សញ្ញាទាំង ៧ បង្ហាញថាអ្នកជាមនុស្សស្រីឆ្លាត
- 2019-03-13 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ បង្ហាញថាអ្នកជាមនុស្សស្រីឆ្លាត
យើងតែងតែគិតថាមនុស្សដែលឆ្លាតគឺជាមនុស្សដែលល្អឥតខ្ចោះ ជាឧទាហរណ៍ដូចជាគេតែងតែទទួលបានលទ្ធផលល្អ ហើយនិយាយថាទេចំពោះការធ្វេសប្រហែសជាមួយការរបៀបរស់នៅ។ ប៉ុន្តែដល់ពេលដែលអ្នកត្រូវផ្លាស់ប្ដូរការគិតរបស់អ្នកហើយបន្ទាប់ពីអានអត្ថបទនេះហើយ។ ការសិក្សាជាច្រើនបង្ហាញថាមនុស្សដែលមាន IQ ខ្ពស់ពិតជាមានទម្លាប់ចម្លែកៗជាច្រើនដូចដែលបានបង្ហាញនៅខាងក្រោម ៧ ចំណុចនេះចឹង៖
១. តែងតែខ្ជិល
មនុស្សដែលមាន IQ ខ្ពស់តែងតែជំរុញខ្លួនចូលក្នុងការគិតរបស់ខ្លួនឯង ហើយបញ្ចេញសកម្មភាពតិច។ ទន្ទឹមនឹងនេះដែរក្រុមមនុស្សមាន IQ ខ្ពស់តែងតែធុញទ្រាន់ ហើយតែងតែព្យាយាមរក្សាកាលវិភាគរបស់ពួកគេ។ ទោះជាយ៉ាងណាមិនមែនមានន័យថាភាពខ្ជិលគឺសំដៅដល់ភាពចេះដឹងទេ។
២. ភ្លេចភ្លាំងរឿងតូចតាច
យល់ស្របថាមនុស្សខ្ជិលជាមនុស្សដែលមានការចងចាំបានល្អ ប៉ុន្តែអ្នកស្រាវជ្រាវពីរនាក់មកពីសាកលវិទ្យាល័យ Toronto ក្នុងប្រទេសកាណាដាបានបង្ហាញថាការភ្លេចភ្លាំងជាសញ្ញានៃកម្រិតបញ្ញាខ្ពស់។ គេបានពន្យល់ថែមទៀតថាមូលហេតុនៃការភ្លេចមកពីហេតុផល ២ យ៉ាង ទី១ អ្នកភ្លេចយ៉ាងរហ័ស ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី។ ទី២ គឺមិនអើពើចំពោះព័ត៌មានតូចតាច។ ចឹងហើយកុំបន្ទោសខ្លួនឯងនៅពេលអ្នកមិនចាំអ្វីមួយដែលមិនសំខាន់ព្រោះគួរក្បាលរបស់អ្នកអាចនឹងបង្កើតកន្លែងសម្រាប់ដាក់គំនិតច្នៃប្រឌិតថ្មីៗ។
៣. ជឿអ្នកដ៏ទៃ
មនុស្សជាច្រើនជឿថាមនុស្សឆ្លាតជឿតែខ្លួនឯងគេតែប៉ុណ្ណោះ ហើយគេតែងតែដាក់សញ្ញាសួរនៅពីមុខបញ្ហាទាំងអស់។ តែតាមពិតទៅអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាពួកគេតែងតែមានការជឿជាក់លើមនុស្សជុំវិញខ្លួនគេ។ សម្រាប់ពួកគេជីវិតគឺមានន័យណាស់។ អ្នកដែលទុកចិត្តមនុស្សច្រើនមិនមានបញ្ហាផ្នែកសរសៃប្រសាទ និងកម្រមានបញ្ហាសុខភាពណាស់។
៤. សម្បូរគំនិត និងពូកែច្នៃប្រឌិត
មនុស្សឆ្លាតតែងតែមានគំនិតថ្មីៗ នៅពេលដែលគេនឹកឃើញគំនិតដំបូងរបស់គេហើយ នោះនឹងមានគំនិតពីរបីទៀតចូលមក ធ្វើឲ្យគេផ្ដោតអារម្មណ៍គិតហើយគិតទៀត។
៥. មិនចូលចិត្តញ៉ាំសាច់ក្រហម
ការធ្វើស្រាវជ្រាវថ្មីៗបានរកឃើញថាមនុស្សដែលមាន IQ ខ្ពស់ចូលចិត្តញ៉ាំសាច់បក្សី ត្រី និងបន្លែជាងញ៉ាំសាច់ពណ៌ក្រហម។ ការស្រាវជ្រាវនេះមិនបានរាប់បញ្ចូលទាំងមនុស្សដែលមានបញ្ហាសុខភាព អ្នកដែលកាន់សាសនា និងរស់នៅទីកន្លែងខុសគ្នាទេ។
៦. ចិញ្ចឹមឆ្មារ
វាស្ដាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែលទ្ធផលនៃការសិក្សាបង្ហាញថាអ្នកចូលចិត្តឆ្មារតែងតែមានភាពស្ងប់ស្ងាត់និងមាន IQខ្ពស់។
៧. គេងតិច
មនុស្សឆ្លាតតែងតែចូលគេងយឺតដោយសារតែពេលល្ងាចជាពេលសម្រាប់គិត និងបង្កើតគំនិតច្នៃប្រឌិត។ ចឹងហើយបានជាគេគេងបានតិចព្រោះត្រូវក្រោកទៅរៀនឬធ្វើការនៅពេលព្រឹក។ ទោះជាយ៉ាងណាក៏ដោយធ្វើដូចសត្វទីទុយនៅពេលយប់ មិនមែនមានន័យថាអ្នកឆ្លាតទេ អ្វីដែលសំខាន់គឺជាអ្វីដែលអ្នកបានចំណាយពេលធ្វើតែប៉ុណ្ណោះ៕
ចុចអាន៖ ១០ សញ្ញាបង្ហាញថាជីវិតអ្នកកំពុងតែលិចលង់ខ្លាំង