ចង់​​បាន​ស្បែក​ភ្លឺ​ចាំង​​ពី​​ខាង​ក្នុង​ មក​​​រៀន​ធ្វើ​​​ភេសជ្ជៈ​ក្រឡុក​​នៅ​ផ្ទះ​ទាំង​​អស់​​គ្នា​

  • 2019-04-01 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​​​គឺ​ជា​​​រូបមន្ត​​​ ធ្វើ​ភេសជ្ជៈ​ក្រឡុក​ជំនួយ​​​​​ស្បែក​​​ស​​ភ្លឺ​​​​ចែង​​ចាំង​ពី​ខាង​ក្នុង​​ នៅ​​ផ្ទះ​​ដោយ​​ខ្លួន​ឯង។ ក្រៅ​​​ពី​​ធ្វើ​ឲ្យ​​ស្បែក​​​ស្អាត វា​​ក៏​​អាច​​ជួយ​​ផ្តល់​​ថាមពល​​​ដល់​រាង​កាយ​​ និង​មាន​​រសជាតិ​​​​ឆ្ងាញ់​ទៀត​ផង​។​

គ្រឿង​ផ្សំ​​មាន​​ដូច​ជា៖

  • ទឹក​​​ដូង​​​​​កន្លះ​​កែវ

  • ​​ចេក​ទុំ​​​ដាក់​​​​ក្លាសេ​​​ឲ្យ​កក​​​​ ២​ផ្លែ​

  • ម្នាស់​​​​​​​​ចិត​​​តូចៗ​​ (ដាក់​ស្រស់​ក៏​​បានឬ​ក្លាសេ​​ក៏​​បាន​)​

  • ស្វាយ​ចិត​​​តូចៗ (ដាក់​ស្រស់​ក៏​​បានឬ​ក្លាសេ​​ក៏​​បាន​)​​​​​​​​​

  • ​កូន​​ស្ពៃ​​​​​​​២​​កូន​​ចាន​​​​

  • ​​​​​​​ផ្លែ​បឺរ​​​​ចិត​​​​​​​ស្តើងៗ​​​១​​ចំហៀង ​​​

វិធី​ធ្វើ​​

១. ត្រូវ​​ប្រើ​​ម៉ាស៊ីន​​​ក្រឡុក​​ដែល​មាន​​កម្លាំង​​ខ្លាំង​​​ ឬ​​ប្រើ​​លេខ​​​​ខ្លាំង​​​បំផុត​​​ដើម្បី​​ឲ្យ​​​​​កិន​​​ម៉ដ្ឋ​​សព្វ​សាច់​​​​​ល្អ​។

​​​​​២. ​​​ដាក់​​គ្រឿង​​ផ្សំ​ទាំង​​អស់​​​​​បញ្ចូល​​គ្នា​​ ​​ធ្វើ​​ការ​កិន​​​ឲ្យ​បាន​យ៉ាង​​ហោច​ណាស់​​៣​នាទី​​​​ ឬ​​រហូត​​​ដល់​​​​​​​​ម៉ដ្ឋ​ល្អ​​។ ប្រសិន​​បើ​ទឹក​​ក្រឡុក​​​​​មើល​ទៅ​​​ខាប់​ពេក អ្នក​អាច​​​ថែម​​​ទឹក​​​ដូង​​​បាន​។

៣. ប្រសិន​​បើ​អ្នក​​មិន​​ចង់​​ដាក់​ទឹក​​ដូង​ទេ អាច​ប្រើ​ទឹក​​ស្អាត​​​ធម្មតា ទឹក​​​ដោះ​​គោ​​អាល់ម៉ុន ឬ​​ភេសជ្ជៈ​ដែល​អ្នក​​ចូល​ចិត្ត​​​​មក​​ជំនួស​​ក៏​​បាន។ គ្រាន់​​តែ​​ទឹក​ដូង​​ ​​មាន​​ប្រសិទ្ធ​​ភាព​​​ខ្ពស់​​​ សម្រាប់​​សុខភាព​​ស្បែក​។

​​ចំណាំ៖ អ្នក​​ក៏​​អាច​​ដាក់​​បន្ថែម​​នូវ​​ពពួក​​​​បន្លែ​​​​ផ្លែឈើ​​ណា​​ដែល​​​​ជំនួយ​​​​ដល់​​​​​ស្បែក​​​​ចូល​​ពី​​លើ​​ក៏​​បាន​ ដូច​ជា ឃីវី ស្រ្តប៊េរី...​តាម​​​​ចំណូល​​​​ចិត្ត​​​។ ប៉ុន្តែ​ហាម​​​មិន​ឲ្យ​​​ដាក់​​​ស្ករ​​​នោះ​ទេ​។

​​ប្រសិន​​​បើ​អ្នក​​​​​​ព្យាយាម​​​​ផឹក​ជា​​រៀង​​​រាល់​​ថ្ងៃ​ ​ត្រឹម​​​រយៈ​ពេល​​​​មួយ​​ខែ​​ អ្នក​នឹង​​ឃើញ​​ថា​​​ស្បែក​​របស់​អ្នក​ពិត​ជា​​​​​​​មាន​សភាព​​​​ភ្លឺ​​​ស្អាត​​​​ប្លែក ជាង​កា​រ​ប្រើ​​ប្រាស់​​ផលិតផល​គ្រឿងសម្អាងទៅ​ទៀត​៕​​​​​

ចុចអានបន្ត៖

ប្រភព៖ sallysbakingaddiction ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម