ធ្វើ​រឿង​ទាំង​នេះ​បាន​ ជីវិត​ជួប​តែ​ក្ដីសុខ​ ហើយមាន​តែ​អ្នក​ស្រលាញ់​ចូល​ចិត្តច្រើន​ទៀត

  • 2019-03-21 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់​ទំនង​​រវាង​មនុស្ស ​និង​មនុស្ស​គឺ​ជា​សិល្បៈ​មួយ​។​ ទំនាក់​ទំនង​​គ្នា​តាម​បែប​​គួរ​សម​ គឺ​ជា​របៀប​មួយ​ដែល​អ្នក​គិត​ថា​វា​ស្រួល​ធ្វើ​ ប៉ុន្តែ​បើ​អ្នក​មិន​ឆ្លាត​ អ្នក​នឹង​បាត់​បង់​ចំណាប់​អារម្មណ៍​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដទៃ​មិន​ខាន​។​

​១. កុំ​ជឿ​​អ្វី​ដែល​អ្នក​បាន​ឮ​ កុំ​ចាយ​លុយ​ទាំង​អស់​ដែល​អ្នក​មាន​ កុំ​ដេក​យូរ​ពេក​តាម​ចិត្ត​ចង់​ ព្រោះ​ជីវិត​គឺ​ខ្លី​ខ្លាំង​ណាស់​

. នៅ​ពេល​​សុំ​ទោស​នរណា​ម្នាក់​ ត្រូវ​តែ​មើល​ភ្នែក​គេ​ឲ្យ​ចំ​

. នៅ​ពេល​គេ​សួរ​សំណួរ​ដែល​អ្នក​មិន​ចង់​ឆ្លើយ​ ត្រូវ​តែ​ញញឹម​ ហើយ​សួរ​វិញ​ថា​​ «ហេតុ​អ្វី​បាន​ជា​ចង់​ដឹង​រឿង​នោះ​?»

. ចំណាយ​ពេល​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ កុំ​មើល​ទូរសព្ទ​ ឬ​ទូរទស្សន៍​ច្រើន​ពេក​ ស្រាវ​ជ្រាវ​លើ​ website ឲ្យ​បាន​ច្រើន​ អ្នក​នឹង​ដឹង​ពី​អត្ថន័យ​របស់​ជីវិត

. កុំ​ចង់​ស្គាល់​មិត្ត​ជិតស្និទ្ធ​របស់​សង្សារ​អ្នក​ ព្រោះ​នៅ​ពេល​មិត្ត​ជិតស្និទ្ធ​របស់​គេ​មិន​ចូល​ចិត្ត​អ្នក​ អ្នក​នឹង​បែក​គ្នា​។​ តែ​ប្រសិន​បើ​គេ​ចូល​ចិត្ត​អ្នក​ គេ​នឹង​បែក​បាក់​មិត្ត​ភាព​​របស់​ពួក​គេ​។

. នៅ​ពេល​ដែល​អ្នក​និយាយ​ជា​មួយ​នរណា​ម្នាក់​ ហើយ​គេ​ដក​ដង្ហើម​ធំ​មាន​ន័យ​ថា​គេ​មិន​ចង់​ស្ដាប់​ទេ​ អ៊ីចឹង​ត្រូវ​តែ​ឈប់​និយាយ​រឿង​នោះ​ទៀត​ទៅ​។

. កុំ​និយាយ​ទៅ​កាន់​គេ​ដោយ​ប្រើ​ចរិត​ដូច​អ្នក​កំពុង​បង្រៀន​គេ​ ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ប្រើ​ពាក្យ​ថា​ «យល់​ទេ​?» «ដឹង​នៅ?»

