បើ​ចង់​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ កុំ​ប្រាប់​រឿង​ទាំង​ ៨​យ៉ាង​នេះ​ឲ្យ​គេ​ដឹង​ឲ្យ​សោះ

  • 2019-02-15 08:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 380

ចន្លោះមិនឃើញ

ធម្មតា​អ្នក​ណា​ដែល​ថា​មិន​ចង់​រស់​នៅ​ក្នុង​ភាព​ស្ងប់​សុខ​ អ្នក​ណា​​ដែល​មិន​ចង់​រក្សា​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ឲ្យ​នៅ​តែ​ល្អ​។​ បើ​អ្នក​ពិត​ជា​ចង់​បាន​ជីវិត​បែប​នេះ​មែន​ អ្នក​គួរ​តែ​រក្សា​រឿង​ ៨​យ៉ាង​ខាង​ក្រោម​នេះ​ទុក​ជា​រឿង​សម្ងាត់​ទៅ​ មិន​មែន​រឿង​អ្វី​ក៏​ចេះ​តែ​ប្រាប់​ឲ្យ​គេ​ដឹង​នោះ​ទេ​។​​

១. រឿង​អាស្រូវ​របស់​អ្នក​ដទៃ​ដែល​អ្នក​បាន​ដឹង

ដំបូង​បំផុត​ ការ​និយាយ​ដើម​អ្នក​ដទៃ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ជា​មនុស្ស​ល្អ​ក្នុង​ភ្នែក​អ្នក​ដ៏​ទៃ​ទេ​។​ ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​បាត់​ទំនុក​ចិត្ត​ខ្លួន​ឯង​ ហើយ​ព្យាម​យាម​បង្ហាញ​ថា​ខ្លួន​ឯង​ល្អ​ដោយ​ការ​បន្ទាប​តម្លៃ​របស់​អ្នក​ដ៏​ទៃ​។​ រឿង​មិន​ល្អ​ដែល​អ្នក​បាន​និយាយ​នោះ​ អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ផល​អាក្រក់​ដល់​ខ្លួន​ឯង​ទៀត​ផង​។​ បើ​អ្នក​ដឹង​រឿង​របស់​នរណា​ម្នាក់​គួរ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ទេ​ ដឹង​តែ​ម្នាក់​ឯង​ទៅ​បាន​ហើយ​ កុំ​យក​រឿង​គេ​ទៅ​និយាយ​ដើម​បន្ត​អី​។​

២. ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង

មនុស្ស​មួយ​ចំនួន​មិន​ចាំ​យូរ​ទេ​ ពេល​ទិញ​របស់​ថ្មី​ម្ដង​ៗ​ តែ​ង​តែ​ថត​រូប​បង្ហោះ​អួត​គេ​ មិន​ថា​ជា​ឡាន​ថ្មី ផ្ទះ​ សម្លៀក​បំពាក់​ និង​របស់​ជា​ច្រើន​ទៀត​ដែល​លុយ​អាច​ទិញ​បាន​។​ ទោះ​បី​ជា​អ្នក​ជា​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ក៏​ដោយ​តែ​មនុស្ស​បែប​នេះ​នឹង​មាន​គុណវិបត្តិ​ធំ​។​ ពួក​គេ​ប្រើ​សម្ភារៈ​ដើម្បី​បិត​បាំង​រឿង​មិន​ល្អ​ខ្លួន​ឯង​ ហើយ​ទាម​ទារ​ការ​ចាប់​អារម្មណ៍​។​ កុំ​ព្យាយាម​អួត​អ្នក​ដ៏​ទៃ​តាម​រយៈ​សម្ភារៈ​ដែល​អ្នក​មាន​ ច្រើន​ជាង​អ្វី​ដែល​អ្នក​មាន​ក្នុង​ជីវិត​ខ្លួន​ឯង​។​ ​

៣. ចំណូល​ដែល​អ្នក​រក​បាន

ចំណូល​របស់​អ្នក​ជា​រឿង​មួយ​ដែល​អ្នក​ដ៏​ទៃ​មិន​គួរ​ដឹង​ទាល់​តែ​សោះ​។ និយាយ​រឿង​លុយ​កាក់​ច្រើន​ពេក​មិន​ល្អ​ទេ​​ព្រោះ​អ្នក​មិន​បាន​ដឹង​ច្បាស់​ពី​ចំណូល​របស់​អ្នក​ដ៏​ទៃ​ទេ​។​ហើយ​បើ​អ្នក​បាន​ជួប​មនុស្ស​ដែល​និយាយ​តែ​រឿង​លុយ​របស់​គេ​នៅ​កន្លែង​ដែល​អ្នក​ធ្វើ​ការ​ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ចិត្ត​ទេ​ ព្រោះ​មនុស្ស​ប្រភេទ​មិន​ចាប់​អារម្មណ៍​អ្វី​ផ្សេង​ក្រៅ​ពី​លុយ​ទេ​។​ ៤. គោល​បំណង​ក្នុង​ថ្ងៃ​អនាគត​របស់​អ្នក ជា​មនុស្ស​ដែល​មាន​មោទនភាព​និង​ពេញ​ចិត្ត​ជា​មួយ​ជីវិត​ខ្លួន​ឯង​ គឺ​ជា​រឿង​ល្អ​ខ្លាំង​ណាស់​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​អ្នក​នឹង​សម្រេច​គោល​បំណង​របស់​ខ្លួន​ឯង​បើ​មិន​ប្រាប់​អ្នក​ផ្សេង​ឲ្យ​ដឹង​។​​ ការសិក្សា​បាន​រក​ឃើញ​ថា​ការ​ចែក​រំលែក​គោល​ដៅ​ខ្លួន​ឯង​ដល់​អ្នក​ដ៏​ទៃ​គឺ​ជា​ការ​កាត់​បន្ថយ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​សម្រេច​គោល​បំណង​មួយ​នោះ​។​

