រឿង​នឹក​ស្មាន​មិន​ដល់​ ៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មិន​ចេះ​ឈប់ឈរ

  • 2018-12-06 08:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

អ្នក​ខ្លះ​សូម្បី​តែ​ហិត​ក្លិន​ក៏​ធាត់​ដែរ ប៉ុន្តែ​ទោះ​បី​ជា​អ្នក​មិន​សូវ​ញ៉ាំ​ក៏​ដោយ ឲ្យ​តែ​មាន​ទម្លាប់​ទាំង​នេះ​ក៏​អ្នក​អាច​ធាត់​បាន​ដែរ។ ៥​យ៉ាង​ខាង​ក្រោម​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទម្ងន់​អ្នក​ឡើង​មិន​ឈប់ឈរ ៖

១. ធ្វើ​ការ​ពេល​យប់

រាងកាយ​របស់​អ្នក​ត្រូវបាន​ធម្មជាតិ​កំណត់​ឲ្យ​ញ៉ាំ​ពេល​ថ្ងៃ​និង​គេង​ពេលយប់។ ការ​ធ្វើការវេន​យប់អាច​​នាំ​ឲ្យ​អ្នក​ឡើងទម្ងន់​​បាន​យ៉ាង​ងាយ​បំផុត​ដោយសារវាធ្វើឲ្យ​ខូច​ដល់​វដ្តជីវសាស្រ្ត​ធម្មជាតិរបស់រាងកាយ។ ដូច្នេះ​បើ​អ្នក​មិន​ចង់ធាត់​ទេ គួរ​ចៀស​ការងារ​យប់ ព្រោះ​ពេល​អ្នក​ធ្វើ​ការ​យប់​ការ​ញ៉ាំ ការ​គេង​អ្នក​នឹង​ប្រែប្រួល​ទាំង​អស់។

២. គេង​មិន​គ្រប់

ការស្រាវជ្រាវ​បានបង្ហាញ​ថាការគេងមិនគ្រប់គ្រាន់​ក៏​ធ្វើ​ឲ្យ​កើនទម្ងន់​ដែរ។ ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បំប្លែង​ថាមពល​នៅ​ក្នុង​រាង​កាយ​យើង។ នៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ អ្នក​នឹងទទួលទានអាហារកាន់តែច្រើន ពេល​នោះ​រាងកាយរបស់អ្នក​នឹង​ស្វែងរកអាហារដើម្បីបង្កើតថាមពលបន្ថែមដើម្បីរក្សាម៉ោងភ្ញាក់របស់អ្នក​ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ធាត់។

៣. មើល​ទូរទស្សន៍ ឬ​គ្រឿង​អេឡិចត្រូនិច​ច្រើន​ម៉ោង

ការស្រាវជ្រាវបានបង្ហាញថាការចំណាយពេលលើសពី ២ ម៉ោង​ក្នុងមួយថ្ងៃ​អង្គុយនៅពីមុខទូរទស្សន៍​ ឬ​មើល​គ្រឿង​អេឡិចត្រូនិច​ផ្សេង​ៗ​បង្កើនហានិភ័យនៃជំងឺធាត់ដោយ ២៣% ។ ការ​គេង​លក់​អំឡុង​ពេល​ទូរទស្សន៍​អាចបង្កើនហានិភ័យនៃការធាត់។ ការសិក្សាបានបង្ហាញថា​ការប៉ះពាល់​នឹងពន្លឺសិប្បនិម្មិត​អំឡុងពេលគេងអាចជួយកាត់បន្ថយកម្រិតមែលតូនីន Melatonin ដែល​វា​ គឺជាអ័រម៉ូនដែលការពាររាងកាយពីបញ្ហាមេតាប៉ូលីសដែលបណ្តាលឱ្យធាត់និងកើត​ជំងឺទឹកនោមផ្អែម។

៤. អ្នកមានអារម្មណ៏​ធុញថប់

ភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍អាចនាំអោយមានការឡើងទម្ងន់​យ៉ាង​គំហុក។ មនុស្សដែលទទួលរង​ពី​ជំងឺ​ស្ត្រេស​អាចងាយនឹងធាត់ជាងអ្នកដែលមិនមាន​ជំងឺ​នេះ​។ នៅពេលដែលអ្នកបន្ថយកម្រិតនៃភាពតានតឹងនិងការថប់អារម្មណ៍អ្នកក៏អាចកាត់បន្ថយឱកាសនៃការធាត់បានដែរ។

៥. ញ៉ាំ​អាហារ​មិន​ល្អ ឬ​លើស​តម្រូវ​ការ

ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ថាមពល​ដូច​ជា​សាច់​ច្រើន​ពេក​ក៏​អាច​ឲ្យ​អ្នក​ធាត់​បាន​ដែរ ព្រោះ​បើ​អ្នក​ញ៉ាំ​វា​ច្រើន​ហើយ​មិន​ប្រើ​កម្លាំង​ឲ្យ​ដល់​កម្រិត​អ្វី​ដែល​ញ៉ាំ​នោះ​ វា​នឹង​បង្កើន​ទម្ងន់​អ្នក​ទៅ​តាម​នោះ។ ការ​ញ៉ាំ​ Fast food ខ្លាញ់ ផ្អែម​ក៏​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ធាត់​ដែរ៕

ចុចអាន៖ចង់​បាន​រាង​ស្អាត​ ស្លីម គួរ​តែ​ចេះ​​តិចនិច​ញ៉ាំ​អាហារ​ទាំង​នេះ


ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ផេង ផលធិតា