តួកុនសិចជប៉ុន​បង្ករ​ចម្រូងចម្រាស​ ពេល​រៀបការ​ជាមួយ​ខ្លួន​ឯង

  • 2019-03-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

នាង Mana Sakura តារា​សម្ដែង​ភាពយន្ត​អាសអភាស​របស់​ជប៉ុន​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅពេល​សម្រេច​ចិត្ត្​បំពាក់​ចិញ្ចៀន ហើយ​រៀបការ​ជាមួយ​ខ្លួន​ឯង។

មុន​នេះ​បន្តិច បណ្ដាញព័ត៌មាន​ជប៉ុន និង​ចិន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ព័ត៌មាន​តារា​សម្ដែង​ស្រី​ស្រើបស្រាល Mana Sakura វ័យ២៦ឆ្នាំ ក្រោយ​ពេល​នាង​បាន​ប្រព្រឹត្ត​ពិធី​អាពាហ៍ពិពាហ៍ ម្នាក់​ឯង។ តាម​នោះ​ដែរ ទាំង​កូន​កំលោះ និង​កូន​ក្រមុំ​គឺ​សុទ្ធ​តែ​រ៉ាប់​រង​ដោយ Mana Sakura ទាំង​អស់។

ពិធី​មង្គលការ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៣ ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ AbemaTV។ នៅ​ក្នុង​ពិធី រ៉ូប​មង្គលការ ចិញ្ចៀន និង​ពាក្យ​សម្បង​សុទ្ធ​តែ​មាន​គ្រប់​ទាំង​អស់។ Sakura បាន​បំពាក់​ចិញ្ចៀន និង​ស្បថ​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​ជាង​មុន។

និយាយ​ពី​ការ​សម្រេច​ចិត្ត​រៀបការ​ខ្លួន​ឯង តារា​សម្ដែង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ឲ្យ​តម្លៃ​ខ្លួន​ឯង​ជាង​មុន ហើយ​នឹង​ព្យាយាម​ជាង​មុន​ទៀត​ដើម្បី​មាន​មោទនភាព​លើ​ខ្លួន​ឯង”។

គួរ​បញ្ជាក់​ផង​ដែរ រៀបការ​នឹង​ខ្លួន​ឯង​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ជប៉ុន ទោះ​បី​ជា​ពិធី​នេះ​មិន​ទាន់​ទទួល​បានច្បាប់​គាំទ្រ​ក៏​ដោយ។ ក្រោយ​ពេល​រៀបការ​នឹង​ខ្លួ​ន​ឯង​ បុគ្គល​នោះ​មិន​អាច​មានសង្សារ ឬ​រៀបការ​នឹង​អ្នក​ដទៃ​បាន​ឡើយ៕

ចុចអាន៖អ្នកបង្កើត Momo៖ “វា​បាន​ស្លាប់បាត់​ហើយ ខ្ញុំ​ជា​អ្នក​សម្លាប់​វា”

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម