កុំ​យក​ខ្លួន​បៀត​! មិត្ត​ភ័ក្តិ​ប្រភេទ​នេះ​ ព្រោះនឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​អាប់អួ​បើ​នៅ​តែ​រាប់​អាន​ទៀត

  • 2019-03-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ភក្តិ​អាច​មាន​ច្រើន​ តែ​មិត្ត​ពិត​ប្រាកដ​ដែល​អ្នក​អាច​ចែក​រំលែក​ទាំង​ទុក្ខ​ និង​រឿង​រីក​រាយ​ជា​មួយ​បាន​មាន​មិន​ច្រើន​ទេ​។​ ប្រសិន​បើ​មនុស្ស​ដែល​អ្នក​កំពុង​ហៅ​ថា​មិត្ត​ល្អ​បាន​ធ្វើ​រឿង​ទាំង​នេះ​ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ​ទៅ ​បើ​អ្នក​មិន​ចង់​ទទួល​បាន​ផល​អាក្រក់​។

១. មិន​សប្បាយ​ចិត្ត​ពេល​អ្នក​តែង​តែ​ទទួល​បាន​សំណាង​ល្អ

ពេល​អ្នក​បង្ហាញ​ពី​ភាព​ជោគជ័យ​ និង​សំណាង​ល្អ​របស់​អ្នក​ ជំនួស​ឲ្យ​ការ​អបអរ​គេ​តែង​តែ​ត្អូញត្អែរ​ពី​ការ​បរាជ័យ​របស់​គេ​ ហើយ​បដិសេធ​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ ដោយ​ប្រាប់​ថា​នោះ​ជា​រឿង​ធម្មតា​។ ​

២. ពេល​និយាយ​ជា​មួយ​ជា​មួយ​ម្ដង​ៗ​មាន​អារម្មណ៍​ថា​ហត់

អ្នក​ដែល​និយាយ​ជា​ពួក​គេ​តែង​តែ​មាន​អារម្មណ៍​ថា​ អត់​មាន​សុវត្ថិភាព​ ហត់​ និង​មិន​ស្រួល​ចិត្ត​សោះ​។ តែង​តែ​ខ្មាស​ពេល​និយាយ​ ហើយ​ខ្លាច​ពេល​ឆ្លើយ​តប​ទៅ​វិញ​ម្ដង​ៗ​។ ​ប្រយ័ត្ន​នៅ​ពេល​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ប្រភេទ​នេះ​។

៣. តែង​តែ​ call មក​រក​អ្នក​ឲ្យ​អ្នក​ស្ដាប់​រឿង​របស់​គេ

មិត្ត​ដែល​តែង​តែ​ call ឬ​ ផ្ញើ​សារ​មក​អ្នក​តែ​ពេល​ដែល​មាន​បញ្ហា និង​ត្រូវការ​អ្នក​ជួយ​។​ ពួក​គេ​គ្រាន់​តែ​និយាយ​អ្វី​ដែល​គេ​ចង់​និយាយ​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក​ មិន​ខ្វល់​ថា​អ្នក​រវល់​ឬ​ចង់​ស្ដាប់​ឬ​អត់​។

៤. ប្រើ​អ្នក​ធ្វើ​ឈ្នាន់​

តាំង​ពី​ការ​ស្លៀក​ពាក់​ ចរិត ការ​សិក្សា​ រហូត​ដល់​ការ​ធ្វើការ​។​ ប្រសិន​បើ​នរណា​ម្នាក់​តែង​តែ​រិះ​គន់​បង្អាប់​អ្នក​ នោះ​អ្នក​ត្រូវ​តែ​ពិចារណា​លើ​ទំនាក់​ទំនង​មួយ​នេះ​ចេញ​ ព្រោះ​មិត្ត​ល្អ​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ជាជាង​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​។

៥. ពេល​អ្នក​មាន​អ្វី​ថ្មី​ គេ​តែង​តែ​ធ្វើ​គ្រប់​វិធី​ដើម្បី​បាន​របស់​នោះ​ដែរ

មិន​ដឹង​ថា​ធ្វើ​ពើ​ឬ​មាន​ចេតនា​ទេ​ គេ​តែង​តែ​ធ្វើ​តាម​អ្នក​គ្រប់​យ៉ាង។​ ប្រហែល​ជា​គេ​សរសើរ​អ្នក​ហើយ​ចង់​លេច​ធ្លោ​ដូច​អ្នក​ប៉ុន្តែ​យូរ​ទៅ​ភាព​ក្លែង​ក្លាយ​និង​ធ្វើ​ឲ្យ​មាន​បញ្ហា​។ គេ​នឹង​មាន​ចិត្ត​ច្រណែន​នៅ​ពេល​អ្នក​មាន​ចំនុច​ល្អ​ច្រើន​ជាង​ពួក​គេ​ ហើយ​គេ​នឹង​រក​វិធី​រិះ​គន់​អ្នក​ជាមួយ​អ្នក​ដ៏​ទៃ​។​ ​

៦. គេ​តែង​តែ​ drama គ្រប់​រឿង​ហើយ​ត្អូញ​ត្អែ​ពី​បញ្ហា​ខ្លួន​ឯង​រហូត

តែង​តែ​ត្អូញត្អែរ​ពី​ភាព​លំបាក​របស់​គេ​គ្រប់​យ៉ាង​។​ គេ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ជីវិត​របស់​គេ​ជួប​រឿង​លំបាក​យ៉ាង​ណា​។​ យ៉ាង​ណា​ក៏​ដោយ​ស្ដាប់​តែ​រឿង​អវិជ្ជមាន​នឹង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​អាប់​អួរ​។​​

៧. ​ចង់​ល្អ​ជាង​អ្នក​គ្រប់​រឿង​ យក​មិត្ត​ភាព​ធ្វើ​ជា​ការ​ប្រកួត​ប្រជែង

ការ​ប្រកួត​ប្រជែង​គឺ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​សម្រាប់​យើង​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​។ ​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ក្នុង​មិត្ត​ភាព​ នឹង​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ វា​នឹង​បង្កើត​គំនិត​មិន​ល្អ​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​យើង​។

៨. ប្រើ​អ្នក

តែង​តែ​ប្រើ​យើង​ឲ្យ​ធ្វើ​ការ​ងារ​មួយ​ហើយ​មួយ​ទៀត​។​ ខ្ចី​លុយ​ ខ្ចី​សម្លៀក​បំពាក់​យូរ​ថ្ងៃ​ទាំង​នេះ​ជា​សញ្ញា​មិន​ល្អ​ប្រាប់​ថា​គេ​មិន​សម​ជា​មិត្ត​ភក្តិ​អ្នក​ទេ​។​ មនុស្ស​បែប​នេះ​គ្រាន់​តែ​យក​អ្នក​ធ្វើ​ជា​ឧបករណ៍​ឆ្លង​ទៅ​សម្រេច​គោល​ដៅ​គេ​តែ​ប៉ុណ្ណោះ​។

៩. តែង​តែ​រិះ​គន់​អ្នក​ចំ​ៗ

ពួក​យើង​មិន​ចង់​បាន​មិត្ត​ក្លែង​ក្លាយ​ទេ​ ប៉ុន្តែ​យើង​ក៏​មិន​អាច​ទ្រាំ​ជា​មួយ​មនុស្ស​ដែល​តែង​តែ​រិះ​គន់​អ្នក​ចំ​ៗ​គ្រប់​រឿង​ដែរ​ គេ​តែង​និយាយ​ចេញ​មក​ដោយ​មិន​បាន​គិត​ពី​អារម្មណ៍​របស់​អ្នក​ស្ដាប់​ឡើយ​។

១០. ផ្ដល់​យោបល់​ខុស​រហូត

ជំនួស​ឲ្យ​ការ​ជួយ​អ្នក​ផ្ដល់​យោបល់​ល្អ​ៗ​ មិត្ត​អាក្រក់​តែង​តែ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​រឿង​ខុស​។​ ពួក​គេ​នឹង​មិន​យក​ខ្លួន​ចូល​ក្នុង​ស្ថាន​ភាព​នោះ​ទេ​ គេ​តែង​និយាយ​ត្រង់​ៗ​ដោយ​មិន​បាន​គិត​ពិចារណា​៕

ចុចអាន៖ ភាព​​​ខុស​គ្នា​​​​​​៤ចំណុច រវាង​​មិត្ត​​​​​​​ពិត​និង​មិត្ត​​រលួយ​​ក្នុង

ប្រភព៖ Guu ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម