កំហុស​ឆ្គង​របស់​មនុស្ស​ប្រុស​​គឺ ធ្វើ​បាប​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ពិត​ប្រាកដ

  • 2019-03-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​បាន​ខុស​រួច​ទៅ​ហើយ​នៅ​ពេល​ធ្វើ​បាប​មនុស្ស​ស្រី​ដែល​នៅក្បែរ និង​ស្រលាញ់​គេ​ពិត​ប្រាកដ ហើយ​រឹត​តែ​ខុស​ទ្វេ​ដង​ពេល​លេង​សើច​ជាមួយ​នឹង​យុវភាព​របស់​នាង។

រូបតំណាង

អ្នក​ទាំង​២​ចាប់​ផ្ដើម​ស្គាល់​គ្នា​តាំង​ពី​រៀន​សាកលវិទ្យាល័យ។ អ្នក​ទាំង​២​សុទ្ធ​តែ​អ្នក​មក​ពី​ខេត្ត ដោយ​មាន​បំណង​ថា​នឹង​ផ្លាស់​ប្ដូរ​ជីវិត​ក្រោយ​រៀន​នៅ​ទីក្រុង។ ដោយ​សារ​តែ​មាន​គោលដៅ​ដូច​គ្នា ពួក​គេ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ពី​ពេល​ណា​ក៏​មិន​ដឹង។ ក្រោយ​រៀបការ ជីវិត​ពួក​គេ​ខ្វះខាត តែ​ពោពេញ​ដោយ​សុភមង្គល។ តែ​នៅ​ពេល​ជីវិត​ចាប់​ផ្ដើម​ធូរ​ផ្នែក​ហិរញ្ញវត្ថុ ក៏​ជា​ពេល​ដែល​គាត់​ចាប់​ផ្ដើម​សាង​កំហុស​ដាក់​បង​ស្រី​ដែរ។

ដោយ​សារ​តែ​ឧស្សាហ៍​ធ្វើ​ការ​តាម​ខេត្ត គាត់​ស្គាល់​មនុស្ស​ស្រី​ជា​ច្រើន។ បង​ស្រី​មិន​ដឹង​ឡើយ​ថា គាត់​មាន​ស្រី​កំណាន់​ខាង​ក្រៅ។ ដល់​ពេល​ដឹង អ្វី​ៗ​ហួស​ពេល​អស់​ហើយ។ បង​ស្រី​ទាមទារ​លែងលះ​យ៉ាង​ដាច់​អហង្ការ តែ​គាត់​មិន​យល់​ព្រម គាត់​គិត​ថា​ខ្លួន​គ្មាន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ចំពោះ​គាត់ រឿង​មនុស្ស​ប្រុស​មាន​ទំនាក់ទំនង​ស្រពិចស្រពិល​ជាមួយ​ស្រី​ខាង​ក្រៅ​ មិន​មែន​ជា​រឿង​ធំ​ឡើយ។

គាត់​គិត​ថា មនុស្ស​ប្រុស​មាន​ទំនាក់ទំនង​ទូលាយ​គឺ​ត្រឹមត្រូវ។ អ្វី​ដែល​សំខាន់​នោះ គឺ​​នៅ​តែ​មាន​ទំនួលខុសត្រូវ​ជាមួយ​គ្រួសារ តែ​បង​ស្រី​មិន​យល់​ព្រម។ គាត់​គិត​ថា​ប្ដី​ខ្លួន​បាន​សាង​កំហុស​ធ្ងន់​ណាស់ នៅ​ពេល​ហ៊ាន​ក្បត់​គាត់ ក្បត់​ភាព​ស្មោះ​ត្រង់​ដែល​គាត់​តែង​តែ​មាន​ចំពោះ​ប្ដី​ខ្លួន។

រូបតំណាង

គាត់​មិន​បាន​គិត​ដល់ មនុស្ស​ស្រី​ដែល​ធ្លាប់​ឆ្លង​កាត់​ព្យុះភ្លៀង​​ជាមួយ​គាត់ ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គាត់។ ចុង​បញ្ចប់​ គាត់​បែរ​ជា​រក​បាន​ក្ដី​សុខ​ជាមួយ​ស្រី​ខាង​ក្រៅ​ទៅ​វិញ។ នោះ​គឺ​ជា​កំហុស​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខាង​ប្រុស។ មិន​ដឹង​ថា​គាត់​មាន​ទំនួលខុសត្រូវ​យ៉ាង​ម៉េច​ចំពោះ​គ្រួសារ​ឡើយ ចុង​បញ្ចប់​អ្នក​ខុស​ខ្លាំង​ជាង​គេ​ ក៏​នៅ​តែ​ជា​អ្នក​ក្បត់។

កំហុសដ៏​ធំ​របស់​មនុស្ស​ប្រុស​គឺ​ក្បត់​មនុស្ស​ស្រី​ដែល​បាន​ចំណាយ​យុវភាព​នៅ​ក្បែរ​គេ។ រស់​នៅ​លើ​លោក​នេះ ទទួល​គុណ ត្រូវ​សង​គុណ មិន​មែន​យក​ទោស​ទៅ​សង​គុណ​ឡើយ។ មាន​តែ​ដូច​នេះ ទើប​ជោគជ័យ​ក្នុង​ជីវិត។ កុំ​មួយ​ថ្ងៃ​ៗ ចង់​ឲ្យ​គេ​ស្មោះ​នឹង​យើង តែ​យើង​បែរ​ជា​ចាក់​ពី​ក្រោយ​ខ្នង​គេ​មួយ​កាំបិត​ឲ្យ​សោះ៕

ចុចអាន៖បុរស​ពិត​ម្នាក់ ស្រលាញ់​ស្មោះ​ចំពោះ​ស្ត្រី​ម្នាក់​គឺ​គ្រប់គ្រាន់​បំផុត​ហើយ

ប្រភព៖ Guu អត្ថបទ៖Caramel