​​មេរៀន​​​​ដាស់តឿន​​​​​​​មនុស្ស​​ស្រី​​ឲ្យ​​ក្លាហាន​​រស់​នៅ​​​មិន​​ចាញ់​​​​ប្រៀប​​​សម្តី​​​អ្នក​ដទៃ​

  • 2019-02-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​​​​រៀន​​​រស់​​​នៅ​​​​ដោយ​​​ស្គាល់​​​​​​​​ពី​​​តម្លៃ​​​​និង​​​យល់​​​​​អត្ថន័យ​​​​​​​​​នៃ​​ជីវិត ​​​​ពិត​ជា​​​​​​​​សំខាន់​​ខ្លាំង​ណាស់​​​​​​ក្នុង​​ការ​ជួយ​​​​​ដាស់​​​តឿន​​​ខ្លួន​ឯង​​​​​ មិន​​​​ឲ្យ​​​​​​​​រាថយ​​​នូវ​​រាល់​​​ឧបសគ្គ​​​​​​ដែល​​បាន​​​ជួប​​ប្រទះ​ជា​​រៀង​​​រាល់​ថ្ងៃ ​​និង​​ចេះ​​​​​​​​​​រស់​នៅ​​​​​​​​ដោយ​​ភាព​ក្លាហាន​មិន​​ចាញ់​​​​ប្រៀប​​​សម្តី​​​អ្នក​ដទៃ​​។

.​អ្នក​​ផ្សេង​ចូល​​ចិត្ត​​​និយាយ​​ឬ​​គិត​អ្វី​​​មិន​ល្អ​មក​​លើ​អ្នក​​​គ្មាន​អ្វី​ត្រូវ​​​​​ខ្វល់​​ សំខាន់​​​​ធាតុ​​ពិត​​​របស់​​​​​​អ្នក​គឺ​​មិន​មែន​​បែប​​​​ហ្នឹង​​​​។​​

.​​​បើ​​អ្នក​​ខំ​​ធ្វើ​​ល្អ​​​ដាក់​​​​​មនុស្ស​អាក្រក់​​​​ ហើយ​​រំពឹង​​​ថា​គេ​នឹង​​​មក​​ធ្វើ​​​​ល្អ​​​ដាក់​​អ្នក​​វិញ​​ ប្រៀប​​​បាន​​​​​​នឹង​​​​​​សូម​អង្វរ​​​​​សត្វ​​​តោ​​​មិន​​ឲ្យ​​ស៊ី​អ្នក ព្រោះ​​អ្នក​មិន​​​ចេះ​​ស៊ី​​វា​​​។ ​សន្តាន​មនុស្ស​មិន​​ងាយ​​​​នឹង​​​កែ​​​ឡើយ គួរ​​​​​​​​​​ប្រុង​ប្រយ័ត្ន​​​​ប្រសើរ​​​​ជាង​ព្យាយាម​ធ្វើ​​រឿង​​ដែល​មិន​អាច​ទៅ​រួច។

.​បើ​​​​អ្នក​​ដទៃ​​​​​ហ៊ាន​​​​និយាយ​​រិះ​គន់ វាយ​តម្លៃ​​​​ទាំង​មិន​ដែល​ស្គាល់​ពី​អ្នក​​​ច្បាស់​ផង​​​​​ កុំ​ទៅ​​​​​ឈឺ​ក្បាល​​​​​​​​​​ជាមួយ​​អី ហើយ​​ត្រូវ​​ទន្ទិញ​​ពាក្យ​មួយ​​ឃ្លា​​ថា "ឆ្កែ​​តែង​​​​តែ​ព្រុស ពេល​ជួប​មនុស្ស​​​ប្លែក​​មុខ”។

.​​​​​​​​​បើ​​មាន​​នរណា​​​ម្នាក់​​​​​ធ្វើ​ឲ្យ​​ឈឺ​​ចាប់ ឈប់​​​​​​ដើរ​​​ផ្លូវ​​រួម​គ្នា​ទៀត ត្រូវ​​​តម្រង់​​​ទៅ​ទិស​ណា​​​​​​​​ដែល​​​​​​​​​​គ្មាន​​​​​ម្នាក់​​នោះ ​​​ស៊ូ​​​ដើរ​​លើ​ផ្លូវ​មួយ​​តែ​​​​ម្នាក់​ឯង​​​ ដើម្បី​​​​​​​ជួយ​​​សង្គ្រោះ​​​​​​​ព្យាបាល​​របួស​​​​​ផ្លូវ​​​ចិត្ត​​​ឡើង​​វិញ។

