ធ្វើ​រឿង​ ៧​ យ៉ាង​នេះ​មុន​ចូល​គេង​ ភ្ញាក់​មក​ព្រឹក​ឡើង​ដឹង​តែ​ស្រស់​ស្រាយ​ខ្លាំង​

  • 2019-03-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចូល​គេង​អ្នក​គួរ​តែ​ធ្វើ​រឿង​សាមញ្ញ​ៗ​ទាំង​ ៧​ យ៉ាង​នេះ​។​ ព្រោះ​ពេល​ដែល​អ្នក​​ចេះ​រៀប​ចំ​ជីវិត​ខ្លួន​ឯង​ឲ្យ​ល្អ​ទើប​ខ្លួន​ឯង​មាន​ការ​អភិវឌ្ឍន៍​ និង​ចាប់​ផ្ដើម​ជា​មួយ​ថ្ងៃ​ថ្មី​បាន​យ៉ាង​ស្រស់​ស្រាយ​។​ តោះ​កុំ​ខាត​ពេល​ច្រើន​មក​អាច​ប៉ុន្មាន​ចំណុច​ដែល​អ្នក​គួរ​តែ​ធ្វើ​ខាង​ក្រោម​មុន​ចូល​គេង​ទាំង​អស់​គ្នា​។

១. រៀប​ចំ​សម្លៀក​បំពាក់​ស្អាត​ៗ​ទុក​ស្លៀក​នៅ​ថ្ងៃ​ស្អែក​ឲ្យ​ហើយ

មនុស្ស​ស្រី​ជា​ច្រើន​តែង​តែ​ចំណាយ​ពេល​យ៉ាង​ហោច​ ១៥​ នាទី​ឈរ​គិត​ថា ថ្ងៃ​នេះ​ត្រូវ​ស្លៀក​ពាក់​អី​គេ​? កញ្ញា សូម​ណែនាំ​ឲ្យ​រៀប​ចំ​សម្លៀក​បំពាក់​ទុក​ពាក់​ស្អែក​ឲ្យ​ហើយ​មុន​ពេល​ចូល​គេង​។​ គួរ​តែ​យក​ពេល​ ១៥​ នាទី​ទៅ​ផឹក​កាហ្វេ​ និង​ហាត់​ប្រាណ​វិញ​ល្អ​ជាង​។​

**២.រៀប​ចំ ​និង​ចិត​អ្វី​ដែល​ត្រូវ​ចម្អិន​ដាក់​ចូល​ក្នុង​ឆ្នាំង​ឲ្យ​ហើយ **

បើ​សិន​អ្នក​ជា​ស្រ្តី​មេ​ផ្ទះ​ចឹង​អ្នក​គួរ​តែ​រៀប​ចំ​ចិត​បន្លែ​ ហាន់​សាច់​រៀប​ចំ​ទុក​ឲ្យ​ហើយ​ ចឹង​ហើយ​នៅ​ពេល​ព្រឹក​អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​យូរ​។ គ្រាន់​តែ​ចូល​ក្នុង​ផ្ទះ​បាយ​ បើក​ភ្លើង​ ដាក់​ឆ្នាំង​ ដាក់​ខ្ទះ ហើយ​ចាត់​ការ​អ្វី​ដែល​បាន​រៀប​ចំ​ពី​យប់​ហើយ​ជា​ការ​ស្រេច​។​

៣. គិត​មើល​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ

យើង​អាច​រៀប​ចំ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​ហើយ​មុន​ពេល​ចូល​គេង​ ចឹង​ហើយ​ទើប​នៅ​ថ្ងៃ​បន្ទាប់​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​នៅ​តាម​លំដាប់​ មិន​មាន​ការ​ច្រឡំ​។​ ដោយ​សារ​តែ​ការ​រៀប​ចំ​គម្រោង​នៅ​ពេល​យប់​ធ្វើ​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជា​ពេល​ព្រឹក​។

៤. ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ

គួរ​តែ​ជ្រើស​រើស​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​យប់​ព្រោះ​វា​នឹង​ជួយ​ឲ្យ​សាច់​ដុំ​បាន​សម្រាក​ពី​ការ​បញ្ចេញ​​កម្លាំង​ពេញ​មួយ​ថ្ងៃ​។​ ថែម​ទាំង​ជួយ​ដល់​សរសៃ​ប្រសាទ​សម្រួល​ដល់​ការ​គេង​ផង​ដែរ​ ហើយ​ការ​ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​និង​ជួយ​សម្អាត​មេរោគ​ក្នុង​ប្រហោង​ធ្មេញ​ និង​ក​បាន​។

៥. កុំ​លេង​បណ្ដាញ​សង្គម​ផ្សេង​ៗ

ព្យាយាម​កុំ​លេង​បណ្ដាញ​​សង្គម​ក្នុង​ទូរសព្ទ​ដៃ​របស់​អ្នក​មុន​ពេល​ចូល​គេង​ប្រហែល​ជា​ ១ ទៅ​ ២​ម៉ោង​ដើម្បី​ឲ្យ​រាង​កាយ​រៀប​ចំ​ដំណើរ​ការ​បាន​ស្រួល​ និង​ឲ្យ​ភ្នែក​របស់​អ្នក​សម្រាក​បាន​ស្រួល​។​ វី​ធី​ល្អ​អ្នក​គួរ​តែ​បិទ​ទូរសព្ទ​ចោល​តែ​ម្ដង​ទៅ​ ដើម្បី​កុំ​ឲ្យ​ខួរ​ក្បាល​ត្រូវ​រំខាន​ដោយ​សំឡេង​ជូន​ដំណឹង​ផ្សេង​ក្នុង​ទូរសព្ទ​ និង​ធ្វើ​ឲ្យ​អ្នក​គេង​បាន​ស្រួល​ជាង​មុន​។

៦. សរសេរ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ

គួរ​រំលឹក​ឡើង​វិញ​ថា​ថ្ងៃ​នេះ​មាន​អ្វី​កើត​ឡើង​ខ្លះ​។​ មាន​រឿង​ល្អ​ ឬ​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ស្អែក​ ធ្វើ​បែប​នេះ​ជួយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ និង​ជួយ​ឲ្យ​គេង​លក់​ល្អ​ ព្រោះ​ខួរ​ក្បាល​មិន​ធ្វើ​ការ​ច្រើន​។

៧. ធ្វើ​សមាធិ

សម្រាប់​អ្នក​ដែល​មិន​ដឹង​ពី​របៀប​ធ្វើ​សមាធិ​ គឺ​មាន​ការ​លំបាក​ណាស់​ ព្រោះ​អារម្មណ៍​និង​មិន​នឹង​នរ​ហើយ​មាន​ការ​រំខាន​ពី​ខាង​ក្រៅ​។​ របៀប​ធ្វើ​គឺ​ងាយ​ទេ​គ្រាន់​តែ​បិទ​ភ្នែក​ និង​ព្យាយាម​ប្រមូល​អារម្មណ៍​នៅ​ក្នុង​ខ្លួន​។​​ ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​រាង​កាយ​បាន​សម្រាក​ ធ្វើ​បែប​នេះ​ ១០​នាទី​ជា​រៀង​រាល់​ថ្ងៃ​។​​វា​មាន​ប្រសិទ្ធ​ភាព​ដល់​ការ​គេង​៕

ចុច​អាន៖ បើ​ចង់​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ កុំ​ប្រាប់​រឿង​ទាំង​ ៨​យ៉ាង​នេះ​ឲ្យ​គេ​ដឹង​ឲ្យ​សោះ

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម