១០ សញ្ញាបង្ហាញថាជីវិតអ្នកកំពុងតែលិចលង់ខ្លាំង
- 2019-03-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ សញ្ញាបង្ហាញថាជីវិតអ្នកកំពុងតែលិចលង់ខ្លាំង
មុនពេលចូលគេងធ្លាប់សួរខ្លួនឯងទេថាតើអ្នកពេញចិត្តនឹងអ្វីដែលអ្នកបានធ្វើថ្ងៃនេះទេ? ចេញពីផ្ទះ ទៅធ្វើការ ចេញពីធ្វើការទៅផ្ទះ កម្រមានការជួបជុំមិត្តភក្តិ ជូតសម្អាតផ្ទះនៅថ្ងៃសៅរ៍ និងមើលកម្មវិធីលើទូរទស្សន៍ ២ឬ៣នៅថ្ងៃអាទិត្យ។ តើអ្នកសប្បាយនឹងការរស់នៅបែបនេះទេ? ស្ដាប់មើលទៅដូចជាល្អនៅពេលដំបូង ប៉ុន្តែនៅពេលគិតឲ្យជ្រៅទៅ អ្នកហាក់ដូចជាមានគម្លាតដ៏ធំរវាងគំនិតអំពីជីវិតនិងការពិត។ បើ១០សញ្ញាខាងក្រោមនេះក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយ នោះជីវិតអ្នកនឹងមានបញ្ហាធ្ងន់ធ្ងរជាងអ្នកគិតទៅទៀត។
១. នៅលើលោកនេះគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកសោះ
អ្នកគិតថាក្នុងលោកនេះគ្មានអ្វីនៅសល់សម្រាប់ធ្វើឲ្យអ្នករំភើបឡើយ។ អ្នកតែងតែលើកចិញ្ចើមខ្លួនឯងឡើងដោយមានការសង្ស័យទៅលើព័ត៌មានណាមួយ។
២. មិនខ្វល់ពីខ្លួនឯងពេលនៅផ្ទះ
បើអ្នកមិនខ្វល់ពីរូបរាងខ្លួនឯង ហើយពេលចុងក្រោយដែលអ្នកសម្អាតផ្ទះរបស់អ្នកគឺនៅខែមុន នេះជាសញ្ញាយ៉ាងច្បាស់បញ្ជាក់ថាជីវិតអ្នកកំពុងជួបវិបត្តិ។ ការព្រងើយកន្តើយជាមួយរូបរាងខ្លួនឯង និងអ្វីដែលនៅជុំវិញខ្លួនអាចបញ្ជាក់បានថាជីវិតអ្នកមិនដើរទៅមុខយ៉ាងរលូននោះទេ។ លើសពីនេះអ្នកបានទទួលយកវា ហើយបោះបង់អ្វីៗចោលទាំងអស់។
៣. ស្អប់ការងារខ្លួនឯង
ពេលធ្វើការទើបតែចាប់ផ្ដើមសោះ តែអ្នកក៏អង្គុយរាប់ម៉ោងទៅហើយ ចាំមើលតែដល់ម៉ោងចេញ។ ទើបតែថ្ងៃពុធសោះក៏លែងចង់ក្រោកទៅធ្វើការពីព្រលឹមហើយ។ សួរខ្លួនឯងថាពេលណាដល់ថ្ងៃវិស្សមកាល ដែលចាំបានថាទើបតែបានឈប់សម្រាកសប្ដាហ៍មុនសោះ។
៤. បដិសេធជាមួយទំនាក់ទំនងជុំវិញខ្លួន
មនុស្សគ្រប់គ្នាតែងតែត្រូវការពេលនៅម្នាក់ឯង។ ប៉ុន្តែបើអ្នកមិនចង់លឺសំឡេងនរណាម្នាក់សោះ មិនចង់ជួបមិត្តភក្តិ បងប្អូន ចូលចិត្តនៅតែម្នាក់ឯង លេងទួរសព្ទ នោះអ្នកកំពុងតែមានស្ថានភាពធ្ងន់ធ្ងរហើយ។
