រៀនមើលមនុស្សប្រុសល្អ ឬមិនល្អ តាមរយៈការសង្កេតប៉ុន្មានចំណុចនេះ
- 2018-06-01 03:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនមើលមនុស្សប្រុសល្អ ឬមិនល្អ តាមរយៈការសង្កេតប៉ុន្មានចំណុចនេះ
នៅពេលដែលអ្នកចាប់ផ្ដើមទាក់ទងគ្នា អ្នកនឹងរកឃើញភាពវិជ្ជមាន និងអវិជ្ជមានរបស់គេ។ មនុស្សប្រុសល្អ និងមិនមនុស្សប្រុសមិនល្អ អ្នកនឹងយល់ដោយខ្លួនឯងនៅពេលគេសម្ដែងធាតុពិតគេចេញមក។ ទោះជាយ៉ាងណាក៏ដោយបើគេមានចំណុចដូចខាងក្រោមនេះហើយ នោះមានន័យថាគេជាមនុស្សប្រុសដ៏ល្អម្នាក់ដែលអ្នកអាចផ្ញើក្ដីសង្ឃឹមបាន ៖
**១. គេល្អជាមួយមនុស្សជុំវិញខ្លួន**
រឿងម្យ៉ាងដែលអាចមើលដឹងពីមនុស្សប្រុសនោះ គឺឫកពា និងអាកប្បកិរិយាគេចំពោះមនុស្សជុំវិញខ្លួន។ តើគាត់មានទង្វើយ៉ាងម៉េច? គោរព មើលងាយ មើលស្រាល ឬទៅណាមកណាមិនចេះចុះសម្រុងជាមួយអ្នកដទៃ? ទាំងនេះនឹងបង្ហាញឲ្យអ្នកឃើញយ៉ាងច្បាស់ថាគេជាមនុស្សបែបណា។
២. ចេះទប់មិនឲ្យជម្លោះកើតឡើងខ្លាំង
គេថាបើម្នាក់ខ្លាំងហើយម្នាក់ទៀតត្រូវខ្សោយទើបអាចនៅជាមួយគ្នាបាន ព្រោះបើខ្លាំងទាំងពីរនាក់ ភ្នំភ្លើងនឹងផ្ទុះ។ បើសិនជាពេលមានរឿងហើយគាត់ចេះទប់ស្ថានការណ៍មិនឲ្យធំទាន់នោះ គឺមានន័យថាគេជាមនុស្សប្រុសម្នាក់ដែលចង់នៅជាមួយអ្នកក្នុងរយៈពេលយូរមិនមែនចូលមកដើម្បីឈ្នះចាញ់អ្នកទេ។
៣. ជឿជាក់អ្នក
នៅពេលមនុស្សប្រុសឲ្យតម្លៃ និងមានអត្តចរិតបែបចាស់ទុំ ការគោរព និងការជឿជាក់នឹងកើតមានឡើងដោយមិនបាច់ទាមទារ។ គេមិនដែលចោទ ឬសង្ស័យអ្នក រករឿងអ្នកដោយការប្រចណ្ឌដេញដោលអីនោះទេ។ បើអ្នកសង្កេតឃើញថាគេមិនដែលឆែកឆេរ ឬដេញដោលរឿងរបស់អ្នកនោះ អាចនិយាយបានថាគេមានចំណុចល្អច្រើន។
៤. គេច្បាស់លាស់នូវអ្វីដែលគេចង់បាន
បើអ្នកបានជួបមនុស្សប្រុសដែលច្បាស់លាស់ និងម៉ត់ចត់ក្នុងការងារគេនោះ មានន័យថាអ្នកសំណាងណាស់ ព្រោះមនុស្សប្រុសបែបនេះគឺពិតជាអាចធ្វើជាជំហរសម្រាប់គ្រួសារ។ ពេលខ្លះគេអាចនឹងតឹងតែងបន្តិចតែនេះគឺជាចំណុចល្អសម្រាប់ភាពជោគជ័យ ហើយសូម្បីតែអ្នកក៏មិនអាចបង្វែរទិសដៅរបស់គេបានដែរ ព្រោះគេមានមហិច្ឆតា និងធ្វើគ្រប់យ៉ាងសុទ្ធតែដើម្បីមនុស្សដែលគេស្រឡាញ់។
៥. តែងតែការពារអ្នក
ទោះក្នុងកាលៈទេសៈបែបណាក៏ដោយក៏គេនៅតែការពារ និងមើលថែអ្នកដោយមិនទុកអ្នកចោល។ ពេលខ្លះគេអាចនឹងមិនបានក្បែរអ្នកគ្រប់គ្រាន់ តែឲ្យតែពេលអ្នកមានបញ្ហាគេតែងតែមានមុខមកជួយអ្នក នឹងការពារអ្នកមិនឲ្យមានការលំបាកអីនោះទេ។ គេអាចនឹងសុខចិត្តលំបាកខ្លួនឯង ក៏មិនចង់បើកភ្នែកឃើញអ្នកលំបាកដែរ។
៦. មិនដែលលែងដៃអ្នកទោះស្ថិតក្នុងស្ថានភាពបែបណា
មនុស្សពីរនាក់នៅជាមួយគ្នាយូរមិនអាចគ្មានបញ្ហានោះទេ។ វាតែងប៉ះទង្គិចគ្នា ឈ្លោះគ្នា មិនត្រូវគ្នា តែទោះបីជាបែបនោះមែនក៏គេនៅតែមិនបោះបង់អ្នក។ ទោះឈ្លោះគ្នាខ្លាំងប៉ុណ្ណា មានឧបសគ្គខ្លាំងប៉ុណ្ណាក៏គេនៅតែកាន់ដៃអ្នកដោយមិនលែង នោះមានន័យថាគេជាមនុស្សប្រុសដែលអ្នកមិនគួរលែងដៃទេ។
មើលឲ្យច្បាស់សិនទៅណា មុននឹងប្រាកដថាគេជាមនុស្សចុងក្រោយសម្រាប់ជីវិតអ្នក៕
ចុចអាន៖មនុស្សប្រុសការហើយច្រើនផ្លាស់ប្ដូរ ៥យ៉ាងនេះ តែជាអ្វីដែលប្រពន្ធចង់បានបំផុត