គុណ​សម្បត្តិ​នៃ​ការ​គេង​ស្រាត​ទាំង​ ៥​ ដែល​ស្រី​ៗ​គួរ​តែ​ដឹង

  • 2019-03-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេង​ដោយ​មិន​ស្លៀក​ពាក់​ខោ​អាវ​តាម​ពិត​ទៅ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​អី​ទេ​។​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ទៀត​ផង​។​​ ស្រី​ៗ​កុំ​មើល​រំលង​ ទាញ​យក​ប្រយោជន៍​ពី​ការ​គេង​ស្រាត​ទាំង​អស់​គ្នា​។

១. អាច​សម្រក​ក្បាល​ពោះ​បាន

កំឡុង​ពេល​កាត់​បន្ថយ​សីតុណ្ហភាព​ក្នុង​រាង​កាយ​នៅ​ពេល​យប់​នឹង​ជួយ​ឲ្យ​មាន​ការ​បង្កើន​អ័រម៉ូន​លូត​លាស់​ដូច​គ្នា​។​ ការ​កាត់​បន្ថយ​អ័រម៉ូន​ cortisol ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ជា​មុន​។​ បើ​ការ​គេង​របស់​យើង​ត្រូវ​រំខាន​ដោយ​រាង​កាយ​នោះ​ អ័រម៉ូន​ cortisol​ ផលិត​បាន​ច្រើន​លើស​ធម្មតា​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​កាន់​តែ​ច្រើន។

២. ជួយ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​នៅ​កន្លែង​សំខាន់

Jennifer Landa ជា​អ្នក​និពន្ធ​នៃ​​ដំណោះ​ស្រាយ​ Sex drive បាន​និយាយ​ថា​ការ​គេង​ដោយ​មិន​ស្លៀក​អ្វី​សោះ​គឺ​ល្អ​ដល់​កន្លែង​សំខាន់​របស់​ស្ត្រី​។​ ​កន្លែង​នោះ​ជា​កន្លែង​ដែល​ងាយ​មាន​សំណើម​ខ្លាំង​ និង​ជា​ប្រភព​បាក់​តេរី​ ចឹង​ហើយ​ការ​មិន​ស្លៀក​ពាក់​ខោ​អាវ​ពេល​គេង​ធ្វើ​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ​ដល់​កន្លែង​អាថ៌កំបាំង​របស់​ស្ត្រី។

៣. មាន​អារម្មណ៍​ថា​សិច​ស៊ី ​និង​បង្កើន​ទំនុក​ចិត្ត​ជាង​មុន

នៅ​ពេល​គេង​ជិត​ស្វាមី​ដោយ​មិន​ស្លៀក​ពាក់​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សិច​ស៊ី​ជាង​មុន​ និង​ផ្ដល់​​ទំនុក​​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​ខ្លួន​ឯង​។

៤. កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម

រាង​កាយ​មនុស្ស​យើង​មាន​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​ដែល​ហៅ​ថា​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​។​ នៅ​ពេល​ដែល​រាង​កាយ​មាន​សីតុណ្ហភាព​មួយ​ដែល​ត្រឹម​ត្រូវ​ វា​ជួយ​ឲ្យ​រាង​កាយ​មាន​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​ ដែល​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​ល្អ​សម្រាប់​រាង​កាយ​។​ នៅ​ពេល​ដែល​មាន​ជាតិ​ខ្លាញ់​នេះ​ខ្ពស់​ធ្វើ​ឲ្យ​អាំង​ស៊ុយ​លីន​មាន​ភាព​វិជ្ជមាន​ និង​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​។

៥. បង្កើន​អ័រម៉ូន​ប្រឆាំង​ភាព​ចាស់

បើ​​គេង​ក្នុង​សីតុណ្ហភាព​ ២១ អង្សា​សេ​វា​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បញ្ចេញ​អ័រម៉ូន​ប្រឆាំង​ភាព​ចាស់។​ វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​មិន​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ពេល​កំពុង​គេង​៕

ចុចអាន៖ រឿង​នឹក​ស្មាន​មិន​ដល់​ ៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មិន​ចេះ​ឈប់ឈរ

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា