ការងារទាំងនេះសប្បាយក៏សប្បាយ ចំណូលក៏មិនធម្មតាដែរ!
- 2019-03-04 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារទាំងនេះសប្បាយក៏សប្បាយ ចំណូលក៏មិនធម្មតាដែរ!
ម្នាក់ៗតែងតែគិតថា រាល់ការងារទាំងអស់សុទ្ធតែប្រៀបបាននឹងការធ្វើទារុណកម្មមួយចឹង។ តែតាមពិតវាមិនដូចអ្នកគិតទេ។ ការងារខ្លះមានទាំងភាពរីករាយ និងគួរឲ្យចាប់អារម្មណ៍ពេលធ្វើ ហើយប្រាក់ខែក៏អស្ចារ្យដែរ។ មកស្គាល់ការងារដែលសប្បាយៗ និងប្រាក់ខែក៏ច្រើនទាំងអស់គ្នា។
១. អ្នកធ្វើវីដេអូលេងហ្គេម
លេងហ្គេមធ្វើវីដេអូ នឹងមានអារម្មណ៍ថាដូចទំនេរ ២៤ ម៉ោងរាល់ថ្ងៃចឹង។
ចំណូលអាចរកបាន ៥០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ អាស្រ័យលើតម្រូវការ។
ត្រូវការ៖
*ត្រូវតែជាអ្នកពូកែលេងហ្គេម មិនមែនកម្រិតធម្មតា តែត្រូវតែមានកម្រិត MLG
*ស្រលាញ់វីដេអូហ្គេមខ្លាំង។
២. អ្នកថែរក្សាកោះឯកជន
រស់នៅជាមួយធម្មជាតិ មានភាពស្ងប់ស្ងាត់ មានការផ្សងព្រេងនៅកោះ។
ចំណូលអាចទទួលបានពី ១០០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*ពូកែហែលទឹក
*មានចំណង់ជាមួយកីឡាក្នុងទឹក
*ជាមនុស្សផ្សងព្រេង
*ពូកែទំនាក់ទំនងខាងសរសេរ promote ពីកោះ និងធ្វើរបាយការណ៍ប្រចាំសប្ដាហ៍ទៅការិយាល័យវិញ។
៣. អ្នកតុបតែងម្ហូប
កែប្រែអ្វីដែលអាចបរិភោគបានទៅជាសិល្បៈ។ រៀបចំតុបតែងសម្រាប់ថតដាក់ទស្សនាវដ្តី។
ចំណូលទទួលបាន ៧៧ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*ពូកែខាងរៀបចំសោភ័ណភាព
*មានចំណេះដឹងជ្រាលជ្រៅខាងម្ហូបអាហារ។
៤. អ្នកបញ្ចូលសម្លេង
រកលុយបានពីការធ្វើសម្លេងគួរឲ្យសើច ស្លៀកពាក់អីក៏បាននៅក្នុងស្ទូឌីយូ។
ចំណូលទទួលបាន ៨០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*សម្លេងដ៏អស្ចារ្យ និងការចេះគ្រប់គ្រងសម្លេង។
៥. Hacker ចិត្តល្អ
ត្រូវបានជួលយ៉ាងស្របច្បាប់ដើម្បីទៅ hack ចូល computer system។
ចំណូលទទួលបានពី ១០០ ០០០ ទៅ ១៤០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*សញ្ញាប័ត្រ Hacker ស្របច្បាប់
*វិញ្ញាបនបត្រធានារ៉ាប់រងព័ត៌មានសកល (GIAC)
*អាជ្ញាធ័រវាយលុកសុវត្ថិភាពជំនាញវិជ្ជាជីវៈ (OSCP)។
៦. អ្នក design វីដេអូហ្គេម
បញ្ចេញស្នាដៃច្នៃប្រឌិត និងបង្កើតវីដេអូហ្គេមដោយខ្លួនឯង។
ចំណូលទទួលបានប្រហែល $80,000 ក្នុងមួយឆ្នាំ ពឹងផ្អែកលើបទពិសោធន៍។
ត្រូវការ៖
*ត្រូវមានសញ្ញាប័ត្រខ្ពស់បំផុតក្នុងផ្នែកឌីហ្សាញ ហ្គេមនិងវិទ្យាសាស្ត្រកុំព្យូទ័រ
*ចាប់អារម្មណ៍នឹងចំណេះដឹងលើវីដអូហ្គេម។
៧. អ្នកច្នៃរបស់ក្មេងលេង
សម្រេចនូវសុបិនពីក្មេង នឹងច្នៃវាឲ្យទៅជារបស់លេងពិតប្រាកដ។
ចំណូលទទួលបាន ៧០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*សញ្ញាប័ត្រដែលទាក់ទងទៅនឹងការច្នៃរបស់ក្មេងលេង
*មានចំណង់ទៅលើរបស់ក្មេងលេង និងដឹងពីរបស់ដែលក្មេងចូលចិត្តលេង
*ដឹងពីរបស់លេងដែលក្មេងៗគ្រប់វ័យចូលចិត្តលេង។
៨. តួអង្គពាក់មុខនៅ Disneyland
គ្រប់គ្នាតែងស្រមៃចង់ក្លាយជាតួអង្គក្នុងរឿង Disney។ ពាក់ខោអាវដូចតួអង្គតុក្កតា ចូលចិត្តកាលនៅពីតូច ហើយលេងដូចពួកគេ។
ចំណូលដែលរកបានប្រហែលជា ៣២ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*ត្រូវមានកម្ពស់ និងអាកប្បកិរិយាតឹងរឹង
*អាចក្លែងធ្វើជាតួអង្គ
*ស្រលាញ់ក្មេងៗ និងដឹងពីរបៀបបំពេញតម្រូវការរបស់ពួកគេ។
៩. អ្នកភ្លក់ការ៉េម
ត្រូវបានគេផ្គត់ផ្គង់ការ៉េមឆ្ងាញ់រហូត។
ចំណូលដែលរកបាន ៦០ ០០០ ដុល្លារ ក្នុងមួយឆ្នាំ។
ត្រូវការ៖
*សញ្ញាប័ត្រផ្នែកអាហារពីវិទ្យាសាស្ត្រ
*ចូលចិត្តញ៉ាំការ៉េមខ្លាំង ដូចញ៉ាំបាយរាល់ថ្ងៃចឹង៕
ចុចអាន៖ នារីម្នាក់រកស៊ីលក់តែឆ្កែត្រឹមពេល ៤ ខែ សល់លុយទិញផ្ទះបានមួយ