៥. អ្វីគ្រប់យ៉ាងធ្វើឲ្យអ្នកធុញនិងខឹង
អ្នកចាប់ផ្ដើមធុញទ្រាន់ជាមួយរឿងតូចតាចដូចជា សំរាមដែលប្ដីអ្នកភ្លេចយកទៅចោល កូនរបស់អ្នកទទួលបានចំណាត់ថ្នាក់ទាបនៅសាលា អាកាសធាតុមិនល្អនៅខាងក្រៅ ពណ៌ក្រចកដៃ។ អ្នកឆាប់ខឹង ហើយងាយយំ។
៦. អ្នកមានទម្លាប់អាក្រក់ខ្លាំង
ទម្លាប់អាក្រក់មួយទៀតគឺការយកបារី ផឹកស្រា ស៊ីចុក លេងអ៊ីនធឺណិតកណ្ដាលយប់។ធ្វើបែបនេះប្រៀបបាននឹងអ្នកយកខួរក្បាលខ្លួនឯងទៅកប់ជ្រៅចោលក្នុងខ្សាច់ចឹង។
៧. អ្នករស់នៅក្នុងអតីតកាលនិងចំណាយពេលច្រើនគិតរឿងអនាគត
អ្នកគិតថា អ្វីៗគ្រប់យ៉ាងល្អកាលពីថ្ងៃមុន ម្ដងហើយម្ដងទៀតតែងតែយកខួរក្បាលទៅគិតតែចង់ចាំចាស់ៗ។ តែងតែគិតថា ថ្ងៃស្អែកប្រហែលជាថ្ងៃល្អ អង្គុយរាប់ថ្ងៃ រាប់ខែ និងឆ្នាំរាល់ថ្ងៃ។
៨. គ្មានកន្លែងណាដែលអាចឲ្យអ្នកសម្រាកលំហែបាន
មនុស្សម្នាក់ៗតែងតែមានវិធីផ្ទាល់ខ្លួនរបស់គេសម្រាប់ដោះស្រាយពេលអារម្មណ៍មិនល្អ។ អ្នកខ្លះចូលចិត្តទៅដើរទិញឥវ៉ាន់ពេលអារម្មណ៍អត់ល្អ អ្នកខ្លះទៀតក៏ទៅដើរលេងនៅសួនច្បារមើលគេមើលឯង។ តែបើគ្រាន់តែកន្លែងដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តក៏អ្នកគ្មានផងនោះជីវិតអ្នកពិតជាលិចលង់មែនទែនហើយ។
៩. អ្នកក្លាយជាអ្នកទោសរបស់ទូរសព្ទខ្លួនឯង
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រPittsburgh មនុស្សដែលចំណាយពេលច្រើនម៉ោងជាមួយនឹងបណ្ដាញសង្គមជាមនុស្សម្នាក់ដែលងាយនឹងកើតជំងឺបាក់ទឹកចិត្ត។ ជីវិតហ៊ឺហារបស់អ្នកដ៏ទៃនឹងផុសឡើងលើ news feed របស់អ្នក ពួកមានរបស់ច្រើនដែលអ្នកមិនមាន ធ្វើឲ្យអ្នកមានអារម្មណ៍ថាច្រណែន ហើយគិតថាមនុស្សគ្រប់គ្នាកំពុងរស់ក្នុងជីវិតភ្លឺស្វាងនិងជោគជ័យជាងអ្នក។
១០. គិតឃើញតែរឿងអវិជ្ជមាន
ចាប់ផ្ដើមគិតអ្វីក៏ឃើញតែរឿងមិនល្អ ចូលចិត្តយកគេមកប្រៀបធៀបជាមួយខ្លួនឯង។ មិនសប្បាយចិត្តនៅពេលឃើញគេល្អជាងខ្លួនឯង។ មិនទទួលស្គាល់កំហុស ហើយតែងតែគិតថាអ្នកដ៏ទៃខុសជានិច្ច។ គ្មានមិត្តពិតប្រាកដនឹងគេ រាប់អានអ្នកណាក៏មិនបានយូរ នេះក៏ព្រោះតែអ្នកព្រោះគ្មាននរណាចង់រាប់អានមនុស្សដែលគិតអ្វីឃើញតែវិជ្ជមាននោះទេ៕