. នៅ​ពេល​ដែល​មនុស្ស​ដែល​ដើរ​មុខ​អ្នក​ជួយ​បើក​ទ្វារ​ឲ្យ​អ្នក​ កុំ​ភ្លេច​និយាយ​ថា​អរគុណ​នៅ​ពេល​ដើរ​ផុត​ទ្វារ​នោះ​ហើយ​

. ពេល​ជួប​មនុស្ស​ពេញ​វ័យ​ បើ​សិន​អ្នក​កំពុង​អង្គុយ​ អ្នក​ត្រូវ​ឡើង​ឈរ​

១០. កុំ​ចង្អុល​មុខ​នរណា​ម្នាក់​ឲ្យ​សោះ​ ពេល​និយាយ​ ឬ​ប្រកែក​គ្នា

១១. ពេល​ឈ្លោះ​គ្នា​ជា​មួយ​សង្សារ​ ត្រូវ​ដោះ​ស្រាយ​ដោយ​ប្រើ​ចិត្ត​​ កុំ​ព្យាយាម​និយាយ​ពាក្យ​សម្តី​ដែល​មិន​បាន​ឆ្លង​កាត់​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​រឿង​កាន់​តែ​យ៉ាប់​

១២. ត្រូវ​ស្លៀក​ពាក់​ឲ្យ​ស្អាត​ ទោះ​សម្លៀក​បំពាក់​នោះ​មាន​តម្លៃ​ថោក​ ប៉ុន្តែ​វា​ត្រូវ​តែ​ស្អាត​

១៣. ខ្ចី​របស់​គេ​ត្រូវ​តែ​យក​ទៅ​សង​គេ​វិញ​ មិន​មែន​ប្រើ​ទាល់​តែ​ខូច​ ឬ​ដាច់​អស់​ទើប​យក​ទៅ​សង​គេ​ទេ​

១៤. នៅ​ពេល​ដែល​ចាក​ចេញ​ពី​កន្លែង​ណា​មួយ​ អ្នក​ត្រូវ​តែ​សម្អាត​ឲ្យ​ស្អាត​មិន​ថា​វា​ទី​សាធារណៈ​ក៏​ដោយ​

១៥. បើ​អ្នក​បាន​សម្រេច​ចិត្ត​ថា​អង្គុយ​ចុះ​ហើយ​ស្ដាប់​រឿង​របស់​នរណា​ម្នាក់​ អ្នក​គួរ​តែ​ស្ដាប់​ដោយ​ភាព​ស្មោះ​ត្រង់​

១៦. កុំ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​អ្នក​ជំនួស​នរណា​ម្នាក់​ឲ្យ​សោះ​

១៧. កុំ​ដើរ​តាម​មនុស្ស​ដែល​និយាយ​តែ​ពាក្យ​មិន​ពិត​

១៨. មនុស្ស​ដែល​អ្នក​​ស្គាល់​ថ្ងៃ​នេះ​​អាច​នឹង​ក្លាយ​ជា​សេដ្ឋី​នៅ​ថ្ងៃ​ស្អែក​ អ៊ីចឹង​ហើយ​កុំ​ប្រញាប់​មើល​ងាយ​គេ​ពេក

១៩. ត្រូវ​ចាំ​ថា​ផ្ទះ​គេ​ទោះ​ធំ​ និង​ប្រណីត​យ៉ាង​ណា​ក៏​មិន​ល្អ​ជាង​ផ្ទះ​យើង​ដែរ

២០. កុំ​ប្រើ​ប្រាស់​អំពើ​ល្អ​ធ្វើ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន

២១. ខ្ចី​លុយ​គេត្រូវ​ តែ​សង​ឲ្យ​ទាន់​ពេល​

២២. កុំ​ផឹក​ស្រា​ច្រើន​ជ្រុល​ពេក​ ព្រោះ​អ្នក​នឹង​មិន​ដឹង​ខ្លួន​ថា​បាន​ធ្វើ​អ្វី​ខ្លះ​ទេ​ពេល​ស្រវឹង៕

ចុចអាន៖ សញ្ញា​ទាំង​ ៧​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ឆ្លាត​

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា