កុំឲ្យទិញប៉ះរបស់ក្លែងក្លាយ ពេលទិញគ្រឿងសម្អាង ស្រីៗត្រូវចេះល្បិចវ័យឆ្លាតទាំងនេះ
- 2019-03-12 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យទិញប៉ះរបស់ក្លែងក្លាយ ពេលទិញគ្រឿងសម្អាង ស្រីៗត្រូវចេះល្បិចវ័យឆ្លាតទាំងនេះ
សព្វថ្ងៃនេះគ្រឿងសម្អាងយីហោល្បីៗមានច្រើនម៉ូដច្រើនបែបខ្លាំងណាស់ ហើយរបស់ក្លែងក្លាយក៏ចេញមកប្រដេញត្រសងគ្នា។ ហ៊ានតែធ្វេសប្រហែសបន្តិច អ្នកនឹងខាតលុយ និងបង្កគ្រោះថ្នាក់ដល់សុខភាពមិនខាន។ ដើម្បីការពារកុំឲ្យប៉ះចំគ្រឿងសម្អាងមិនសុទ្ធ គុណភាពអន់មិនសមនឹងតម្លៃ ត្រូវប្រើល្បិចវ័យឆ្លាតក្នុងការសម្គាល់។
១. ទិញផលិតផលដែលមានយីហោ និងមានតំណាងចែកចាយត្រឹមត្រូវ
ហាងខ្លះធំពិតមែនប៉ុន្តែនៅតែមានយកផលិតផលក្លែងក្លាយមកបន្លំ។ យីហោល្បីតែងមានតម្លៃរាងខ្ពស់ ដូច្នេះបើគេលក់ថោក ឬបញ្ចុះតម្លៃរហូតដល់៨០% មានន័យថាវាជារបស់មិនសុទ្ធ ព្រោះផលិតផលសុទ្ធ១០០% មិនអាចបញ្ចុះច្រើនដល់ម្ល៉ឹងទេ។ មុនទិញគួរពិនិត្យមើល ថាតើអ្នកលក់ជាតំណាងចែកចាយត្រឹមត្រូវពិតប្រាកដដែរឬអត់។
២. មើលលើការវេចខ្ចប់
ផលិតផលខ្លះគ្រាន់តែក្រឡេកមួយខ្វាច់ដឹងថាក្លែងក្លាយបាត់ទៅហើយ តែខ្លះវិញដូចខ្លាំងសឹងតែមិនអាចសម្គាល់ចំណុចខុសបាន។ អ្វីដែលអ្នកអាចធ្វើបាន មានតែឆែករកមើលរូបភាពក្នុងអ៊ីនធឺណិត ពិនិត្យលើសំបកវេចខ្ចប់ ពណ៌និងអក្សរហើយយកទៅផ្ទឹមគ្នាមុននឹងទិញ។
៣. ពិនិត្យមើលលេខបារកូដ ព័ត៌មាននៃការផលិត និងលេខសម្គាល់
នៅលើផលិតផលក្លែងក្លាយ លេខ២ឬ៣ខ្ទង់ដំបូងនៃបារកូដ មិនត្រឹមត្រូវជាមួយនឹងលេខកូដផ្លូវការនៃប្រទេសដែលបានផលិត។ ឯលេខសម្គាល់លើសំបកប្រអប់ក៏ខុសគ្នាជាមួយនឹងលេខដែលមានលើផលិតផល។ សូម្បីតែធាតុផ្សំ និងព័ត៌មានផ្សេងៗទាក់ទងនឹងផលិតផល ក៏មានតិចជាងរបស់ពិតដែរ។
៤. ពិនិត្យមើលពណ៌
ពណ៌ក្រែម គូល័រភ្នែក គូល័រថ្ពាល់...ជាច្រើនដែលយីហោល្បីមិនបានផលិតចេញមក មានតែរបស់ក្លែងក្លាយប៉ុណ្ណោះដែលមាន។ គួរមើលលើឈ្មោះនិងផ្ទៀងផ្ទាត់ពណ៌ឲ្យបានច្បាស់លាស់សិនមុនសម្រេចចិត្តទិញ។
៥. យកចិត្តទុកដាក់ជាមួយក្លិននិងគ្រឿងផ្សំខាងក្នុង
សំបកអាចមើលទៅស្រដៀងគ្នា ប៉ុន្តែក្លិននិងគ្រឿងផ្សំមិនអាចដូចគ្នាដាច់គ្នា។ ដូចជាពណ៌ក្រែម សាច់ឡេឬម្សៅលាបមកគឺមើលទោខុសគ្នាស្រឡះ។ បើម៉ាស្ការាក្លែងក្លាយមានក្លិនរាងឈួល និងប្រតេកប្រតាក។
ចុចអានបន្ត៖ ម៉ូដសក់ងាយៗ មើលទុកធ្វើពេលទៅញ៉ាំការ ឬជប់លៀង