តិចនិក​​​​​​ងាយ​​ៗ​​បណ្តុះ​​​​រោម​​​​ចិញ្ចើម​​​ឲ្យ​​​​​វែង​​​ក្រាស់ស្អាត

  • 2019-03-29 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 200

ចន្លោះមិនឃើញ

​មិន​​ចាំ​​​​បាច់​​ចំណាយ​​លុយ​ទិញ​​​​​​​ផលិតផល​​ថ្លៃៗ​​​​​ក៏​បាន​ ឲ្យ​តែ​​អ្នក​​​​​​​​ចេះ​​​ឆ្លៀត​ពេល​ ប្រើប្រាស់​​​វិធី​​​​​ធម្មជាតិ​​ ផ្សំ​​គ្រឿង​​ងាយៗ​​ដោយ​ខ្លួន​ឯង​ រោម​​​ចិញ្ចើម​​​​​​នឹង​​ដុះ​​កាន់​​​​​តែ​វែង​​ក្រាស់​​ស្អាត​​​ខ្លាំង​​ណាស់​​​​។

១. ខ្ញី

​​ខ្ញី​ ​​មាន​​រសជាតិ​​ហឹរ​​ ​ដែល​​អាច​ជួយ​​​បង្កើន​ចលនា​​នៃ​​​​​ឈាម​​ និង​សម្អាត​ស្បែក​​​។ ពេល​ទឹក​​​ខ្ញី​​​​ជ្រាប​ចូល​​ទៅ​​កាន់​​ឫស​នៃ​​​រោម​​​​​ចិញ្ចើម​ វា​ជួយ​​ឲ្យ​​រោម​ចិញ្ចើម​​​ដុះ​​លឿន និង​​មាន​ពណ៌​​​​​​​​ច្បាស់​​។

​​​​​វិធី​​ធ្វើ៖ លាង​​​ខ្ញី​ឲ្យ​​បាន​ស្អាត​ល្អ កាត់​​​​​ជា​​បន្ទះ​​ស្តើងៗ បន្ទាប់​មក​​​​យក​វា​​​​​​​ទៅ​​អូស​​​​ចុះ​ឡើង​​ថ្នមៗ​​លើ​​​រោម​​ចិញ្ចើម​ប្រហែល​​​២​នាទី​​​​ដើម្បី​ឲ្យ​​ទឹក​​​​ខ្ញី​​ជ្រាប​​​​ចូល ហើយ​​​​ទុក​​​​​ចោល​​មួយ​​​​យប់​​​សឹម​​​លាង​​​ទឹក​​​ចេញ​​។​ វិធី​​ម្យ៉ាង​​​ទៀត អ្នក​​អាច​​​ច្របាច់​​​​យក​​​​តែ​​ទឹក​​ខ្ញី ​​​​​ហើយ​​លាប​​​ម៉ាស្សា​​​​​​ថ្នម​ៗ​​​​ ទុក​​​ចោល​មួយ​​យប់​​ក៏​បាន​​​ដែរ។

​​២. ខ្ទឹម​បារាំង​​ និង​ទឹក​​​​​ឃ្មុំ​

​របស់​ពីរ​មុខ​​​​មាន​​​នាទី​​ជួយ​​បណ្តុះ​​​​ និង​​​​ធ្វើ​​ឲ្យ​​រោម​​ចិញ្ចើម​​រឹង​​មាំ​​ល្អ​​។

​​​​​​​​​​​វិធី​​​​​​​ធ្វើ​​៖ ​​​​​​​​​​​​​​​​​​ពុះ​​​​ខ្ទឹម​​​បារាំង​ជា​​៣ លាង​​ទឹក​ឲ្យ​​ស្អាត ​​យក​​តែ​​មួយ​​ចម្រៀក​បាន​​ហើយ រួច​​​​​កិន​​ឲ្យ​​ម៉ដ្ឋ​​​​​​​​ដោយ​​ម៉ាស៊ីន​​​កិន​​​​​​។ បន្ទាប់​​មក​​​​យក​​កាក​​​​ចេញ ត្រង​យក​​តែ​ទឹក​​​ប៉ុណ្ណោះ។ យក​ទឹក​​​ខ្ទឹម​​​បារាំង​​​ដាក់​ចូល​​​ចាន ​​​​​​​​​​​​ លាយ​​​ទឹក​​ឃ្មុំ​​ចូល​​​​​កន្លះ​​​ស្លាប​ព្រា​​បាយ​​​​​​​ កូរ​​​ឲ្យ​​​​​សព្វ​​​​​សាច់​​ល្អ។ មុន​​​​យក​​​​ទៅ​​លាប ត្រូវ​​​​លាង​​សម្អាត​​​​​​​​ត្រង់​​​​​​​​​​បរិវេណ​​​​​​​​រោម​​​​ចិញ្ចើម​ជាមួយ​​​​​ទឹក​​​ទឹកក្ដៅឧណ្ហ៍ៗ​​សិន ដើម្បី​​​​​ឲ្យ​​​​​​រន្ធ​ញើស​​បើក​​ធំ​​​ជាង​​មុន​។ ​​​​​​យក​​​​កន្សែង​​​ស្អាត​​​ជូត​​ទឹក​ឲ្យ​​​ស្ងួត​​ ហើយ​​ប្រើ​​​សំឡី​​​​​​​​ជ្រលក់​​​​​​​ទឹក​​​​​ខ្ទឹម​​​​បារាំង​​ដែល​លាយ​​ហើយ យក​​ទៅ​​លាប​​​​​​លើ​​​រោម​​​ចិញ្ចើម​​អូស​ពី​​លើ​​​​ក្រោម​ឡើង​លើ​​​​​ ទុក​​​​ចោល​​មួយ​​​យប់​​ ​​សឹម​​លាង​​​​ចេញ​​ជាមួយ​​ទឹក​​ត្រជាក់​​​​នៅ​ពេល​ព្រឹក​។ គួរ​​​អនុវត្ត​​​​​​​ឲ្យ​​​​បាន​​​​​​​​៣​​​​​​​​ដង​​ក្នុង​​​​​មួយ​​សប្តាហ៍​​​។ ត្រឹម​​​រយៈ​ពេល​ពីរ​​​សប្តាហ៍​​ប៉ុណ្ណោះ អ្នក​​នឹង​​​​​​ឃើញ​​ថា រោម​​ចិញ្ចើម​ពិត​ជា​ដុះ​​​វែង​​​ក្រាស់​​​​ដូច​​​​ប្រាថ្នា​៕​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទពេញនិយម