មនុស្ស​ស្រី​ឆ្លាត​​ដឹង​ទាំង​អស់​ថា អ្វី​ៗ​ដែល​មនុស្ស​ប្រុសឲ្យ​​សុទ្ធ​តែ​មាន​ដឺឡេ​ទាំង​អស់

  • 2019-03-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឆ្លាត​សុទ្ធ​តែ​យល់​​ដឹង​ថា អ្វី​ដែល​ទទួល​បាន​ពី​មនុស្ស​ប្រុស​គឺ​មិន​គង់វង្ស​ដូច​អ្វី​ដែល​បង្កើត​ខ្លួន​ឯង​ឡើយ។ មនុស្ស​ប្រុស​អាច​និយាយ​ថា​ស្រលាញ់​អ្នក តែ​នោះ​​មិន​ប្រាកដប្រាជា​ឡើយ ហើយ​អ្វី​ដែល​គេ​ឲ្យ​យើង គេ​យក​វិញ​នៅ​ពេល​ណា​ក៏​ថា​បាន។

រូបតំណាង

មនុស្ស​ស្រី​រស់​លើ​លោក​នេះ​កុំ​ឆោត​ពេក គ្មាន​អ្វី​ដែល​បាន​មក​ដោយ​គ្មាន​សំណង​ទៅ​វិញ​ឡើយ កុំ​គិត​ថា​មនុស្ស​ប្រុស​ឲ្យ​អ្នក​អ្វី​មួយ​គឺ​ដោយ​សុច្ចចិត្ត​ឲ្យ​សោះ ហើយ​ក៏​កុំមាន​គំនិត​ថារស់​នៅ​ពឹង​ផ្អែក​មួយ​ជីវិត​លើ​មនុស្ស​ប្រុស​ឲ្យ​សោះ។ ព្រោះ​គ្មាន​អ្នក​ចិញ្ចឹម​អ្នក​ណា​មួយ​ជីវិត ប្រសិន​ជា​មាន​មែន អ្នក​ក៏​ត្រូវ​លះបង់​អ្វី​មួយ​ដូច​គ្នា។ ដូច​គេ​និយាយ​តៗ​គ្នា​ចឹង​ថា លើ​លោក​នេះ គ្មាន​បាយ​មួយ​ពេល​ណា​ដែល​ឥត​គិត​ថ្លៃ​ឡើយ។ ហេតុ​នេះ​ហើយ ស្ត្រី​នៅ​លីវ ឬ​មាន​គ្រួសារ ក៏​មិន​ត្រូវប្រើ​ពាក្យ​ចាំ​ប្ដី ឬ​សង្សារ​ចិញ្ចឹម​ដែរ។

សាក​គិត​ទៅ​មើល រាល់​ខែ រាល់​ថ្ងៃ សុទ្ធ​តែ​​លាដៃ​សុំ​លុយ​គេ តើ​អ្នក​មិន​រអៀសចិត្ត​ទេ​ឬ? តើ​អ្នក​ពេញ​ចិត្ត​នឹង​ជីវិត​បែប​នេះ​ដែរ​ទេ? ធានា​ថា​គ្មាន​អ្នក​ចង់​បាន​ជីវិត​ដែល​ឮ​តែ​ពាក្យ​ដៀល​របស់​គេ​ថា រស់​នៅ​ដោយ​សារ​លុយ​ប្រុស​នោះ​ឡើយ។

អ្នក​ណា​ក៏​និយាយ​ថា មនុស្ស​ស្រី​ដែល​សំណាង​បំផុតគឺ​នៅ​ពេល​ដែល​យក​បាន​ប្ដី​អ្នក​មាន​ម្នាក់។ តែ​បើ​តាម​​គិត មិន​ប្រាកដ​ថា​បាន​ប្ដី​អ្នក​មាន​គឺ​មាន​សុភមង្គល​ឡើយ ព្រោះ​អ្នក​ខ្លះ​រស់​នៅ​ជីវិត​ជា​ជំទាវ តែ​ចិត្ត និង​បេះដូង​របស់​ពួក​គេ​បាន​ស្លាប់​ជា​យូរ​មក​ហើយ ឬ​វេទនា​ជាង​អ្នក​ធ្វើការ​ក្រោម​កម្ដៅ​ថ្ងៃ​ហែង​ដែរ។ លុយ​ច្រើន​ប៉ុណ្ណា​ក៏​គ្មាន​បាន​ការ ព្រោះ​ទឹក​ចិត្ត​របស់​គេ​បាន​អស់​ទៅ​ហើយ។

រូបតំណាង

ស្លាប់​ទឹក​ចិត្ត​ហើយ ក៏​មិន​អាច​ធ្វើ​អី ក្រៅ​ពី​មុខ​ក្រាស់លាដៃ​សុំ​លុយ​ពី​គេ​ដដែល ព្រោះ​ខ្លួន​រក​លុយ​មិន​បាន។ បើ​មិន​មុខ​ក្រាស់ មាន​លុយ​ឯណា​ចិញ្ចឹម​កូន និង​ចាយវាយ​ខ្លួន​ឯង? ដូច​នេះ​ស្ត្រី​សម័យ​ថ្មី​ត្រូវ​ក្ដាប់​ភាព​ឯករាជ្យ​ឲ្យ​ខ្លួន​ឯង ព្រោះ​ទាំង​ទឹក​ចិត្ត និង​អ្វី​ដែល​មនុស្ស​ប្រុស​ឲ្យ​សុទ្ធ​តែ​មាន​ដឺឡេ​ទាំង​អស់៕

ចុចអាន៖រៀបការ​ចំ​មនុស្ស​ខុស មនុស្ស​ស្រី​មិនបាច់​ទ្រាំ​ទេ ដើរ​ចេញ​សន្សំ​កម្លាំង​មើលថែ​កូន​វិញ

ប្រភព៖ Guu អត្ថបទ៖Caramel