ការងារ ៥ជំនាញមានប្រាក់ចំណូលច្រើន តែប្រឈមមុខខ្ពស់នឹងការបាត់បង់ស្នេហា
- 2018-12-10 07:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារ ៥ជំនាញមានប្រាក់ចំណូលច្រើន តែប្រឈមមុខខ្ពស់នឹងការបាត់បង់ស្នេហា
មានការងារខ្លះអ្នកអាចរកចំណូលបានច្រើនក៏ពិតមែន តែបែរជាអាចបរាជ័យលើរឿងស្នេហាផ្ទាល់ខ្លួនទៅវិញ។ អស់រយៈពេលជាច្រើនឆ្នាំអ្នកជំនាញខាងធនធានមនុស្សបានកំណត់ការងារដែលអាច "បាត់បង់មនុស្សជាទីស្រលាញ់" នៅក្នុងពិភពលោកទោះបីជាមានប្រាក់ចំណូលខ្ពស់ក៏ដោយ។ ខាងក្រោមនេះជាប្រភេទការងារដែលមានចំណូលខ្ពស់ដែលបែរជាប្រឈមទៅនឹងការបាត់បង់ស្នេហាទៅវិញ៖
១. ធ្វើការនៅក្នុងវិស័យសិល្បៈ (បាត់បង់ស្នេហាចន្លោះ ៨០ - ៩៥%)
ភាពពិសេសក្នុងវិស័យសិល្បះគឺមានលក្ខណៈទូលំទូលាយមួយដែលមិនអាចបើកចំហទៅលើរឿងផ្ទាល់ខ្លួន និងមនោសញ្ចេតនាបានឡើយ។ដូច្នេះការមានដៃគូស្នេហាជាអ្នកចម្រៀង ឬជាតារាសម្ដែងក្ដីគឺពិតជាអាចទទួលរកនូវការឈឺចាប់ដែលពិបាកនឹងបង្ហាញចេញក្រៅ។ បន្ថែមពីលើ "ការបាត់នៃក្ដីស្រឡាញ់" គឺចៀសមិនផុតឡើយ ព្រោះអាចឲ្យមានការប្រចណ្ឌច្រើន ហើយមានគម្លាតឆ្ងាយពីគ្នាខ្លាំង។ ដោយសារតែបែបនេះហើយទើបអ្នកដែលធ្វើការក្នុងវិស័យសិល្បៈមិនសូវជាជោគជ័យលើរឿងស្នេហា ឬក៏មានស្នេហាផ្អែមល្ហែមដូចអ្នកធម្មតានោះទេ។
២. អ្នកបម្រើការលើយន្តហោះ (បាត់បង់ស្នេហា: ៩០%)
តាមរយៈការស្ទង់មតិអ្នកចូលរួមធ្វើការបែបនេះគឺអាចបាត់បង់ក្ដីស្រឡាញ់រហូតដល់ទៅ ៩០ ភាគរយ។ ពួកគេមិនអាចរក្សាចំណងស្នេហ៍ជាមួយមនុស្សជាទីស្រឡាញ់បានល្អឡើយក៏ព្រោះតែការងាររបស់ពួកគេ។ ជាមួយនឹងកម្លាំងការងារត្រូវបានចាត់ទុកថាជា "ភេរវករជាន់ខ្ពស់" ហើយជារឿយៗត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតយ៉ាងមមាញឹកជាទីបំផុតដូច្នេះការបាត់បង់ស្នេហាគឺជារឿងចៀសមិនផុត។ ទោះបីជាការងារប្រភេទនេះមានអ្នកស្រមៃចង់ធ្វើច្រើន ហើយមានប្រាក់ខែច្រើនក៏ដោយតែបើអ្នកបំណាច់នឹងចូលធ្វើការនេះ អ្នកត្រូវត្រៀមចិត្តចំណោះការបរាជ័យលើស្នេហាឲ្យហើយទៅ។
៣. អ្នកស្រាវជ្រាវ (បាត់បង់ស្នេហាចន្លោះ ៧៥ - ៨៥%)
ជារឿយៗអ្នកស្រាវជ្រាវមានចំណង់ចំណូលចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ណាស់សម្រាប់ការងាររបស់ពួកគេ។ ដោយសារតែរឿងនេះហើយពួកគេតែងតែចំណាយពេលសឹងតែទាំងស្រុងក្នុងការស្រាវជ្រាវ និងពេលខ្លះ "ភ្លេច"មនុស្សជាទីស្រឡាញ់របស់ពួកគេក៏មាន។ បែបនេះហើយទើបធ្វើឲ្យស្នេហារបស់អ្នកស្រាវជ្រាវមិនសូវជាល្អ ហើយអាចប្រឈមបាត់បង់ក៏មាន បើសិនជាម្ខាងទៀតមិនយល់។
៤. មគ្គុទ្ទេសក៍ទេសចរណ៍ (បាត់បង់ស្នេហា ៨៥%)
ស្រដៀងគ្នាទៅនឹងការងាររបស់អ្នកបម្រើការយន្តហោះ មគ្គុទ្ទេសក៍ទេសចរណ៍ក៏ប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ដៃគូស្នេហាខ្ពស់ដែរ។ ទោះបីជាមានចំណូលខ្ពស់ ហើយបានដើរហើរច្រើនតែអ្នកធ្វើការប្រភេទនេះមិនសូវជាស្គាល់ជាតិស្នេហាផ្អែមល្ហែមនឹងគេឡើយ ព្រោះមួយថ្ងៃទៅមួយថ្ងៃមានតែការដើរជូនភ្ញៀវពីមួយកន្លែងទៅមួយកន្លែងគ្មានពេលសម្រាកប៉ុន្មានឡើយ។
៥. Doctor ឬគិលានុបដ្ឋាយិកា (ការបាត់បង់ស្នេហាពី ៧០% - ៨០%)
មូលហេតុភាគច្រើននៃក្តីស្រឡាញ់នៅក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្តគឺមិនដែលពេញលេញនឹងគេឡើយ ព្រោះត្រូវធ្វើការច្រើនជាពិសេសត្រូវមានវេនយាម "វេនយប់" ហើយត្រូវមានការបន្ទាន់តែមិនអាចមើលឃើញ ឬបដិសេធន៍បានឡើយ។ ការងារនេះត្រូវបានគេមើលឃើញថាវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកាគឺត្រូវបានទទួលរងនូវសម្ពាធខ្ពស់ជាងការងារផ្សេង ហើយគ្មានពេលសម្រាប់ស្នេហាប៉ុន្មានឡើយ។ ចំណូលបានច្រើនមែនតែ ការងារនេះត្រូវបានទទួលរងវិបត្តិស្នេហាយ៉ាងខ្លាំង។
សម្រាប់អ្នកធ្វើការជំនាញដូចខាងលើគឺអាចនឹងយល់ច្បាស់ណាស់ ហើយភាគច្រើនអ្នកដែលជាដៃគូគឺមានការពិបាក ដែលជាហេតុធ្វើឲ្យមានការបែកបាក់ និងគ្មានស្នេហាច្រើន៕
ចុចអាន៖អ្នកមានលក្ខណៈសម្បត្តិ ៦ នេះជាមនុស្សពូកែបំផុត ហើយការងារក៏ទទួលលទ្ធផលល្អដែរ