៥. ការ​ធ្វើ​អំពើ​ល្អ​ជា​មួយ​អ្នក​ដ៏​ទៃ

សព្វ​ថ្ងៃ​នេះ​មាន​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​ណាស់​ដែល​បង្ហាញ​ពី​ការ​ជួយ​អ្នក​ក្រីក្រ​ អ្នក​មាន​ជំងឺ​ជា​ដើម​។​ទោះ​បី​ធ្វើ​បែប​នេះ​ជា​គំនិត​ល្អ​ដើម្បី​ចែក​រំលែក​ការ​ធ្វើ​អំពើ​ល្អ​ទៅ​កាន់​ពិភព​លោក​ តែ​វា​មើល​ទៅ​ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​អួត​ខ្លួន​ឯង​ ហើយ​ប្រើ​ប្រាស់​អ្នក​ដែល​ក្រី​ក្រ​ដើម្បី​ទាម​ទារ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​។ អំពើ​ល្អ​នឹង​មាន​តម្លៃ​បំផុត​នៅ​ពេល​ដែល​អ្នក​ធ្វើ​វា​ដោយ​គ្មាន​ការ​រៀប​ចំ​ទុក​មុន​។​​

៦. ជំនឿ​និង​ការ​ចូល​ចិត្ត​ផ្ទាល់​ខ្លួន

ពួក​យើង​ទាំង​អស់​គ្នា​គឺ​មាន​ជំនឿ​ខុស​ៗ​គ្នា​ និង​ការ​ចូល​ចិត្ត​ផ្សេង​ៗ​គ្នា​។​ តែ​ពេល​ខ្លះ​ ជម្រើស​ ជំនឿ​ និង​គោលការណ៍​ផ្ទាល់​ខ្លួន​ឯង​របស់​អ្នក​ មិន​មែន​ជា​រឿង​ល្អ​ក្នុង​ការ​យក​មក​ពិភាក្សា​ទេ​។​ បើ​សិន​ជា​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ជា​មនុស្ស​ដែល​មិន​ចេះ​អធ្យាស្រ័យ​ ហើយ​មនុស្ស​មួយ​ចំនួន​នឹង​គេច​ពី​អ្នក​នៅ​ថ្ងៃ​មុខ​។​​

៧. ភាព​ក្លាហាន​របស់​អ្នក

វីរបុរស​ពិត​គេ​មិន​ដែល​បង្ហាញ​ភាព​ក្លាហាន​ខ្លួន​ឯង​ឲ្យ​គេ​ឃើញ​ទេ​។​ ចឹង​ហើយ​បាន​ជា​យើង​ឃើញ​វីរបុរស​ក្នុង​ភាព​យន្ត​តែង​តែ​ពាក់​របាំង​មុខ​ដើម្បី​លាក់​អត្តសញ្ញាណ​ខ្លួន​ឯង​។​ អ្នក​ក្លាយ​ហាន​គេ​ធ្វើ​រឿង​ដែល​គេ​ចង់​ធ្វើ​ មិន​មែន​គ្រាន់​តែ​ធ្វើ​ដើម្បី​ឲ្យ​គេ​ដឹង​ទេ​ ប៉ុន្តែ​ម​ពី​ពួក​គេ​មាន​ចិត្ត​មេត្តា​ និង​ភាព​ក្លាហាន​ ហើយ​ជឿ​ថា​អ្វី​ដែល​គេ​ធ្វើ​ជា​រឿង​ត្រឹម​ត្រូវ​។​ បើ​អ្នក​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ក្លាហាន​ម្នាក់​ អ្នក​គួរ​តែ​កោត​សរសើរ​អ្នក​ដទៃ​ ជា​ជាង​ប្រាប់​គេ​ពី​ភាព​ក្លាហាន​ខ្លួន​ឯង​។​​

៨. បញ្ហា​ក្នុង​គ្រួសារ

គ្មាន​គ្រួសារ​ណា​ដែល​មិន​ធ្លាប់​មាន​គ្រួសារ​ទេ​។​​ គ្រាន់​តែ​ជា​រឿង​តូច​ និង​ធំ​តែ​ប៉ុណ្ណោះ​។​ ប្រាប់​អ្នក​ដ៏​ទៃ​ពី​បញ្ហា​ក្នុង​គ្រួសារ​របស់​អ្នក​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ​។​​អ្នក​ដែល​អ្នក​គួរ​តែ​និយាយ​ជា​មួយ​គឺ​ជា​សមាជិក​ក្នុង​គ្រួសារ​។​ បើ​អ្នក​ប្រាប់​អ្នក​ដ៏​ទៃ​វា​នឹង​ធ្វើ​ឲ្យ​រឿង​កាន់​តែ​យ៉ាប់​។​ មាន​ភាព​ខុស​គ្នា​រវាង​ការ​ដែល​អ្នក​ប្រាប់​អ្នក​ផ្សេង​ដើម្បី​គ្រាន់​តែ​ចង់​ឲ្យ​គេ​អាណិត​អ្នក ឬ​ក៏​អ្នក​ចង់​បាន​យោបល់​ពី​គេ​៕

ចុចអាន៖ មនុស្ស​​ដែល​ឆ្លាត​មិន​ធ្វើ​រឿង​ឆោតល្ងង់ ៧​យ៉ាង​​ នេះ​ដាច់​ខាត

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម