ស្ទីល Make Up បែបជឿជាក់ ចង់ផាត់ពេលទៅធ្វើការ ឬចូលរួមកម្មវិធីក៏បាន
- 2019-03-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីល Make Up បែបជឿជាក់ ចង់ផាត់ពេលទៅធ្វើការ ឬចូលរួមកម្មវិធីក៏បាន
ស្ទីល Make Up បែបធម្មជាតិជាច្រើន ដែលមិត្តនារីៗបានយកមកប្រើប្រាស់ដើម្បីធ្វើការផាត់មុខប្រចាំថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ "កញ្ញា” នឹងបង្ហាញពីស្ទីល Make Up ដែលមានពណ៌រាងដិតបន្តិច ហើយវាមើលទៅពិតជាទាក់ទាញខ្លាំងណាស់។ បើនិយាយពីការប្រើម្សៅវិញ គឺផាត់មិនសូវក្រាស់ប៉ុន្មានទេ អ្វីដែលសំខាន់បំផុតគឺពណ៌ក្រែមនិងភ្នែកមានភាពលេចធ្លោគួរឲ្យចង់មើល។ ជាពិសេសមិនថាពេលមានកម្មវិធី ទៅធ្វើការ ចេញក្រៅជាមួយមិត្តភ័ក្តិ ការណាត់ជួបជាដើម ស្ទីលបែបនេះ ពិតជាធ្វើឲ្យអ្នកចេញទៅជាមួយនឹងភាពជឿជាក់ទំនុកចិត្តខ្ពស់៕