ស្ត្រី​មាន​ប្រាជ្ញា​ដឹង​ពី​អ្វី​ដែល​ពួកគេ​គួរ​និយាយ​ និង​មិន​ធ្វើឲ្យ​អ្នក​ដទៃ​ក្ដៅ​ក្រហាយ

  • 2019-02-27 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ដែល​មាន​ប្រាជ្ញា ត្រូវតែ​រស់នៅ​ដោយ​ខ្លួនឯង​ដោយ​មិន​អើពើ​នឹង​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ។ ការ​លំបាក និង​ឧបសគ្គ​នៅ​ក្នុង​ជីវិត​គួរតែ​ធ្វើឲ្យ​យើង​កាន់តែ​រឹងមាំ មិនមែន​ជា​លេស​មួយ​ធ្វើឲ្យ​ដួល​រលំ។ ជួនកាល​ជីវិត​មិនមែន​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ទេ ទោះបីជា​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស​គ្រប់​ប្រភេទ ហើយ​ការ​ដែល​សំខាន់ អ្នក​ដឹង​ថា​គួរ​ទប់ទល់​បែប​ណា។ តែ​បើ​អ្នក​មាន​គំនិត​អាច​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​និយាយ។

.«ការ​មាន​ប្រាជ្ញា គឺជា​ការ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​និយាយ ហើយ​ដឹង​នៅ​ពេល​ត្រូវ​និយាយ និង​ពេល​ណា​ត្រូវ​ឈប់​និយាយ»។

រូបតំណាង

**២**.«កុំ​គិត​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ពី​យើង»។

.«ប្រសិនបើ​អ្នក​ព្យាយាម​ប្រាប់​អ្នក​ដទៃ​អំពី​របៀប​ដែល​អ្នក​ចង់​បាន នោះ​មិនមែន​ជា​អ្នក​ទេ»។

.«មនុស្ស​គ្រប់​រូប​គួរ​ដឹង​ថា ជីវិត​នៅ​លីវ​មិន​អាក្រក់​នោះ​ទេ»។

.« អ្វី​ដែល​មនុស្ស​និយាយ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មិនមែន​អ្នក​ទេ»។

រូបតំណាង

.«ទន់ភ្លន់​មិន​ទន់​ខ្សោយ ប៉ុន្តែ​នៅតែ​អាច​រក្សា​ការ​ប្ដេជ្ញា​ចិត្ត និង​ស្ថេរ​ភាព​នៅ​ពេល​ចាំបាច់ គឺ​ជា​អាថ៌កំបាំង​របស់​ស្ត្រី​ពូកែ»។

.«មាន​ពាក្យ​ខ្លះ​ទោះ​ជា​ត្រូវ តែ​ក៏​រើស​ពេល​ដើម្បី​នឹង​និយាយ​ចេញ​មក​ដែរ កុំឲ្យ​អ្នក​ដទៃ​ឈឺ​ចិត្ត​ព្រោះ​ពាក្យ​មិន​បាន​គិត»។

.«រឿង​ខ្លះ​មិន​ចាំបាច់​និយាយ​ក៏​បាន​ដែរ ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បន្សាប និង​និយាយ​ពន្យល់​វិញ​ចុះ»។

.«ការ​មិន​បក​អាក្រាត​អ្នក​ដទៃ​នៅ​សាធារណៈ គឺជា​ការ​ផ្ដល់​តម្លៃ និង​ទុក​មុខ​ឲ្យ​គ្នា»៕

រូបតំណាង

ចុចអាន៖ជីវិត​​គ្មាន​​​​​​​ថ្ងៃ​​​​​​​​​​រីក​​​​ចម្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​មុខ​​​ទេ បើអ្នក​​​​​​​​​​នៅ​​​ប្រកាន់​​​ទម្លាប់​​​៥​​​​​​​​​​នេះ​​ទៀត

ប្រភព៖ Guu ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម