មក​ដឹង​ពី​រោគ​សញ្ញា​ជំងឺ​មហារីក​មាត់​ស្បូន​ និង​​របៀប​ព្យាបាល​តាម​ដំណាក់​កាល​

  • 2019-03-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហារីក​មាត់​ស្បូន​ ជា​ជំងឺ​មហារីក​មួយ​ដែល​គ្រោះ​ថ្នាក់​បំផុត​។​ ប៉ុន្តែ​បើ​បាន​ដឹង​មុន​ អត្រា​នៃ​ការ​ព្យាបាល​ជា​មាន​រហូត​ដល់​ ៩៥%​។​ ខាង​ក្រោម​នេះ​ជា​ការ​រោគ​សញ្ញា​នៃ​ការ​កើត​មហារីក​មាត់​ស្បូន​ និង​ការ​ព្យាបាល​តាម​ដំណាក់​កាល​នីមួយ​ៗ​។

ជំងឺ​មហារីក​មាត់​ស្បូន​មិន​មាន​បញ្ចេញ​ជា​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​ទេ

គ្រប់​គ្នា​តែង​យល់​ច្រឡំ​ចំពោះ​រោគ​សញ្ញា​មហារីក​មាត់​ស្បូន​ ជា​មួយ​នឹង​រោគ​សញ្ញា​ជំងឺ​ដទៃ​ទៀត​។អ្នក​ជំងឺ​ស្ទើរ​តែ​មិន​គិត​ថា​វា​ជា​រោគ​សញ្ញា​របស់​ជំងឺ​នេះ​ រហូត​ដល់​មហារីក​បញ្ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម​៖​

. ហើម​ពោះ​ ឬ​ហើម​នៅ​កន្លែង​ផ្សេង​ៗ

. ឆាប់​ឆ្អែត​ទោះ​បី​ទើប​តែ​ញ៉ាំ​បាន​តិច​ក៏​ដោយ

. ស្រក​គីឡូ​ ឬ​ ឡើង​គីឡូ

. ឈឺ​ខ្នង

. ប្រែ​ប្រួល​ការ​បញ្ចេញ​ចោល​ទៅ​ជា​ទល់​លាមក​ឬ​រាគ

. នោម​ញឹក​ និង​មាន​ការ​ឈឺ​ចាប់

. ហូរ​ឈាម​ដោយ​គ្មាន​មូល​ហេតុ

. អស់​កម្លាំង​ និង​ឆាប់​ហត់​។

សញ្ញា​ទាំង​នេះ​មិន​បាន​ឲ្យ​អ្នក​ដឹង​ថា​អ្នក​កំពុង​តែ​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ទេ​។​ ​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​។​

ដំណើរ​ការ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន

គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​លើ​ដុំ​មហារីក​ ដែល​យោង​តាម​ការ​វិវត្តន៍​របស់​ដុំ​មហារីក​​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​វា​លូត​លាស់​ស្រដៀង​ទៅ​នឹង​ជាលិកា​ទូទៅ​។​ វា​លូត​លាស់​យឺត​ៗ​ ហើយ​ចូល​ទៅ​ជំនួស​ក្នុង​ក្រុម​មហារីក​ដែល​​ខ្សោយ​ៗ​ ឲ្យ​ទៅ​ជា​មហារីក​មាត់​ស្បូន​ដែល​ធ្ងន់ធ្ងរ​។​ មហារីក​មាត់​ស្បូន​បែង​ចែក​ជា​ ៤ ​ប្រភេទ​​៖

. ប្រភេទ​ ០៖ ដុំ​មហារីក​ប្រភេទ​នេះ​ជា​ដុំ​សាច់​ធ្ងន់ធ្ងរ​។​ វា​ស្រដៀង​ទៅ​នឹង​កោសិកា​ជាលិកា​តូច​ៗ​ ដែល​មិន​រាល​ដាល​ និង​នៅ​រក្សា​បាន​យ៉ាង​ងាយ។

. ប្រភេទ​ ១៖ ជា​ដុំ​មហារីក​ដែល​ស្រដៀង​ទៅ​នឹង​កោសិកា​ធម្មតា​ដែល​លូត​លាស់​យឺត​ៗ។

. ប្រភេទ​ ២៖ ដុំ​មហារីក​ប្រភេទ​នេះ​ខុស​ពី​ជាលិកា​ធម្មតា​។​ វា​លូត​លាស់​លឿន​ណាស់។

. ប្រភេទ​ ៣៖ ដុំ​មហារីក​ប្រភេទ​នេះ​ខុស​ពី​ជាលិកា​ធម្មតា​។​ វា​លូត​លាស់​លឿន​ក្នុង​ទម្រង់​រាយ​បាយ​។​ ដុំ​មហារីក​ប្រភេទ​នេះ​ធ្ងន់ធ្ងរ​ណាស់​។

ជំហាន​ដំបូង​នៃ​ការ​ព្យាបាល​មហារីក

. មហារីក​ដំណាក់​កាល​ដំបូង​ ដែល​គិត​ចាប់​ពី​កើត​ដំបូង​ត្រូវ​ព្យាបាល​យក​ដុំ​មហារីក​ចេញ​។​ អ្នក​នៅ​តែ​អាច​មាន​កូន​បាន​នៅ​ថ្ងៃ​មុខ​ ព្រោះ​អ្នក​នៅ​តែ​មាន​ស្បូន​ និង​ អូវែ​ធម្មតា​។​ បើ​អ្នក​នៅ​មាន​រដូវ​ តែ​អ្នក​មិន​ចង់​មាន​កូន​ អ្នក​អាច​ធ្វើ​ការ​វះ​កាត់​យក​ អូវែ​ និង​ស្បូន​ចេញ​បាន​។​ នៅ​ពេល​ដែល​វះ​កាត់​រួច​ហើយ​អ្នក​មិន​ចាំ​បាច់​ព្យាបាល​ម្ដង​ទៀត​នោះ​ទេ​។​

. ជំហាន​ដំបូង​របស់​ជំងឺ​មហារីក​ដំណាក់​កាល​ទី​មួយ​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​វះ​កាត់​អូវែ​ ដៃស្បូន​ ឬ​ ស្បូន​។​ បន្ទាប់​ពី​វះ​កាត់​ហើយ​គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​អ្នក​ពី​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ បើ​សិន​ហានិភ័យ​នៃ​ដុំ​សាច់​មហារីក​កើន​ឡើង​ធ្ងន់ធ្ងរ​ខ្លាំង​។

. ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ មិន​អាច​គ្រប់​គ្រង់​បាន​ទេ​ ហើយ​គោល​បំណង​នៃ​ការ​ព្យាបាល​គឺ​ត្រូវ​តាម​ដាន​ និង​ត្រួត​ពិនិត្យ​នៃ​ការ​រាល​ដាល​ជំងឺ​មហារីក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ចុចអាន៖ ស្រីៗ​គួរ​អាន​! ​វេជ្ជបណ្ឌិត​ជំនាញ​បង្ហើប​វិធី​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រលាយ​បាត់​ដោយ​ខ្លួន​ឯង​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម