បុរសពិតម្នាក់ ស្រលាញ់ស្មោះចំពោះស្ត្រីម្នាក់គឺគ្រប់គ្រាន់បំផុតហើយ
- 2019-03-05 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសពិតម្នាក់ ស្រលាញ់ស្មោះចំពោះស្ត្រីម្នាក់គឺគ្រប់គ្រាន់បំផុតហើយ
មានតែមនុស្សប្រុសស្មោះពិតតែប៉ុណ្ណោះ ទើបជាបុរសពិត ហើយគេស្រលាញ់មនុស្សតែម្នាក់គត់ ព្រោះគេជាមនុស្សស្គាល់ពីភាពគ្រប់គ្រាន់។
១.បុរសពិតប្រាកដម្នាក់ដឹងថាសេចក្ដីស្រលាញ់ គឺជាអារម្មណ៍ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។
២.គាត់មើលឃើញកំហុសអ្នក ហើយនៅតែស្រលាញ់អ្នកដដែល ព្រោះអ្នកជាមនុស្សស្រីពិតប្រាកដសម្រាប់គាត់។
**៣**.គាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរនៅខាងអ្នកគ្រប់កាលៈទេសៈ និងគ្មានភាពរារែកឡើយ ហើយក៏មិនចាំបាច់ឲ្យអ្នកស្នើសុំ។
៤.គាត់បានឲ្យអ្នកដឹងថា អ្នកគ្មានអ្វីប្រែប្រួលខ្លួនសម្រាប់គាត់ឡើយ ព្រោះគាត់អាចទទួលយកបានរឿងគ្រប់យ៉ាង ដោយមិនទាមទារសូម្បីតែមួយចំណុច។
៥.គាត់មានភាពចាស់ទុំគ្រប់គ្រាន់ និងអាចរក្សាអ្នកបានពេញមួយជីវិត។
៦.គាត់ចង់បញ្ជាក់ថា អ្នកជាមនុស្សស្រីមានសំណាងម្នាក់ ដែលទទួលបានភាពស្មោះត្រង់ពីគាត់។
៧.គាត់ចង់ផ្ដល់ឲ្យអ្នកនូវអារម្មណ៍កក់ក្ដៅ និងមានក្ដីសុខ ព្រោះទទួលបានភាពស្មោះត្រង់។
៨.ការដែលគាត់ស្មោះត្រង់ជាមួយអ្នក មិនចង់បានអ្វីក្រៅពីឲ្យអ្នកស្មោះត្រង់នឹងគាត់ដូចគ្នា៕
ចុចអាន៖អ្នកមាននិស្ស័យ ទោះនៅទ្វីបខុសគ្នាក៏គង់ជួប តែអ្នកគ្មានវាសនា ជួបហើយក៏គង់បែក