.​រៀន​រស់​​​ដូច​​ជា​ផ្កា​​​​ព្រៃ ​ពេល​​ស្ថិត​ក្នុង​​ស្ថានភាព​​លំបាក​ខ្លាំង​​ក៏​នៅ​​តែ​អាច​​​តស៊ូ​​​​​ជម្នះ​​​ឲ្យ​​​បាន ទោះ​​អ្នក​​ផ្សេង​​គិត​ថា​​​​​​អ្នក​ធ្វើ​​មិន​​បាន​ក៏​​​ដោយ។

.​​​​​​​​​​សំបក​​ក្រៅ​​​អ្នក​​អាច​​​​បង្ហាញ​គេ​​​​ត្រឹម​ជា​​​ជំហាន​​​ឆ្មា ប៉ុន្តែ​​​​​​​​​ត្រូវ​​តាំង​​ចិត្ត​​​និង​​​​​​ព្យាយាម​​​​​​បង្ហាញ​​​​​​​លទ្ធផល​​​​​ថា​​​​ វា​​ជា​ជំហាន​​ខ្លា​ទៅ​​វិញ​ទេ​​​​​​​​​ ដើម្បី​​ឲ្យ​ពួក​គេ​​ភ្លឺ​​​ភ្នែក​​ម្តង។

.​​​​​​​​​កុំ​​ប្រាប់​​រឿង​​សម្ងាត់​​​​ទៅ​កាន់​​អ្នក​ផ្សេង​​​​ឲ្យ​អស់​​​រលីង​ពេក​ ព្រោះ​​សូម្បី​​តែ​​​​ខ្លួន​ឯង​​​​ផ្ទាល់​​​​មិន​​អាច​​​លាក់​បាន​​​ផង ចុះ​ទម្រាំ​​​​​​អ្នក​​ក្រៅ​​​​​ទៀត​ ធ្វើ​​​​ម្តេច​អាច​​​​​​នឹង​​ទុក​​ចិត្ត​​បាន​ទាំង​​ស្រុង​​នោះ?

.​បើ​​ជីវិត​​​​​​​ធ្វើ​​ឲ្យ​អ្នក​​​​ជួប​បញ្ហា​​​​​មិន​ចេះ​​​​ចប់ កុំ​​ឆ្ងល់​​​ហើយ​​សួរ​​​ថា ​​​ហេតុ​​អ្វី​​​បាន​​​​​​ធ្លាក់​​​មក​​​លើ​​ខ្ញុំ​​​​រហូត​​? ​​​ផ្ទុយ​ទៅ​​វិញ​​​​ត្រូវ​​​និយាយ​​ថា អូខេ​​ ​​​ខ្ញុំ​​នឹង​​តទល់​ជាមួយ​​​វា​។

.​ជីវិត​​​​​ប្រែ​​​ប្រួល​​​​មិន​​អាច​​​​​​ទាយ​បាន​​​​ មនុស្ស​​​ក៏​​ដូច​​គ្នា​ ​​ដូច្នោះ​អនាគត​​​ក៏​​មិន​អាច​ទាយ​​ដឹង​​មុន​ដែរ។

១០.មនុស្ស​មួយ​​​ចំនួន​​​ខំ​​អួត​អាង​​​​ដើម្បី​​​ទាមទារ​​​ចំណាប់​អារម្មណ៍ តែ​​​ចុង​​​បញ្ចប់​​ គ្មាន​នរណា​​គេ​​កោត​​​ស្ងប់​​ស្ងែង​​​​​​ទេ​ ព្រោះ​អ្វី​​ដែល​​​​​ខំ​​​​សំញែង​​គ្រាន់​តែ​​ជា​​​របស់​​ក្លែង​​ក្លាយ ការ​​​ពិត​មិន​​​អាច​​​ធ្វើ​​បាន​​​​សោះ។

១១.​​​កុំ​​ឈ្លោះ​​​​​ជាមួយ​​មនុស្ស​​ដែល​​មាន​​​​​​ឋានៈ​​និង​ចំណេះ​​​ដឹង​​​​ទាប​​ជាង​​ខ្លួន​​ដាច់​​ខាត។ ទោះ​​គ្មាន​​​​សមត្ថភាព​​ប្រើ​​​របស់​​​ថ្លៃ​​​​​ក៏​​ដោយ ត្រូវ​​​ចាំ​​​ថា​​​​​​​ធ្វើ​​​ខ្លួន​​​ឲ្យ​មាន​​​តម្លៃ​​ទើប​ជា​​​រឿង​​​​​ចាំ​​បាច់។​

ចុចអានបន្ត៖ ត្រី​មាន​ប្រាជ្ញា​ដឹង​ពី​អ្វី​ដែល​ពួកគេ​គួរ​និយាយ​ និង​មិន​ធ្វើឲ្យ​អ្នក​ដទៃ​ក្ដៅ​ក្រហាយ ​​​

​​​​​​

​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម