ចង់បានស្បែកមុខស្អាត និងមានសុខភាពល្អកុំភ្លេចធ្វើតាម ៧ ជំហាននេះ
- 2019-03-27 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានស្បែកមុខស្អាត និងមានសុខភាពល្អកុំភ្លេចធ្វើតាម ៧ ជំហាននេះ
សួរថាតើនរណាមិនចង់បានស្បែកមុខសម៉ដ្ឋរលោង គ្មានស្នាម គ្មានមុនសូម្បីតែ១គ្រាប់ដូចតារាកូរ៉េនោះ? ទាស់ត្រង់ថាមិនដឹងប្រើវិធីអ្វី ប្រើផលិតផលអ្វីខ្លះដើម្បីបានស្បែកមុខបែបនោះ។ អ៊ីចឹងថ្ងៃនេះមកមើលការណែនាំទាំង ៧ ជំហាននេះទាំងអស់គ្នា បើធ្វើបានបែបនេះរាល់ថ្ងៃធានាថាស្បែកមុខដឹងតែស្អាតមិនចាញ់នារីកូរ៉េទេ។
ជំហានទី១ សម្អាតមុខ
ធ្វើការសម្អាតមុខជារាងរាល់យប់។ ប្រើទឹកជូតសម្អាតដើម្បីជូត Make up ដែលនៅលើមុខចេញ។ប៉ុន្តែសម្អាតមុខទេម្ដងវាមិនគ្រប់គ្រាន់ទេ អ្នកគួរតែធ្វើយ៉ាងហោចណាស់ឲ្យបាន ២ដងដើម្បីឲ្យប្រាកដថាមុខរបស់អ្នកស្អាត។
ជំហានទី២ លុបមុខឲ្យបានស្អាត
នៅពេលសម្អាតមុខម្ដងរួចហើយ មុខអ្នកនឹងស្អាតបន្តិចហើយ។ លាងមុខម្ដងទៀតជាមួយផលិតផលលាងមុខដែលអាចសម្អាតបានយ៉ាងល្អ។ គួរតែជ្រើសយកផលិតណាដែលមិនធ្វើឲ្យស្បែកអ្នកស្ងួត។
ជំហានទី៣ ប្រើ Toner
ជំហានបន្ទាប់ទៀតគួរតែប្រើ Toner ជូតម្ដងទៀតបន្ទាប់ពីលាងមុខហើយ ដើម្បីកម្ចាត់ជាតិកខ្វក់និងប្រេងចេញ។
ជំហានទី៤ ប្រើក្រែមផ្ដល់សំណើម
បន្ទាប់មកប្រើក្រែមផ្ដល់សំណើមដើម្បីមិនធ្វើឲ្យមុខអ្នកស្ងួត ហើយនិងមិនធ្វើឲ្យមានស្នាមជ្រួញ។
ជំហានទី៥ ប្រើ Scrub សម្រាប់ស្បែក
ប្រើវា ២ទៅ៣ដងក្នុង ១សប្តាហ៍ដើម្បីជម្រុះស្បែកដែលស្ងួត និងខូចចោល និងធ្វើឲ្យស្បែកប្រែមកជារលោងម្ដងទៀត។
ជំហានទី៦ បិតម៉ាស់
ជម្រុះស្បែកខូចតែម៉្យាងមិនគ្រប់គ្រាន់ទេ ដើម្បីឲ្យសារធាតុចិញ្ចឹមចូលបានជ្រៅដល់ក្នុងស្បែកអ្នកគួរតែប្រើម៉ាស ព្រោះម៉ាសនឹងផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកមុខបានយ៉ាងរហ័ស បើធ្វើបានទៀងទាត់កាន់តែល្អ។
ជំហានទី៧ ការញ៉ាំ
បើធ្វើបាន ៦ ជំហានខាងលើហើយ តែអ្នកញ៉ាំអាហារដែលគ្មានសុខភាពល្អ វានឹងប៉ះពាល់ដល់ស្បែកមុខរបស់អ្នកដូចគ្នា៕
ចុចអាន៖ អាថ៌កំបាំង ៧ យ៉ាងរបស់នារីកូរ៉េធ្វើឲ្យស្បែកមុខស្អាត និងក្មេងជាងវ័យ