អាន​អត្ថបទនេះ ប្រសិនបើ​​យល់​ថា​ក្នុង​លោក​នេះ​មិនយុត្តិធម៌ចំពោះ​អ្នក

  • 2019-03-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​លោក​នេះ​មាន​រឿង​ជាច្រើន​ដែល​មនុស្ស​គិត​ថា​មិន​យុត្តិធម៌ ហើយ​ទោះ​បី​ធ្វើ​យ៉ាង​ក៏​មិន​អាច​មាន​ការ​បកស្រាយ​ឲ្យ​ល្អ​ជាង​នេះ​បាន​ទេ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​យើង​គិត​ថា​មិន​ត្រឹមត្រូវ តែ​វា​ក៏​នៅតែ​អាច​ទៅ​រួច​ដដែល។

.អ្នក​ប្រហែល​ជា​បាន​ស្គាល់​មនុស្ស​ដែល​ស្អប់​គ្នា តែ​បាន​រៀបការ​ជាមួយ​គ្នា ឬ​មនុស្ស​ដែល​ស្រលាញ់​គ្នា ប៉ុន្តែ​មិន​អាច​រស់នៅ​ជាមួយ​គ្នា។

រូបតំណាង

**២**.អ្នក​ប្រហែល​ជា​ស្គាល់​មនុស្ស​ដែល​នៅ​លីវ ហើយ​មាន​កូន ហើយ​អ្នក​ក៏​បាន​ស្គាល់​មនុស្ស​ដែល​បាន​រៀបការ​ហើយ តែ​មិន​មាន​កូន។

.អ្នក​ប្រហែល​ជា​ស្គាល់​មនុស្ស​ដែល​កំពុង​រក​ប្រាក់ ១ លាន​ដុល្លារ ខណៈ​ពេល​ពួកគេ​មាន​អាយុ ២៦ ឆ្នាំ ខណៈ​អ្នក​ផ្សេង​វិញ ១ ម៉ឺន​ដុល្លារ​ក៏​មិន​ដែល​ហ៊ាន​ស្រមៃ​ផង។

.អ្នក​ប្រហែល​ជា​ស្គាល់​មនុស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​នៅ​អាយុ​ត្រឹម ២០ ឆ្នាំ តែ​អ្នក​ខ្លះ ២០ ឆ្នាំ​ទើប​ចប់​ពី​វិទ្យាល័យ​ប៉ុណ្ណោះ។

.អ្នក​ខិតខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​បាន​របស់​មួយ តែ​អ្នក​ខ្លះ​វិញ​មិន​ប្រឹង​ធ្វើ​អ្វី​សោះ​អាច​ទទួល​បាន​របស់​ច្រើន​យ៉ាង។

រូបតំណាង

អ្នក​មិន​ចាំបាច់​ធ្វើអ្វី​ដូច​អ្នក​ដទៃ​ធ្វើ ឬ​អ្នក​ណា​ម្នាក់​ប្រាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ទេ ហើយ​ត្រូវ​ចាំ​ថា​ការ​ពិត​រឿង​បែប​នេះ​នរណា​ៗ​ក៏​ជួប​ប្រទះ​សឹងតែ​រាល់ថ្ងៃ៕

ចុចអាន៖ជួប​រឿង​ហត់​នឿយ និង​ឈឺ​ចាប់​ ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​នូវ​ពាក្យ ៣​ ម៉ាត់​នេះ

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម