រូបមន្តធ្វើពងទាប្រៃឆ្ងាញ់ជាប់មាត់ ទុកញ៉ាំនៅផ្ទះក៏បាន ធ្វើលក់ក៏បាន
- 2019-02-14 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធ្វើពងទាប្រៃឆ្ងាញ់ជាប់មាត់ ទុកញ៉ាំនៅផ្ទះក៏បាន ធ្វើលក់ក៏បាន
មានមនុស្សភាគច្រើនណាស់ដែលចូលចិត្តញ៉ាំពងទាប្រៃ។ ផ្ទះខ្លះវិញ នៅចង្ក្រានបាយ តែងមានទុកសាគួរមិនឲ្យដាច់ទេ។ ហេតុនេះហើយ "កញ្ញា" នឹងចែករំលែករូបមន្តពិសេស ដល់មេផ្ទះគ្រប់រូប ពីរបៀបធ្វើពងទាប្រៃ ឲ្យឆ្ងាញ់ជាប់មាត់ ទុកញ៉ាំខ្លួនឯងក៏បាន ធ្វើលក់ក៏បាន។
*អ្វីត្រូវត្រៀម
១. ពងទាឆៅ១០គ្រាប់
២. អំបិល១កញ្ចប់ (ប្រមាណ ២ខាំកន្លះ)
៣. ទឹកមួយលីត្រ
៤. ក្រឡកែវឬជ័រសម្រាប់ដាក់ត្រាំ។
*របៀបធ្វើ
១. យកពងទាទៅលាងទឹកឲ្យបានស្អាតល្អ ទុកឲ្យស្ងួត ឬជូតសំបកពងទាឲ្យស្ងួតសិន សឹមយកទៅដាក់ក្នុងក្រឡ។
២. ចាក់ទឹកចូលក្នុងឆ្នាំង រួចចាក់អំបិលចូល ដាំឲ្យពុះដើម្បីឲ្យអំបិលនិងទឹករលាយចូលគ្នា បន្ទាប់មកបិទភ្លើងចង្ក្រាន ហើយទុករហូតដល់ទឹកអំបិលត្រជាក់ល្អ។
៣. បន្ទាប់ពីទឹកអំបិលត្រជាក់ហើយ ត្រូវចាក់វាចូលទៅក្នុងក្រឡដែលមានពងទា និងបិទគម្របឲ្យជិត។
៤. រក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតាត្រាំទុកប្រហែលគ្រប់២១ថ្ងៃ អាចយកទៅស្ងោរញ៉ាំបានហើយ។
*សម្គាល់. បើអ្នកមិនចង់បានរសជាតិប្រៃពេក ចូលចិត្តសាបល្មម អាចត្រាំទុកត្រឹម១៤ថ្ងៃក៏បាន។
វិធីដែលបានរៀបរាប់ខាងលើ គឺងាយស្រួលខ្លាំងណាស់ ដូច្នេះកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា៕
ចុចអានបន្ត៖ ចែករំលែករូបមន្តធ្វើទឹកជ្រលក់គ្រឿងសមុទ្រ ឲ្យបានឆ្ងាញ់ដោយខ្លួនឯង