អ្វី​ដែល​យើង​រក​បាន?

ប្រសិន​បើ​វិភាគ​ស៊ី​ជម្រៅ​បន្តិច​ យើង​អាច​ជួប​ប្រទះ​ ការ​គាំង​បេះ​ដូង​ ស្ទះ​សរសៃ​ឈាម​ គេង​មិន​លក់​ ជាដើម នា​ពេល​ណាមួយ​។

ជា​រួម​ ចំណាយ​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង។ យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ទេ​ មាន​តែ​ឈ្មោះ​ នៅ​ក្នុង​ឯក​សារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សរសេរ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។

កុំ​ចាប់​អារម្មណ៍​លើ​មនុស្ស​ដែល​មាន​អំនួត​ រឿង​ឡាន​ ឬ​សំលៀក​បំពាក់​ថ្លៃ​ៗ​។ គណិត​វិទូ​ ​និង​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​របស់​មនុស្ស​ជាតិ​ បាន​ប្រើ​កង់​ឬ​ម៉ូតូ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​។

កុំ​សាង​បាប​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ កុំ​មាន​ហើយ​​ ដេក​អោប​តែ​លុយ។

ត្រូវ​គ្រប់​គ្រង​ជីវិត​អ្នក បើ​​មិន​ដូច្នោះ​ទេ​ ជីវិត​នឹង​គ្រប់គ្រង​អ្នក​វិញ​មិន​ខាន​។

អ្វី​ដែល​សំខាន់​បំផុត​ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​គឺ​ ការ​ស្កប់​ចិត្ត​ ការ​ពេញ​ចិត្ត​ និង​សន្តិភាព​។ គួរ​ឱ្យ​ស្ដាយ របស់​ទាំង​នេះ​មិន​អាច​ទិញ​បាន​៕

ចុចអាប៖ ​ពុទ្ធដីកា​៧​ ម៉ាត់ ​របស់​ព្រះ​ពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​ចេះប្រើជីវិត​ល្អ​ប្រសើរ​

ប្រភព៖ Manjushree Sudheendra ប្រែ​សម្រួល៖ ឃួន​ សុលីកា