រឿង ៦ យ៉ាងដែលមនុស្សស្រីឆ្លាតមិនអាចឈប់ធ្វើបាន
- 2019-03-26 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលមនុស្សស្រីឆ្លាតមិនអាចឈប់ធ្វើបាន
ក្រៅពីសម្រស់នៅលើមុខនិងរូបរាងរបស់យើង តើអ្នកមានដឹងទេថាមានរឿងអ្វីផ្សេងទៀតដែលធ្វើឲ្យមនុស្សស្រីកាន់ស្រស់ស្អាតបាន? ធ្វើជាមនុស្សស្រីមានសម្រស់ខាងក្រៅតែម៉្យាងគឺមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែមានសម្រស់ដែលស្រស់ស្អាតចេញពីខាងក្នុងមក ពេលនោះហើយមិនមែនតែបុរសទេ សូម្បីតែមនុស្សស្រីដ៏ទៃក៏លួចសរសើរ និងតាមសម្លឹងមិនដាក់ភ្នែកដែរ។ បើអ្នកមានប៉ុន្មានចំណុចដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកជាមនុស្សស្រីឆ្លាតម្នាក់ហើយ៖
១. គិតច្រើនជាងនិយាយ
ជាមនុស្សស្រីដែលចេះប្រមាណខ្លួន ត្រូវដឹងថា គិតមុននឹងនិយាយអ្វីចេញមក ព្រោះថាពាក្យសម្ដីប្រៀបដូចជាម្ចាស់របស់យើងអ៊ីចឹង នៅពេលដែលនិយាយចេញមកហើយគឺមិនអាចត្រលប់ទៅកែប្រែអ្វីបានឡើយ។ វាក៏ប្រៀបបានជាអ្នកប្រាប់ពីទម្លាប់ អាកប្បកិរិយា និងមូលដ្ឋានខ្លះៗដែលបង្ហាញថាអ្នកជាមនុស្សបែបណា។ ពាក្យសម្ដីក៏អាចជាអ្នកផ្ដល់ឱកាសល្អៗឲ្យអ្នកជាច្រើនក្នុងជីវិត បើសិនជាអ្នកចេះប្រើវាឲ្យមានប្រយោជន៍ ដូច្នេះគិតពិចារណាឲ្យបានច្បាស់សិនចាំនិយាយ។
២. ស្ងប់ស្ងាត់តែទទួលបានព័ត៌មានយ៉ាងច្បាស់
ស្ដាប់អ្នកដ៏ទៃនិយាយមិនត្រឹមតែធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សល្អ និងជាអ្នកស្ដាប់ដ៏សមរម្យមួយទេ ប៉ុន្តែវាធ្វើឲ្យអ្នកទទួលបាននូវព័ត៌មានថ្មីៗដែលអ្នកមិនធ្លាប់បានដឹងពីមុនមក ដូច្នេះហើយវាធ្វើឲ្យអ្នកស្គាល់មនុស្សក្នុងពិភពលោកកាន់តែច្រើន។ អ្នកអាចយកវាមកអភិវឌ្ឍន៍ និងផ្លាស់ប្ដូរខ្លួនឯងទៅតាមកន្លែងខុសៗគ្នាដែលវាជារឿងល្អក្នុងការជ្រើសរើសការដឹង ប្រមូលយកព័ត៌មានហើយវាធ្វើជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដ៏ទៃ។
៣. អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងគ្រប់ពេល
ភ្ញាក់ឡើងពីសុបិនដ៏ស្រស់ស្អាតដែលអ្នកកំពុងតែស្រមៃ ក្រោកឡើងហើយធ្វើឲ្យសុបិននោះក្លាយជាការពិត។ ព្រោះបើអ្នករវល់តែខាតពេលអង្គុយស្រមៃ តើសុបិននោះនឹងក្លាយជាការពិតដែរទេ? ត្រូវចាំថាពិភពលោកនេះគឺពោរពេញដោយការប្រកួតប្រជែង។ មនុស្សស្រីមិនអាចឲ្យខាតពេលចោលទទេៗបានទេ គ្មាននរណាម្នាក់កើតមកសម្រាប់តែជោគជ័យឡើយ។ ដើម្បីបានជោគជ័យត្រូវតែចំណាយពេល និងធ្វើការសម្រេចចិត្ត។មនុស្សស្រីជោគជ័យត្រៀមខ្លួនរូចរាល់ទាំងផ្លូវកាយនិងចិត្ត។ ដើម្បីអភិវឌ្ឍន៍ជំនាញខ្លួនឯងឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យប្រាកដថាជំនាញរបស់នាងគឺសំខាន់ខ្លាំងនិងគ្មានអ្វីមកជំនួសបាន។ បើសិនជាអ្នកចង់ក្លាយជាមនុស្សស្រីឆ្លាតអ្នកត្រូវតែចេះចំណាយពេលគ្រប់វិនាទីរបស់អ្នកឲ្យមានប្រយោជន៍។
៤. មិនធ្វើឲ្យទំនាក់ទំនងស្នេហាក្លាយជាស្មុគស្មាញ
បើសិនអ្នកជាមនុស្សស្រីដែលត្រូវបានធ្វើបាបដោយមនុស្សប្រុសដែលអ្នកស្រលាញ់ នោះគ្មានន័យថាអ្នកជាមនុស្សមិនល្អគ្រប់គ្រាន់សម្រាប់គេទេ តែមកពីគេគិតថាខ្លួនគេមានតម្លៃជ្រុលពេកសម្រាប់យើង។គេមិនដែលខ្វល់ពីការទាមទារក្នុងទំនាក់ទំនងស្នេហារបស់យើង មនុស្សស្រីដែលឆ្លាតនឹងមិននៅស្ទាក់ស្ទើរជាមួយទំនាក់ទំនងស្នេហាបែបនេះទេ ព្រោះវាមិនបានអ្វីមកវិញក្រៅពីការស្ដាយក្រោយនិង ខាតពេលទទេៗ គេនឹងដើរចេញ ហើយទុកឲ្យគេធ្វើជាអ្នកឈ្នះតែម្នាក់ឯងចុះ ព្រោះមានអ្នកដែលស្រលាញ់អ្នកពិតប្រាកដកំពុងតែរងចាំអ្នក។
៥. គ្រួសារតែងតែមកមុនគេជានិច្ច
គ្រួសារដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យ។ មនុស្សស្រីជោគជ័យភាគច្រើនមានគ្រួសារជាអ្នកនាំមុខ។ មិនថាត្រូវធ្វើការយ៉ាងលំបាក និងរវល់យ៉ាងណាពួកគេនៅតែចែកពេលវេលាឲ្យគ្រួសារខ្លះ នៅពេលដែលគ្រួសារត្រូវការនាង នាងតែងតែនៅក្បែរគ្រប់ពេល។ ជោគជ័យខ្លួនឯងប្រៀបដូចជាជោគជ័យរបស់គ្រួសារអ៊ីចឹងដែរ។
៦. រកលុយដោយខ្លួនឯង
មនុស្សស្រីឆ្លាតគឺមានសមត្ថភាពគ្រប់គ្រងផ្នែកសេដ្ឋកិច្ចបានយ៉ាងល្អ។ ត្រូវតែគ្រប់គ្រងជីវិតដោយការ សន្សំលុយ វិនិយោគ និងចាត់ចែងលើការចំណាយការរស់នៅប្រចាំថ្ងៃ៕
ចុចអាន៖ ធ្វើរឿងទាំងនេះបាន ជីវិតជួបតែក្ដីសុខ ហើយមានតែអ្នកស្រលាញ់ចូលចិត្តច្រើនទៀត