នារី​ម្នាក់​រកស៊ីលក់​តែ​ឆ្កែ​ត្រឹម​ពេល ៤ ខែ​ សល់​លុយ​ទិញ​ផ្ទះ​បាន​មួយ

  • 2019-02-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជនជាតិ​ចិន​មួយ​រូប​បាន​លក់​ឆ្កែ​ចេញ​បាន​ដល់​ទៅ ៥០០០ ក្បាល និង​រក​ចំណូល​បាន ៤០ ម៉ឺន​យាន់ (ជាង ៦ ម៉ឺន​ដុល្លារ) និង​ទិញ​បាន​ផ្ទះ​ថ្មី​ភ្លាម​ៗ​ទំហំ ១២៥ ម៉ែត្រ​ការ៉េ មុន​ចូល​ឆ្នាំ​ចិន ក្រោយ​ចោល​ការងារ​ការិយាល័យ​របស់​ខ្លួន។

អាច​និយាយ​បាន​ថា ក្នុង​វ័យ ២៤ ឆ្នាំ ដូច Wang Xiaomei វា​គឺ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​ការ​ទិញ​ផ្ទះ​ដោយ​ខ្លួន​ឯង​គ្មាន​មិន​ពឹង​ពាក់​លើ​អ្នក​ផ្ទះ។ យ៉ាងណាក្ដី នាង​បាន​សម្រេច​ក្ដី​បំណង​នេះ​ហើយ​ដោយ​របរ​លក់​ឆ្កែ​ចិញ្ចឹម​លើ​អ៊ីនធឺណិត។

ធំ​ដឹង​ក្ដី​ឡើង​នៅ​ខេត្ត Xuzhou ស្រី​ស្អាត​ខាង​លើ​ក្រោយ​ពេល​បញ្ចប់​ថ្នាក់​សាកលវិទ្យាល័យ​ក៏​សុំ​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​រ៉ែ​មួយ។ តែ​ដោយ​សារ​តែ​ស្រលាញ់​ឆ្កែ នាង​ក៏​មាន​ការដ្ឋាន​ចិញ្ចឹម​ឆ្កែ​មួយ​ផង​ដែរ​។ ក្រោយ​ចេញ​ពី​ធ្វើ​ការ នាង​តែង​ឆៀង​ចូល​ការដ្ឋាន ហើយ​មើល​ថែ​ឆ្កែ​ខ្លួន​ដល់​យប់​ជ្រៅ។

បាន​មួយ​រយៈ នាង​ទ្រាំទ្រ​នឹង​ការងារ​ទាំង​២​លែង​បាន ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ឈប់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ហើយ​មក​មើល​ឆ្កែ​ពេញ​ម៉ោង​វិញ។ ពេល​នេះ​ដែរ យីអ៊ុន​នាង​ក៏​ឡើ​ស្រឺតៗ នៅ​ពេល​នាង​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​លក់​ឆ្កែ។ ជា​រៀង​រាល់​ព្រឹក នាង​តែង​ទៅ​ផ្សារ​បោះ​ដុំ​ឆ្កែ ហើយ​ទិញ​យក​មក​លក់។

ក្រោយ​ពេល​ទិញ​ហើយ នាង​យក​ឆ្កែ​ទាំង​នោះ​ទៅ​ចាក់​វ៉ាក់សាំង ហើយ​បើក​ទូរសព្ទ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ និង​លក់​នៅ​ទី​នេះ។ Xiaomei មិន​នឹក​ស្មាន​ថា នាង​បាន​ជោគជ័យ​លឿន​ជា​ខ្លាំង ដោយ​មិន​យូរ​ប៉ុន្មាន នាង​មាន​អតិថិជន​នៅ​គ្រប់​ទិសទី​ក្នុង​ប្រទេស ដោយ​អតិថិជន​ឆ្ងាយ​បំផុត​របស់​នាង​គឺ​ដល់​ទៅ​ទីបេ ហើយ​ឆ្កែ​ត្រូវ​បាន​ផ្ញើ​តាម​យន្តហោះ​ទៅ។

ក្នុង​រយៈ​ពេល​៤ ខែ ស្រី​ស្អាត​វ័យ​២៤​ឆ្នាំ បាន​លក់​ចេញ​ឆ្កែ​បាន ៥០០០ ក្បាល និង​មាន​ចំណូល​ជាង ៦ ម៉ឺន​ដុល្លារ។ នាង​បាន​យក​លុយ​នេះ​ទៅ​ផ្ទះ ដោយ​ការ​បង់​មុន​៥០% និង​រំលោះ​៥០%។ សូម្បី​តែ​ឪពុក​ម្ដាយ​នាង ក៏​មិន​ជឿ​ថា​កូន​ខ្លួន​អាច​ទិញ​ផ្ទះ​បាន​លឿន​យ៉ាង​នេះ​ដែរ៕

ចុចអាន៖បុរស​មុខ​ពស់​អះអាង​ថា​មិន​កែ​សម្ផស្ស តែ​ឃើញ​រូប​ពី​មុន​ចង់​សន្លប់

ប្រភព៖ vnexpress អត្ថបទ៖Caramel

អត្ថបទពេញនិយម